ថៃ៖ នៅប្រទេសថៃអ្នកណា ដែលថាមិនស្គាល់កំពូលតារាចំណាត់ថ្នាក់លេខ១ដូចជានាង Aum Patcharapa។ មិនថាពេលណាទៅណា តារាស្រីរូបនេះតែងតែធ្វើឱ្យគេឯងភ្ញាក់ផ្អើលគ្រប់គ្នា ដោយសារតែចង់ឃើញរូបសម្រស់របស់នាង។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ នៅពេលដែលនាងបាន ទៅចូលរួមនៅក្នុងកម្មវិធីសម្ពោធនៅទូរស័ព្ទដៃម៉ូដែលថ្មីស៊េរីទំនើបម៉ាក dtac Super 4G នាង Aum Patcharapa ក៏ត្រូវបានគេលួចថតរូបថតពេលដែលនាងកំពុងភ្លេចខ្លួន។

នៅក្នុងនោះរួម មានសកម្មភាពរបស់កញ្ញា Aum Patcharapa ដូចជា ពេលដែលនាងកំពុងតែផាត់សក់ ឆ្លុះកញ្ចក់ ថែមក្រែមម្ស៉ៅ ក៏ដូចជាពេលដែលនាងនិយាយ និងសើចលេងជាដើម។

ដោយរូបភាពទាំងនោះត្រូវបានប្រមាញ់ជាប់ដោយ អ្នកគាំទ្ររបស់នាងផ្ទាល់តែម្តង ហើយក្រោយមកពួកគេ ក៏បានធ្វើការបង្ហោះចូលទៅក្នុងបណ្តាញអ៊ីនស្តារក្រាមរបស់ពួកគេរៀងៗខ្លួន រហូតដល់អាចប្រមូលចងក្រងបាននូវរូបភាពជាច្រើនសន្លឹក៕

ចង់ដឹងថារូបភាពពេលដែលគេលួចថតនាង Aum Patcharapa ដោយមិនដឹងខ្លួនមានសភាពគួរឱ្យក្នាញ់ ឬគួរឱ្យចាប់អារម្មណ៍ខ្លាំងប៉ុណ្ណានោះ តោះទៅតាមដានជាមួយខ្មែរឡូតបន្តិចទៅមើល៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]