ភ្នំពេញ៖ កញ្ញា ប៉ុបពី ដែលមានឈ្មោះពិតថា លាង សុធា ត្រូវបានគេស្គាល់ថា ជាតារាភេទទី៣ ដែលមានមុខមាត់ និងរូបរាងស្រស់ស្អាតខ្លាំង ស្ទើរតែដូចនឹងមនុស្សស្រី១០០ភាគរយទៅហើយ។

ថ្មីៗនេះដែរ តារារូបនេះ បានទៅដើរកំសាន្តនៅប្រទេសថៃ ជាមួយនឹងមិត្តភក្តិ ហើយឆ្លៀតពេលនោះ នាងក៏បានទៅថែរក្សាសម្ផស្សបន្ថែមផងដែរ ដើម្បីកាន់តែស្រស់ស្អាត និងក្មេងជាងវ័យជាងនេះ។

នៅក្នុងនោះ មិត្តភក្តិរបស់កញ្ញា ប៉ុបពី ក៏បានLive វីដេអូ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ខណៈពេល គ្រូពេទ្យ បានយកម្ជុលទៅចាក់ លើទម្រង់មុខរបស់នាងទាំងមូល ហើយវិធីនេះ គឺអាចឲ្យស្បែកមុខនាងតឹងជាងមុន និងមុខតូចរាងជាអក្សរ V  បាន។

ក្រោយពីបានឃើញបានបែបនេះ អ្នកលេងបណ្តាញសង្គមភាគច្រើន បានពោលពាក្យថា "គ្រាន់តែមើល ស្រៀវខ្លួនជំនួស នៅពេលឃើញម្ជុល ចាក់ស្ទើរតែសុះសាច់យ៉ាងដូច្នេះ" ហើយក៏មានអ្នកខ្លះ បានសួរកញ្ញា "ប៉ុបពី ដែរថា តើនាងអត់ឈឺទេឬ?"

ចង់ដឹងថា វិធីដែលកញ្ញា ប៉ុបពី ជ្រើសរើស ដើម្បីឲ្យមុខនាងស្អាតជាងមុន តើពិតជាស្រៀវសាច់ប៉ុណ្ណា តោះទស្សនាវីដេអូខាងក្រោម៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញា ប៉ុបពី បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបានបើកឡានក្នុងស្ថានភាពស្រវឹងខ្លាំង ដូចហោះ ទៅបុកក្បាលនាគ តែបែរជាទទួលបានការកោតសរសើរ ពីចរិតនាងទៅវិញ ដែលនាងព្រមទទួលកំហុស ហើយមានការទទួលខុសត្រូវបានយ៉ាងល្អ។

ក្រោយពីជួបរឿងរ៉ាវអាក្រក់ កើតឡើងចំពោះ កញ្ញា ប៉ុបពី រួចមក រូបនាង បានដោះស្រាយចប់សព្វគ្រប់ ជាមួយនឹងសមត្ថកិច្ច និងត្រឡប់មកផ្ទះ ជាធម្មតា។

ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ថាតារារូបនេះ បានបើកឡានក្នុងស្ថានភាពស្រវឹងខ្លាំង ដូចហោះ ទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវឡើងបាក់ប៉ើងខ្ទាត ទៅចិញ្ចើមផ្លូវម្ខាងទៀត។ តែសំណាងល្អ មិនមានបញ្ហា រឺក៏គ្រោះថ្នាក់ ទៅដល់ កញ្ញា ប៉ុបពីនោះឡើយ។

កញ្ញា ប៉ុបពី ក៏បានបង្ហោះរូប និងសារ នៅក្នុងបណ្តាញសង្គម ដើម្បីចង់បង្ហាញប្រាប់អ្នកគាំទ្រថាពេលនេះ រូបនាងលែងជាប់ឃុំទៀតហើយ គឺនាងបានត្រឡប់មកផ្ទះជាធម្មតា។ ក្នុងនោះនាង បានសរសេរថា "អរគុណខ្លាំងណាស់ បងប្អូនប្រុស ស្រីទាំងអស់គ្នា ដែលបារម្ភពីខ្ញុំ។ ខ្ញុំមកដល់ផ្ទះដោយសុវត្ថិភាពហើយឥឡូវនេះ គ្រប់យ៉ាងត្រូវបានដោះស្រាយ ទៅតាមរលូន។ អរគុណច្រើន"។

ទោះបីជា កញ្ញា ប៉ុបពី បានជួបរឿងអាក្រក់ ដោយមានការស្រវឹងជោគខ្លួនក៏ដោយ ក៏រូបនាងទទួលបានការស្រលាញ់ និងពេញចិត្ត ពីសំណាក់មហាជន ដែលរូបនាង បានដឹងខ្លួនខុស ឈររង់ចាំការដោះស្រាយ និងទៅជាមួយនឹងសមត្ថកិច្ចតាមសម្រួល។ មិនតែប៉ុណ្ណោះ រូបនាង ក៏បានប្រើកាយវិការទន់ភ្លន់ ថ្លៃថ្នូរ ចុះពីក្នុងរថយន្ត និងឆ្លើយគ្រប់សំនួររបស់ អ្នកសារព័ត៌មាន ជាមួយនឹងទឹកមុខញញឹមជានិច្ច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ុបពី