រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី​ស្រស់​ស្អាត​ម្នាក់​ ដែល​គេ​ស្គាល់​ថា ឈ្មោះ កញ្ញា ប៉ុប​ពី បាន​បើករថយន្ត​លឿន​ ដូច​ហោះ​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ ពុះ​ចែក​ទ្រូងផ្លូវ​ឡើង​បាក់​​ប៉ើង​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​ម្ខាង​ទៀត ។

ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ នៅ​ចំណុច​ផ្សារ​ដេប៉ូ ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ បានឃើញ​ស្ត្រី​ស្រស់​សោភា​ម្នាក់​ ដែល​គេ​ដឹង​ថា ជា​តារា​សម្តែង និង​ជា​ពិធី​ការិនី​មានឈ្មោះ ប៉ុប​ពី បាន​បើករថយន្ត​១​គ្រឿង ម៉ាក​កាម​រី បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-5841 តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​ពេល​មក​ដល់​ចំណុច​ កើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ដាច់​ខ្ទាត​ ទៅ​ចិញ្ចើម​ផ្លូវ​ម្ខាង​ទៀត ចំណែក​រថយន្ត​បង្ក​ ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង តែ​សំណាងល្អ​មិន​មាន​ រង​របួស​ដល់​អ្នក​បើក រថយន្ត​នោះ​ឡើយ គ្រាន់តែ​ខូចខាត​រថយន្ត​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​បាន​ចុះ​ មក​ទាំង​ស្រវឹង​ ជោក​ឈរ​ទ្រេតទ្រោត​នៅ​ជិត​រថយន្ត​ចុច​ទូរស័ព្ទ ពេល​សួរនាំ​ក៏​មិន​បាន​និយាយ​ ស្តី​អ្វី​ទាំងអស់ និង​មិន​បាន​ប្រាប់​ថា​មក​ណា​ដែរ គ្រាន់តែ​ប្រាប់​ថា បើក​មក​ពី​ត្បូង​ទៅ​ជើង​ប៉ុណ្ណោះ ។

បន្ទាប់​មក​សមត្ថកិច្ច​ ក៏​មក​ដល់​នាំ​ទាំង​រថយន្ត និង​អ្នក​បើករថយន្ត​ ជា​តារា​សម្តែង​នោះ​ទៅ​ការិយាល័យ​នគរបាល​ ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ប៉ុបពី ហាក់ដូចជាមានចេតនាចង់ ដុតកម្លោចអារម្មណ៍ប្រុសៗ និងចង់បង្ហាញថា ប៉ុបពី ពិតជាមានអ្វីៗ មិនចាញ់នារីផ្សេងៗទៀតឡើយ ទោះបីជាខ្លួន បានកែ ភេទក្តី អស់ទំហំទឹកប្រាក់ជាង ១ម៉ឺនដុល្លារនោះ ។

ជាមួយនឹង រាងដ៏សិចស៊ី ប៉ុបពី ថ្មីៗបានធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍សារជាថ្មីម្តងទៀត ក្រោយបង្ហោះសារ «សុំ Post រូបមួយទៀត ឈប់ហើយ!» អមរូបភាពដ៏សិចស៊ី ដែលជារូបភាពអាក្រាតកាយនោះ។

រូបភាពដែលប៉ុបពីបង្ហោះនោះគឺ ឈរមុខកញ្ចក់ថតខ្លួនឯង ដោយសក់បិទបាំងដើមទ្រូង ទាំងគ្មានសាច់ក្រណាត់បន្តិចសោះ ហើយល្វែងក្រោមវិញ គឺត្រឹមតែលីអូប៉ុនបាតដៃបិទបាំងប្រអប់លេខ ដែលបានកែផ្គាប់ចិត្ត មិត្តប្រុស របស់ខ្លួន ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ុបពី