ថៃ៖ ប្រិយមិត្តប្រហែលជានៅចាំអំពីហាងមីមួយ ក្នុងប្រទេសថៃ ដែលមានឈ្មោះថាហាង “មីស្រវឹង” ដែលហាងនេះបានធ្វើឲ្យកក្រើកបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ  ដោយសារសម្រស់នារីរត់តុ វ័យក្មេង សាច់សខ្ចី  ស្លៀកខ្លីបញ្ចេញគល់ភ្លៅ នៅក្នុងហាងរង់ចាំបម្រើអតិថិជន ដែលអាចធ្វើឲ្យអ្នកបរិភោគ ជាពិសេសបុរសៗស្រវឹងជោគជាំដោយមិនដឹងខ្លួន។

នៅពេលថ្មីៗនេះវិញ ហាងដដែលនេះ ស្រាប់តែត្រូវបានប៉ូលិសក្នុងខេត្តឈៀងម៉ៃ ចុះទៅធ្វើការស៊ើបអង្កេត ដោយខ្លាចថាហាងនេះមានបង្កប់សេវាពិសេសអ្វី ផ្សេងក្រៅពីការលក់មី។

ប៉ូលិសក្នុងតំបន់ បាននិយាយមកកាន់ភ្នាក់ងារសារព័ត៌មានថា ប៉ូលិសគ្រាន់តែសង្ស័យថាហាងនេះមានបង្កប់សេវាពិសេសអ្វីផ្សេងប៉ុណ្ណោះ ព្រោះថាហាងនេះក៏មានលក់ស្រា ដូចបារ និងតៀមស្រាផ្សេងៗដទៃទៀតក្នុងតំបន់ដែរ។ ហើយការដែលពួកគាត់ចុះមកពិនិត្យនេះ ដោយសារហាងនេះមានលក់ស្រាហើយ ថែមទាំងមាននារីស្អាតៗ ក្មេងៗនៅចាំនិយាយលេងជាមួយភ្ញៀវទៀត ដូចនេះពួកគាត់ខ្លាចថាហាងនេះអាចមានបម្រើសេវាផ្សេង ក្រៅពីជួលក្មេងៗឲ្យញញឹមដាក់ភ្ញៀវ ដែលកំពុងហុតទឹកស៊ុប។

យ៉ាងណាមិញ លោក Kathawut Chumjai ដែលជាម្ចាស់ហាងក៏បានប្រាប់មកខាងសារព័ត៌មានផងដែរថា ក្មេងស្រីដែលនៅក្នុងហាងរបស់លោក ពិតជាមានតួនាទីត្រឹមតែ ញញឹម និងនិយាយលេងជាមួយភ្ញៀវក្នុងហាងតែប៉ុណ្ណោះ ព្រោះថាគោលបំណងរបស់លោកក្នុងការជួលក្មេងស្រីស្អាតៗ ទាំងនេះឲ្យមករត់តុ គឺលោកគ្រាន់តែចង់ឲ្យភ្ញៀវមានអារម្មណ៍ប្លែក និងសប្បាយចិត្តពេលដែលមកពិសាមីក្នុងហាងរបស់លោកតែប៉ុណ្ណោះ ហើយនេះជាក៏យុទ្ធសាស្រ្តតែមួយគត់ ដែលហាងលោកប្រើប្រាស់ក្នុងការទាក់ទាញអតិថិជនផងដែរ។ លើសពីនេះ លោកក៏បានបន្ថែមថា ក្មេងស្រីដែលបម្រើការក្នុងហាងលោកភាគច្រើនជាសិស្ស និស្សិតដែលធ្វើការងារក្រៅ មកដើម្បីស្វែងរកប្រាក់បន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ហាងនេះ នៅតែបន្តការបម្រើអាហារឈ្ងុយឆ្ងាញ់ និងការកម្សាន្តអារម្មណ៍មួយបែបនេះបន្តទៅមុខទៀត ព្រោះកេរ្តិ៍ឈ្មោះរបស់ហាងក៏កំពុងតែរីកសុះសាយឡើងផងដែរ ហើយខាងប៉ូលិសក៏តាមឃ្លាំមើលហាងនេះជាបន្តទៀតដូចហាងស្រាដទៃៗទៀតក្នុងតំបន់ផងដែរ៕

