ថៃ៖ មើលទៅអ្វីៗហាក់ត្រលប់មកជាពណ៌ស៊ីជម្ពូ នៅពេលដែលកំពូល SuperStar នាង Aum Patcharapa ព្រមបើកចិត្តទទួលហើយថា បច្ចុប្បន្ននាង និងសេដ្ឋីវ័យក្មេង ទាយាទម្ចាស់ហាងលក់ពេជ្រដ៏ធំសម្បើមនៅក្នុងប្រទេស លោក Worawuth កំពុងតែធ្វើការស្គាល់ចិត្តគ្នា ក៏ដូចជាការមើលចិត្តគ្នាទៅវិញទៅមកជាផ្លូវការ។

ថ្លែងនៅក្នុងឱកាសការបើកបង្ហាញទូរស័ព្ទស៊េរីថ្មីទំនើបម៉ាក dtac Super 4G នាង Aum Patcharapa ក៏បានប្រាប់បណ្តាអ្នកសារព័ត៌មាននៅក្នុងស្រុកថា ពេលនេះគឺកំពុងតែទាក់ទងជាមួយគ្នាពិតមែន ប៉ុន្តែគឺត្រឹមតែជាលក្ខណៈបងប្អូនសិន ទោះឈានទៅដល់ជាអ្វីផ្សេងទៀតក៏ក្រោយ។

ចំណែកឯលោក Amp Ongkosit អតីតសង្សារចាស់វិញ នាងក៏បានប្រាប់ថាសព្វថ្ងៃគឺរវាងអ្នកទាំងពីរ គឺនៅត្រឹមតែជាមិត្តភក្តិល្អនឹងគ្នា រាប់អានគ្នាដូចធម្មតាតែប៉ុណ្ណោះ។

គួរឱ្យដឹងថា តារាសម្តែងស្រីលំដាប់ថ្នាក់ជួរមុខនាង Aum Patcharapa វ័យ៣៨ឆ្នាំ គឺជាតារាស្រីមួយដួងដែលមានការកក្រើករឿងទំនាក់ទំនងស្នេហាជាមួយនឹងកម្លោះអ្នកមានៗជាច្រើនរូប។

ប៉ុន្តែក្រោយៗមក ក៏ត្រូវបានបែកបាក់គ្នាជាបន្តបន្ទាប់ ហើយគ្មានបុរសមួយរូបណាដែលអាចទាក់ទងគ្នាជាមួយនាងបានយូរនោះទេ។ ទើបតែពេលនេះសាម៉ីខ្លួនក៏ព្រមហើបមាត់ថាកំពុងតែ ទាក់ទងស្វែងយល់ចិត្តគ្នាពិតប្រាកដមែន៕

តើទំនាក់ទំនងលើកនេះ អាចនាំឱ្យតារាស្រីAum Patcharapa ចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះ បានដែរឬយ៉ាងណា?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]