ថៃ៖ បន្ទាប់ពីបានបែកបាក់ស្នេហា ជាមួយអ្នកជំនួញឈ្មោះល្បីប្រចាំប្រទេសមួយរូបគឺ លោក Amp Ongkosit តារាសម្តែងស្រីចាស់វស្សានាង Aum Patcharapa កាលពីប៉ុន្មានថ្ងៃមុនកន្លងផុតទៅថ្មីៗនេះ ត្រូវបានគេប្រទះឃើញថា នាងបានបណ្តើរលោក Worawuth ដែលត្រូវបានគេស្គាល់ថាគឺជាកម្លោះសេដ្ឋីរូបសង្ហា ដែលនាងធ្លាប់ទាក់ទងពីមុន។

ក្រោមកាយវិការស្និទ្ធិស្នាល ល្អូកល្អឺនរបស់ពួកគេ ពេលទៅធ្វើបុណ្យនៅវត្ត ដោយព្រលែងត្រីយកបុណ្យកុសល ត្រូវបានអ្នកគាំទ្រជាច្រើនសង្ស័យថា អ្នកទាំងពីរគឺជាគូស្នេហ៍នឹងគ្នា យ៉ាងពិតប្រាកដណាស់។

មិនតែប៉ុណ្ណោះមួយរយៈមុនកាលពីខែសីហានោះ គេបានឃើញមានបុរសរូបសង្ហារជាសេដ្ឋីវ័យក្មេងប្រាក់វាល់លាន បានបណ្តើរនាង Aum Patcharapa ទៅមើលកុនយ៉ាងស្និទ្ធស្នាល ហើយមិនតែប៉ុណ្ណោះ ពួកគេក៏បានជិះឡានជាមួយគ្នាតែពីរនាក់ទៀតផង ក្រោយពេលមើលកុនរួច។

ប៉ុន្តែក្រោយមកនាង Aum Patcharapa នៅមិនទាន់ចេញមុខបកស្រាយប្រកាសការពិតគ្រប់យ៉ាងជាសារធាណៈនៅឡើយទេថា តើសេដ្ឋីរូបសង្ហារនោះ ជាគូស្នេហ៍ថ្មីរបស់នាងពិតប្រាកដឬយ៉ាងណា?

ទោះបីជាមានភស្តុតាងជាក់លាក់ដូច្នេះក៏ដោយ ក៏មិនបានធ្វើឱ្យតារាសម្តែងស្រីមានទាំងកេរ្តិ៍ឈ្មោះល្បី ទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់នេះ ព្រមហើបមាត់ទទួលបកស្រាយការពិតនោះដែរ គឺបានត្រឹមតែធ្វើឱ្យអ្នកគាំទ្រ ទន្ទឹងរង់ចាំដោយអន្ទះសារ និងបានត្រឹមតែឆ្ងល់ថា តើថ្ងៃណាតារាស្រីល្បីឈ្មោះដូចជានាង បើកបេះដូងស្វាគមន៍មិត្ត ១០០ឆ្នាំ ឱ្យបានពិតប្រាកដនឹងគេ ព្រោះឮដំណឹងមកថា នាងជាហៃសូរ ដូរសង្សារមករាប់មិនអស់ទៅហើយ ចាប់តាំងពីបានឈរជើងនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាយូរមកនេះ៕ 

សកម្មភាពនៅក្នុងរោងកុន
លោក Worawuth
ក្រុមគ្រួសារលោក Worawuth
នាង Aum Patcharapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]