ហុងកុង៖ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយ បានកើតឡើងក្នុងស្ថានីយ៍រថភ្លើងក្រោមដីទីក្រុងហុងកុង ដោយសារមានបុរសចិត្តខ្លាំងម្នាក់បានគប់ដុំភ្លើង ចូលទៅក្នុងទូររថភ្លើងដឹកអ្នកដំណើរ  បណ្ដាលឲ្យអ្នកដំណើរចំនួន ១៧នាក់បានរងរបួស។

លើសពីនេះ ហេតុការណ៍នេះបានធ្វើឲ្យអ្នកដំណើរស្រែកឆោឡោរ រត់ជាន់គ្នាបង្កើតបានជាភាពចលាចលយ៉ាងខ្លាំងក្លា ស្មានតែមានអំពើភារវកម្ម រហូតធ្វើឲ្យអាជ្ញាធរក្នុងតំបន់ផ្អាកការចរាចរណ៍រថភ្លើងដ៏មមាញឹកមួយគ្រឿងថែមទៀតផង។

ប៉ូលិសក៏បានឲ្យដឹងដែរថា មុនពេលកើតហេតុ បុរសវ័យ ៦០ឆ្នាំ ឈ្មោះ Cheung Kam Fai បានមកឈរនៅលើកន្លែងឈរង់ចាំឡើងរថភ្លើង លុះរថភ្លើងមកដល់គាត់ក៏បានបោះគ្រាប់បែកឥន្ធនៈ (មានសណ្ឋានស្រដៀងគុបភ្លើងប្រកួតកីឡាអូឡាំពិក) ចូលទៅក្នុងទូររថភ្លើងតែម្ដងដែលបណ្ដាលឲ្យអ្នកដំណើរ១៧នាក់ឆេះ និងរងរបួស។ ពេលដែលកំពុងបោះដុំភ្លើងនោះចូល បុរសនោះក៏បានស្រែកថា “ដុតឯងឲ្យសា្លប់” ហើយខ្លួនបុរសនោះក៏ឆេះព្រមគា្នជាមួយពេលដែលគាត់បោះទៅផងដែរ។

ក្រោយពេលជួយសង្គ្រោះ បុរសដែលជាអ្នកបង្កហេតុត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណ និងស៊ើបអង្កេតឃើញថា បុរសកូន២នេះធ្លាប់ជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើសលេងល្បែងស៊ីសង និងមានទំនាក់ទំនងមិនល្អជាមួយគ្រូសារ។

យ៉ាងណាមិញ ប៉ូលិសក៏កំពុងស៊ើបអង្កេតបន្តថា តើហេតុការណ៍នេះអាចជាប់ពាក់ព័ន្ធជាមួយបំណុលល្បែង ឬក៏បញ្ហាគ្រួសារ ខណៈដែលប៉ូលិសក៏មិនទាន់សន្និដ្ឋានបានថាបុរសនេះប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង ឬក៏សងសឹកអ្នកណា។

ដោយឡែកក្រោយពេលកើតហេតុបុរសបង្កហេតុត្រូវបញ្ជូនទៅមន្ទីរពេទ្យសិន ដោយសារគាត់ត្រូវបានភ្លើងឆេះយ៉ាងធ្ងន់ធ្ងរ និងកំពុងស្ថិតនៅក្នុងដំណាក់កាលសង្គ្រោះបន្ទាន់៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ព្រះអើយម្តេចទៅជាចឹងទៅវិញ! ស្ត្រីម្នាក់ពរពោះ ២ឆ្នាំ សម្រាលបានកូនសត្វពពែមួយក្បាល (មានវីដេអូ)

នីហ្សេរីយ៉ា៖ ស្តី្រគ្រប់រូបតែងប្រាថ្នាចង់បានបុត្រធីតា រូបស្អាត និងសង្ហា ខណៈកំឡុងពេលកំពុងពរពោះ ពួកគេបានខិតខំបរិភោគអាហារល្អៗ ដើម្បីឲ្យកូនរបស់ពួកគេទទួលបានសារជាតិ និងវីតាមីនល្អៗពីប្រភេទអាហារទាំងនោះផងដែរ។ លើសពីនេះ អ្នកខ្លះព្យាយាមសម្លឹងមើលរូបថតតារាស្អាតៗ ដើម្បីឲ្យកូនមុខកាត់ដូចតារាទាំងនោះថែមទៀតផង។

យោងតាមប្រភពព័ត៌មាន Mirror របស់ចក្រភពអង់គ្លេស បានចុះផ្សាយថា ហេតុការណ៍ដ៏ចម្លែកមួយបានកើតឡើង នៅក្នុងទីក្រុងកំពង់ផែមួយ Harcourt ក្នុងប្រទេសនីហ្សេរីយ៉ា ដោយសារស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ បែរជាសម្រាលបានកូនសត្វពពែមួយក្បាលទៅវិញ នៅឯគ្លីនិករដ្ឋមួយក្នុងទីក្រុងនេះ។

គួរបញ្ជាក់ផងដែរថា មុនពេលសម្រាល នាងបានទៅស្នាក់នៅក្នុងគ្លីនិកមិនគិតកម្រៃសេវា ដែលសេវាទាំងអស់ត្រូវបានរ៉ាប់រ៉ងដោយលោកឪសាសនា។ មិនយូរប៉ុន្មាននាងក៏ឈឺពោះសម្រាលកូនដូចការគ្រោងទុក តែអ្វីដែលមិនគួរឲ្យជឿនោះ គឺនាងបានសម្រាលកូនសត្វពពែមួយក្បាលទៅវិញ បន្ទាប់ពីនាងបានពរពោះអស់រយៈពេល ២ឆ្នាំរួចមក។

តាមរយៈឃ្លីបវីដេអូ ក្រោយពេលសម្រាល កូនពពែរបស់នាងគ្មានអ្នកណាលើកពរ ឬបីឡើយដោយទុកវាចោលក្នុងថ្លុកឈាម លើកម្រាលស៊ីម៉ង់ ក្នុងគ្លីនិកនោះតែម្ដង ខណៈដែលមនុស្សម្នាគ្រប់គ្នាចោមរោមមើលដោយក្ដីងឿងឆ្ងល់៕

ចង់ដឹងឲ្យកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]