កំណត់ហេតុខ្មែរឡូត៖

ហាង «មីស្រវឹង» អាចធ្វើឲ្យអ្នកបរិភោគស្រវឹងបាន ដោយសារសម្រស់អ្នករត់តុ

ថៃ៖ ស្របពេលដែលការប្រកួតប្រជែងគ្នាក្នុងការប្រកបរបររកស៊ី ហាក់បីដូចជាមានការកើនឡើង អតិថិជនក៏ទាមទារភាពច្នៃប្រឌិត និងរសជាតិថ្មីៗផងដែរ។

អាជីវករ និងអ្នកលក់ដូរនានា ព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទាក់ទាញអតិថិជនឲ្យមកទិញ ឬប្រើប្រាស់សេវាកម្មរបស់ខ្លួន។ ជាក់ស្តែងហាងលក់មីមួយកន្លែងនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់សារព័ត៌មាន ក្នុងស្រុក និងបណ្ដាញសង្គម ដោយសារតែវិធីសាស្រ្តទាក់ទាញអតិថិជន ឲ្យមកភ្លក់រសជាតិអាហារដែលមាននៅក្នុងហាងរបស់ខ្លួន។

ហាងអាហារនោះ មានឈ្មោះថា “មីស្រវឹង” ដែលធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍បាត់ទៅហើយ ដោយគ្រាន់តែឭឈ្មោះ។ លើសពីនេះទៅទៀត ហាងនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងទ្វេដង ដោយសារម្ចាស់ហាងបានជួលអ្នករត់តុ ស្រីៗស្អាតៗស៊ិចស៊ី ឈរចាំបម្រើភ្ញៀវក្នុងហាង ជាមួយទឹកមុខញញឹមពព្រឹមពព្រាយ ដែលធ្វើឲ្យអ្នកហូប មានអារម្មណ៍ថារសជាតិមីកាន់តែឆ្ងាញ់ថែមឡើងមួយកម្រិតទៀត។

លោក Kathawut Chumjai ដែលជាម្ចាស់ហាងមីនេះ ក៏បានបញ្ជាក់បន្ថែមផងដែរថា បុគ្គលិកអ្នករត់តុក្នុងហាងលោក សុទ្ធតែជានារីក្មេងៗស្អាតៗ ដែលភាគច្រើនពួកគេជានិស្សិត ដែលកំពុងស្វែងរកការងារក្រៅម៉ោង ដើម្បីទទួលបានប្រាក់កម្រៃបន្ថែម យកទៅផ្គត់ផ្គង់ជីវភាព ហើយខ្លះទៀតក៏ធ្លាប់ធ្វើជាអ្នកបង្ហាញម៉ូតថែមទៀតផង។

ម្ចាស់ហាងរូបនេះបានបន្ថែមថា ភ្ញៀវភាគច្រើនដែលចូលមកពិសាអាហារក្នុងហាងរបស់លោក ភាគច្រើនជាមនុស្សប្រុស ដែលពួកគេអាចហៅស្រីស្អាតៗ ដែលធ្វើការក្នុងហាងមីរបស់លោក មកអង្គុយលេងដល់តុបាន ដើម្បីធ្វើឲ្យរសជាតិមីកាន់តែឆ្ងាញ់៕

តើប្រិយមិត្តយល់ថា មីអាចធ្វើឲ្យអ្នកបរិភោគស្រវឹង ឬក៏សម្រស់អ្នករត់តុធ្វើឲ្យភ្ញៀវស្រវឹង?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]