នីហ្សេរីយ៉ា៖ ស្តី្រគ្រប់រូបតែងប្រាថ្នាចង់បានបុត្រធីតា រូបស្អាត និងសង្ហា ខណៈកំឡុងពេលកំពុងពរពោះ ពួកគេបានខិតខំបរិភោគអាហារល្អៗ ដើម្បីឲ្យកូនរបស់ពួកគេទទួលបានសារជាតិ និងវីតាមីនល្អៗពីប្រភេទអាហារទាំងនោះផងដែរ។ លើសពីនេះ អ្នកខ្លះព្យាយាមសម្លឹងមើលរូបថតតារាស្អាតៗ ដើម្បីឲ្យកូនមុខកាត់ដូចតារាទាំងនោះថែមទៀតផង។

យោងតាមប្រភពព័ត៌មាន Mirror របស់ចក្រភពអង់គ្លេស បានចុះផ្សាយថា ហេតុការណ៍ដ៏ចម្លែកមួយបានកើតឡើង នៅក្នុងទីក្រុងកំពង់ផែមួយ Harcourt ក្នុងប្រទេសនីហ្សេរីយ៉ា ដោយសារស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ បែរជាសម្រាលបានកូនសត្វពពែមួយក្បាលទៅវិញ នៅឯគ្លីនិករដ្ឋមួយក្នុងទីក្រុងនេះ។

គួរបញ្ជាក់ផងដែរថា មុនពេលសម្រាល នាងបានទៅស្នាក់នៅក្នុងគ្លីនិកមិនគិតកម្រៃសេវា  ដែលសេវាទាំងអស់ត្រូវបានរ៉ាប់រ៉ងដោយលោកឪសាសនា។ មិនយូរប៉ុន្មាននាងក៏ឈឺពោះសម្រាលកូនដូចការគ្រោងទុក តែអ្វីដែលមិនគួរឲ្យជឿនោះ គឺនាងបានសម្រាលកូនសត្វពពែមួយក្បាលទៅវិញ បន្ទាប់ពីនាងបានពរពោះអស់រយៈពេល ២ឆ្នាំរួចមក។

តាមរយៈឃ្លីបវីដេអូ ក្រោយពេលសម្រាល កូនពពែរបស់នាងគ្មានអ្នកណាលើកពរ ឬបីឡើយដោយទុកវាចោលក្នុងថ្លុកឈាម លើកម្រាលស៊ីម៉ង់ ក្នុងគ្លីនិកនោះតែម្ដង ខណៈដែលមនុស្សម្នាគ្រប់គ្នាចោមរោមមើលដោយក្ដីងឿងឆ្ងល់៕

ចង់ដឹងឲ្យកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Mirror

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ចម្លែកម្ល៉េះ! យំដល់ថ្នាក់ចេញឈាមតាមភ្នែក ត្រចៀក មាត់ ហើយតាមសក់ទៀត តែគ្រូពេទ្យរកមូលហេតុមិនឃើញ

ឥណ្ឌា៖ ក្មេងប្រុសជនជាតិឥណ្ឌា ម្នាក់ បានកើតអាការៈចម្លែក ដោយយំមានចេញឈាម ចាប់តាំងពីគេមានអាយុ ១០ឆ្នាំមកម្ល៉េះ ហើយត្រូវបានគេដាក់ងារឲ្យថា “Stigmata Boy” ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្មេងប្រុសរូបនេះមានឈ្មោះថា Akhilesh Raghuvanshi អាយុ១៣ឆ្នាំ រូបគេបានកើតមានអាការៈដ៏អាថ៍កំបាំងបំផុត ដែលធ្វើឲ្យមានឈាមហូរចេញតាមភ្នែកទាំងគូ ត្រចៀក មាត់ ជើង ហើយសូម្បីតែតាមរន្ធសសៃសក់ក៏មានឈាមហូរចេញដែរ រហូតដល់ជាង១០ដងឯណោះក្នុងមួយថ្ងៃ។

ស្ថានភាពដ៏ឈឺចាប់របស់ Akhilesh ដែលមានឈាមហូរស្រក់ក្រហមច្រាល ដូចមុតកាំបិតនេះ បានធ្វើឲ្យគេមានការអស់កម្លាំងជាខ្លាំង និងថែមទាំងឈឺក្បាលប្រកាំងយ៉ាងខ្លាំងទៀតផង។ ដំបូងឡើយឪពុកម្តាយរបស់ក្មេងប្រុសរូបនេះ បានគិតថា កូនខ្លួនប្រហែលជាមានជំងឺខ្វះជាតិទឹក នៅពេលដែលគេបានចាប់ផ្តើមចេញឈាមពីច្រមុះជាលើកដំបូង កាលពី៣ឆ្នាំមុន ប៉ុន្តែមិនយូរប៉ុន្មានពួកគាត់បានដឹងថា ស្ថានភាពគឺធ្ងន់ធ្ងរជាងនេះទៅទៀត។

ប្រភពព័ត៌មានបានឲ្យដឹងថា សូម្បីតែក្រុមគ្រូពេទ្យ ក៏មិនអាចរកឃើញពីមូលហេតុ ដែលឈាមបន្តហូរចេញពីរាងកាយរបស់ក្មេងប្រុស Akhilesh នេះដែរ។ ពួកគេគិតថា ស្ថានភាពរបស់ក្មេងប្រុសនេះ គឺវាស្រដៀងទៅនឹងជំងឺដ៏កម្រមួយ ឈ្មោះ Haemolacria ដែលវាបណ្តាលឲ្យអ្នកជំងឺ យំមកមានលាយឈាមពាក់កណ្តាល។

ក្មេងប្រុស Akhilesh ដែលរស់នៅក្នុងទីក្រុង Ashoknagar រដ្ឋ Madhya Pradesh ត្រូវបានក្រុមគ្រូពេទ្យមកពីវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលទូទាំងប្រទេសឥណ្ឌា ធ្វើការសិក្សាស្រាវជ្រាវពីស្ថានភាពជំងឺ ប៉ុន្តែពួកគេនៅតែមិនអាចបញ្ជាក់ពីរោគវិនិច្ឆ័យណាមួយជាផ្លូវការបាន។ ក្មេងប្រុសនេះពិតជាអស់សង្ឃឹមជាខ្លាំងក្នុងការ រកការព្យាបាលណាមួយឲ្យបានជាសះស្បើយ។

Akhilesh បានរៀបរាប់ថា “ឈាមបានហូរចេញតាមរាងកាយរបស់គេសឹងគ្រប់កន្លែង ហើយមានអារម្មណ៍ថាក្តៅនៅពេលដែលឈាមហូរចេញតាមត្រចៀក។ វាអាចកើតឡើងម្តង ឬជាង១០ដងក្នុងមួយថ្ងៃ ប៉ុន្តែបន្ទាប់ពីនោះមកវានឹងឈប់ ហើយលែងកើតមានក្នុងរយៈពេលជាច្រើន មុនពេលវាកើតឡើងម្តងទៀត”។

ក្មេងប្រុសរូបនេះបន្តថា “នៅក្នុងរយៈពេលប្រមាណ១៥ថ្ងៃ កន្លងទៅនេះ ឈាមបានហូរស្ទើតែរាងរាល់ថ្ងៃតែម្តង វាមិមានការឈឺចាប់នោះទេ ប៉ុន្តែវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា អស់កម្លាំង និងឈឺក្បាលទៅវិញ”។

គួរបញ្ជាក់ថា បន្ទាប់ពីគ្រូពេទ្យជាច្រើននៅក្នុងប្រទេសឥណ្ឌា មិនអាចព្យាបាលបាន ឪពុករបស់ក្មេងប្រុសរូបនេះ នៅតសល់តែក្តីសង្ឃឹមចុងក្រោយមួយ ដោយលោកបានអំពាវនាវឲ្យគ្រូពេទ្យនៅទូទាំងពិភពលោក មេត្តាជួយព្យាបាលស្ថានភាពជំងឺរបស់កូនប្រុស របស់គាត់ផង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]