ភ្នំពេញ៖ ក្រោយពីជួបរឿងរ៉ាវអាក្រក់ កើតឡើងចំពោះ កញ្ញា ប៉ុបពី កាលពីវេលាម៉ោង៣ទៀបភ្លឺ រួចមក ខណៈពេលនេះ រូបនាង បានដោះស្រាយចប់សព្វគ្រប់ ជាមួយនឹងសមត្ថកិច្ច និងត្រឡប់មកផ្ទះ ជាធម្មតា។

ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ថាតារារូបនេះ បានបើកឡានក្នុងស្ថានភាពស្រវឹងខ្លាំង ដូចហោះ ទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវឡើងបាក់ប៉ើងខ្ទាត ទៅចិញ្ចើមផ្លូវម្ខាងទៀត។ តែសំណាងល្អ មិនមានបញ្ហា រឺក៏គ្រោះថ្នាក់ ទៅដល់ កញ្ញា ប៉ុបពីនោះឡើយ។

កាលពី២ម៉ោងមុន កញ្ញា ប៉ុបពី ក៏បានបង្ហោះរូប និងសារ នៅក្នុងបណ្តាញសង្គម ដើម្បីចង់បង្ហាញប្រាប់អ្នកគាំទ្រថាពេលនេះ រូបនាងលែងជាប់ឃុំទៀតហើយ គឺនាងបានត្រឡប់មកផ្ទះជាធម្មតា។ ក្នុងនោះនាង បានសរសេរថា "អរគុណខ្លាំងណាស់ បងប្អូនប្រុស ស្រីទាំងអស់គ្នា ដែលបារម្ភពីខ្ញុំ។ ខ្ញុំមកដល់ផ្ទះដោយសុវត្ថិភាពហើយឥឡូវនេះ គ្រប់យ៉ាងត្រូវបានដោះស្រាយ ទៅតាមរលូន។ អរគុណច្រើន"

ទោះបីជា កញ្ញា ប៉ុបពី បានជួបរឿងអាក្រក់ ដោយមានការស្រវឹងជោគខ្លួនក៏ដោយ ក៏រូបនាងទទួលបានការស្រលាញ់ និងពេញចិត្ត ពីសំណាក់មហាជន ដែលរូបនាង បានដឹងខ្លួនខុស ឈររង់ចាំការដោះស្រាយ និងទៅជាមួយនឹងសមត្ថកិច្ចតាមសម្រួល។ មិនតែប៉ុណ្ណោះ រូបនាង ក៏បានប្រើកាយវិការទន់ភ្លន់ ថ្លៃថ្នូរ ចុះពីក្នុងរថយន្ត និងឆ្លើយគ្រប់សំនួររបស់ អ្នកសារព័ត៌មាន ជាមួយនឹងទឹកមុខញញឹមជានិច្ច៕ 

ពាក្យសរសើររបស់​ អ្នកលេងហ្វេសប៊ុក

វីដេអូពី៖ TVFB Youtube

កំណត់ហេតុខ្មែរឡូត៖

រឿងហេតុ ដែលបានកើតឡើង លើកញ្ញា ប៉ុបពី កាលពីវេលាម៉ោង៣ទាបភ្លឺ មានដូចតទៅ៖

តារាសម្តែង និងពិធីការិនីស្រស់ស្អាតម្នាក់ ដែលគេស្គាល់ថា ឈ្មោះ កញ្ញា ប៉ុបពី បានបើករថយន្តលឿន ដូចហោះរេចង្កូតទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវឡើងបាក់ប៉ើងខ្ទាតទៅចិញ្ចើមផ្លូវម្ខាងទៀត ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលា ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ២១៥ នៅចំណុចផ្សារដេប៉ូ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

សាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញស្ត្រីស្រស់សោភាម្នាក់ ដែលគេដឹងថា ជាតារាសម្តែង និងជាពិធីការិនីមានឈ្មោះ ប៉ុបពី បានបើករថយន្ត១គ្រឿង ម៉ាកកាមរី បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-5841 តាមបណ្តោយផ្លូវលេខ២១៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈពេលមកដល់ចំណុច កើតហេតុស្រាប់តែរេចង្កូត ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលដាច់ខ្ទាត ទៅចិញ្ចើមផ្លូវម្ខាងទៀត ចំណែករថយន្តបង្ក ដាច់កាឡេកង់មុខខាងឆ្វេង តែសំណាងល្អមិនមាន រងរបួសដល់អ្នកបើក រថយន្តនោះឡើយ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ ។

បន្ទាប់មកសមត្ថកិច្ច ក៏មកដល់នាំទាំងរថយន្ត និងអ្នកបើករថយន្ត ជាតារាសម្តែងនោះទៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ុបពី