ភ្នំពេញ៖ តារាម៉ូដែល ព្រមទាំងជាតារាសម្តែងស្រីពោរពេញដោយទេពកោសល្យ កញ្ញា ឌុច លីដា ដែលកន្លងមកត្រូវបានអ្នកគាំទ្រសង្ស័យថា នាងស្រលាញ់ភេទដូចគ្នា ថែមទាំងព្យាយាមលាក់មុខគូស្នេហ៍ទៀតនោះ កាលពីម្សិលមិញនេះ កញ្ញា បានបង្ហោះរូបមួយសន្លឹកដែល ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

គួរឲ្យដឹងថា ម្សិលមិញនេះត្រូវជាថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រលាញ់ដែលជាបុណ្យប្រពៃណីរបស់អឺរ៉ុប ហើយមកទល់បច្ចុប្បន្ននេះផងដែរ មនុស្សស្ទើរតែទូទាំងពិភពលោក រួមទាំងខាងប៉ែកអាស៊ីយើងក៏បានចូលរួមទិវានេះ ដោយយកថ្ងៃនេះជាថ្ងៃសម្រាប់បង្ហាញក្តីស្រលាញ់ដ៏ធំធេង ទៅកាន់មនុស្សដែលខ្លួនស្រលាញ់ ក្រុមគ្រួសារ និងមិត្តភក្តិជាដើម។

ជាក់ស្តែង ឆ្លៀតក្នុងឱកាសនេះផងដែរ តារាសម្តែងស្រី ឌុច លីដា ក៏បានបង្ហោះរូបថតមួយសន្លឹក ឱបគ្នាជាមួយនឹងបុរសម្នាក់យ៉ាងផ្អែមល្អែមនៅឯមាត់សមុទ្រ ជាមួយនឹងសារមួយដែលមានអត្ថន័យថា៖

« Happy valentine day ទីបំផុតទម្រាំខ្ញុំសុំគេថតរូបបានមួយប៉ុស្តិ៍នេះ មិនងាយទេរូបថតនេះសំរាប់postកុំឲ្យកំសត់ពេកក្នុងថ្ងៃ valentine នេះតាមពិតទៅថ្ងៃនៃស្រលាញ់នេះ មិនមែនមានន័យតែសម្រាប់ស្នេហាគូសង្សារនោះទេ អ្នកទាំងអស់គ្នាអាចបង្ហាញ ឬយកពេលវេលាជាមួយមនុស្សជាទីស្រលាញ់ដូចជា គ្រួសារ បងប្អូន ឬ មិត្តភក្តិ ឬមនុស្សនៅជុំវិញខ្លួនយើងបាន សំខាន់ស្អែកខ្ញុំរវល់ថតមិនដឹងពេលណាចប់ហើយឈឺទៀត»។

នេះបើយោងតាមរូបភាពខាងក្រោម អ្នកគាំទ្រសង្ស័យថាបុរសនៅក្នុងរូបថតនោះ គឺជាអ្នកដឹកនាំសម្តែងថ្មី របស់ផលិតកម្ម រស្មីហង្សមាស គឺលោក Eco Vak Song ពីព្រោះថាទាំងសម្លៀកបំពាក់ និង ទីតាំងជាដើមគឺដូចគ្នាមែនទែន នេះបើតាមដឹងគឺពួកគេទាំងពីរ និងក្រុមការងារបានចុះទៅសម្តែងបទចម្រៀងថ្មី ។ ប៉ុន្តែមិនថាយ៉ាងណា នៅទាន់ដឹងនៅឡើយទេថា ពួកគេទាំង២ត្រឹមតែជាមិត្តរួមការងារ ឬក៏អ្វីឲ្យពិតប្រាកដនោះទេ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក គួររំលឹកព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត កាលពីលើកមុន តារាសម្តែងស្រី កំពុងតែទទួលបានការគាំទ្រ ពីសំណាក់មហាជន កញ្ញា ឌុច លីដា បានទៅលំហែកាយតាមឆ្នេរសមុទ្រ ជាមួយនឹងក្រុមគ្រួសារ យ៉ាងរំភើយ កាលពីថ្ងៃបុណ្យអុំទូក ដែលទើបកន្លងទៅនេះ

តារាសម្តែងស្រីរូបនេះ ក៏មិនបានភ្លេច ក្នុងការថតបង្អួតសម្រស់របស់ខ្លួន នៅឆ្នេរសមុទ្រនោះដែរ ដែលនាងបានស្លៀកអាវពណ៌សស្តើង ឆ្លុះឃើញឈុតក្នុងយ៉ាងស៊ិចស៊ី មិនធម្មតា។

មិនតែប៉ុណ្ណោះ ក៏មានរូបថតមួយសន្លឹកទៀត រូបនាង បានព្រលែងខ្លួនមួយទំហឹង ឈរកាច់រាង នៅលើផ្ទាំងថ្មមួយ ហាក់ដូចជាមិនខ្វល់ ពីក្រសែភ្នែកអ្នកដែលសម្លឹងមើលនាងឡើយ។

ចំពោះរូបថតមួយសន្លឹកនោះ ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ដែលឃើញអ្នកលេងហ្វេសប៊ុក បាននាំគ្នាបញ្ចេញមតិគ្រប់ៗគ្នា ថារូបនាងលេងខ្លួនស៊ិចស៊ី មិនណយទេ ហើយថែមទាំងអ្នកខ្លះ បានគិតថា រូបនោះ មើលមួយភ្លែតស្ទើរតែប្រហោងពោះអស់ ព្រោះងងឹតពេក មើលទៅដូចនាង មិនបានស្លៀកសម្លៀកបំពាក់។ ប៉ុន្តែតាមការពិតទៅ ក្នុងរូបនោះ កញ្ញា ឌុច លីដា ស្លៀកឈុតប៊ីគីនី មិនមែនឈរស្រាត ដូចអ្វីដែលអ្នកគាំទ្របានគិតនោះទេ៕

តោះមើលសម្រស់ដ៏សែនស៊ិចស៊ី របស់កញ្ញា ឌុច លីដាទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា