ភ្នំពេញ៖ តារាសម្តែងស្រី កំពុងតែទទួលបានការគាំទ្រ ពីសំណាក់មហាជន កញ្ញា ឌុច លីដា បានទៅលំហែកាយតាមឆ្នេរសមុទ្រ ជាមួយនឹងក្រុមគ្រួសារ យ៉ាងរំភើយ កាលពីថ្ងៃបុណ្យអុំទូក ដែលទើបកន្លងទៅថ្មីៗ។

តារាសម្តែងស្រីរូបនេះ ក៏មិនបានភ្លេច ក្នុងការថតបង្អួតសម្រស់របស់ខ្លួន នៅឆ្នេរសមុទ្រនោះដែរ ដែលនាងបានស្លៀកអាវពណ៌សស្តើង ឆ្លុះឃើញឈុតក្នុងយ៉ាងស៊ិចស៊ី មិនធម្មតា។ 

មិនតែប៉ុណ្ណោះ ក៏មានរូបថតមួយសន្លឹកទៀត រូបនាង បានព្រលែងខ្លួនមួយទំហឹង ឈរកាច់រាង នៅលើផ្ទាំងថ្មមួយ ហាក់ដូចជាមិនខ្វល់ ពីក្រសែភ្នែកអ្នកដែលសម្លឹងមើលនាងឡើយ។

ចំពោះរូបថតមួយសន្លឹកនោះ ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ដែលឃើញអ្នកលេងហ្វេសប៊ុក បាននាំគ្នាបញ្ចេញមតិគ្រប់ៗគ្នា ថារូបនាងលេងខ្លួនស៊ិចស៊ី មិនណយទេ ហើយថែមទាំងអ្នកខ្លះ បានគិតថា រូបនោះ មើលមួយភ្លែតស្ទើរតែប្រហោងពោះអស់ ព្រោះងងឹតពេក មើលទៅដូចនាង មិនបានស្លៀកសម្លៀកបំពាក់។ ប៉ុន្តែតាមការពិតទៅ ក្នុងរូបនោះ កញ្ញា ឌុច លីដា ស្លៀកឈុតប៊ីគីនី មិនមែនឈរស្រាត ដូចអ្វីដែលអ្នកគាំទ្របានគិតនោះទេ៕

តោះមើលសម្រស់ដ៏សែនស៊ិចស៊ី របស់កញ្ញា ឌុច លីដាទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញា ឌុច លីដា បានបើករបរមួយទៀត បន្ទាប់ពីសិល្បៈ គឺលក់ពោតក្រហម។

ស្រីស្រស់សិចស៊ី មានមុខមាត់កាត់បែបអឺរ៉ុប កញ្ញា ឌុច លីដា មិនត្រឹមតែមមាញឹកនឹងការងារសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែតារារូបនេះ បានងាកមកចាប់អារម្មណ៍ លើការងារកសិកម្ម ដោយនាងចង់ធ្វើជំនួញពោត នៅក្នុងខេត្តប៉ៃលិន យកមកលក់នៅក្នុងក្រុងភ្នំពេញ ប៉ុន្តែក៏អំពាវនាវឲ្យបងប្អូនខ្មែរ ជួយគាំទ្រឲ្យបានច្រើន។ បន្ទាប់ពីមានបំណងបែបនេះ ឌុច លីដា កំពុងតែខ្វាយខ្វល់ចំពោះទីផ្សារ លក់ផលិតផលកសិកម្ម ព្រោះទីផ្សារនៅក្នុងប្រទេសជិតខាង (ប្រទេសថៃ) បានទម្លាក់ថ្លៃយ៉ាងខ្លាំង ធ្វើឲ្យនាងចង់បង្វែទីផ្សារមកលក់ នៅក្នុងទីក្រុងភ្នំពេញ និងបានអំពាវនាវឲ្យបងប្អូនខ្មែរ គាំទ្រនូវផលិតផលកសិកម្មខ្មែរ ទៀតផង។

តារាសម្ដែងស្រីដ៏ស្រស់សោភា ហ៊ានថតស្រាត កញ្ញា ឌុច លីដា ត្រូវបានហៅថា តួឯកស្រី៧០ម៉ឺនដុល្លារ ព្រោះក្នុងរឿង «ស្បែកគង់» ដែលនាងបានចូលរួមសម្ដែង គឺចំណាយលុយផលិត អស់ប្រមាណ៧០ម៉ឺនដុល្លា ហើយនាងក៏បានលះបង់ យ៉ាងខ្ពស់សម្រាប់ភាពយន្តមួយនេះ ទាំងភាពសិចស៊ី ក្នុងឈុតស្រើបស្រាល ហ៊ានសម្ដែងមិនញញើតឡើយ។

ឌុច លីដា ក្រៅពីមានប្រជាប្រិយភាព ក្នុងការសម្ដែងឲ្យ ក្រុមឡូយ៩ហើយនោះ នាងក៏ជាតារាបង្ហាញម៉ូដ និងថតម៉ូដលេចធ្លោម្នាក់ បើទោះបីនាងមានកំពស់ មិនចូលស្ដង់ដាម៉ូឌែលក៏ដោយ តែពូកែលេងទឹកមុខ ដូចនេះគេតែងតែឃើញនាង ឡើងបង្ហាញមុខក្នុងកម្មវិធីតូចធំញឹកញាប់។ អាជីពសិល្បៈ ដំណើរការយ៉ាងរលូន ស្ទើរមិនគួរឲ្យជឿ តារាស្រីរូបនេះ បែរជាប្រកាសត្រៀមយកផលិតផលកសិកម្ម គឺពោតក្រហម ពីប៉ៃលិនមកលក់ទៅវិញ ខណៈដែលទីផ្សារប្រទេសជិតខាង មានតម្លៃថោកពេក។

តារាស្រីសម្បុរស្រអែម ឌុច លីដា បាននិយាយក្នុងបណ្ដាញសង្គមថា «ខ្ញុំមានពោតផ្អែម (ពោតក្រហម) ដែលដាំនៅប៉ៃលិន សាច់ខ្ចីល្អ មិនប្រើគីមីដូចប្រទេសជិតខាងទេ។ ប៉ុន្តែគ្មានទីផ្សារ នៅក្នុងស្រុកទេ ស្រុកថៃឲ្យតម្លៃថោកពេក ។ បើខ្ញុំយកមកលក់នៅភ្នំពេញ តើបងប្អូនជួយគាំទ្រ កសិផលខ្មែរដែរទេ? សូមជួយ(គាំទ្រ)កសិករខ្មែរយើងផង បើមិនចឹងទេ ពួកយើងគ្មានកម្លាំងដើរទៅមុខទៀតទេ។ សង្ឃឹមថា កម្ពុជាយើងនឹងមានទីផ្សារកសិកម្មល្អ ដូចគេដែរ ព្រោះយើងជាប្រទេស ដែលពឹងផ្អែកលើកសិកម្ម។ សូមអរគុណ បងប្អូនទាំងអស់គ្នា !»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា