ថៃ៖ ស្របពេលដែលការប្រកួតប្រជែងគ្នាក្នុងការប្រកបរបររកស៊ី ហាក់បីដូចជាមានការកើនឡើង    អតិថិជនក៏ទាមទារភាពច្នៃប្រឌិត និងរសជាតិថ្មីៗផងដែរ។ 

អាជីវករ និងអ្នកលក់ដូរនានា ព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទាក់ទាញអតិថិជនឲ្យមកទិញ ឬប្រើប្រាស់សេវាកម្មរបស់ខ្លួន។ ជាក់ស្តែងហាងលក់មីមួយកន្លែងនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ  បានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់សារព័ត៌មាន ក្នុងស្រុក  និងបណ្ដាញសង្គម  ដោយសារតែវិធីសាស្រ្តទាក់ទាញអតិថិជន  ឲ្យមកភ្លក់រសជាតិអាហារដែលមាននៅក្នុងហាងរបស់ខ្លួន។

ហាងអាហារនោះ មានឈ្មោះថា “មីស្រវឹង”  ដែលធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍បាត់ទៅហើយ ដោយគ្រាន់តែឭឈ្មោះ។ លើសពីនេះទៅទៀត ហាងនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងទ្វេដង ដោយសារម្ចាស់ហាងបានជួលអ្នករត់តុ ស្រីៗស្អាតៗស៊ិចស៊ី  ឈរចាំបម្រើភ្ញៀវក្នុងហាង ជាមួយទឹកមុខញញឹមពព្រឹមពព្រាយ ដែលធ្វើឲ្យអ្នកហូប មានអារម្មណ៍ថារសជាតិមីកាន់តែឆ្ងាញ់ថែមឡើងមួយកម្រិតទៀត។

លោក Kathawut Chumjai ដែលជាម្ចាស់ហាងមីនេះ ក៏បានបញ្ជាក់បន្ថែមផងដែរថា បុគ្គលិកអ្នករត់តុក្នុងហាងលោក សុទ្ធតែជានារីក្មេងៗស្អាតៗ ដែលភាគច្រើនពួកគេជានិស្សិត ដែលកំពុងស្វែងរកការងារក្រៅម៉ោង ដើម្បីទទួលបានប្រាក់កម្រៃបន្ថែម យកទៅផ្គត់ផ្គង់ជីវភាព ហើយខ្លះទៀតក៏ធ្លាប់ធ្វើជាអ្នកបង្ហាញម៉ូតថែមទៀតផង។

ម្ចាស់ហាងរូបនេះបានបន្ថែមថា ភ្ញៀវភាគច្រើនដែលចូលមកពិសាអាហារក្នុងហាងរបស់លោក ភាគច្រើនជាមនុស្សប្រុស ដែលពួកគេអាចហៅស្រីស្អាតៗ ដែលធ្វើការក្នុងហាងមីរបស់លោក  មកអង្គុយលេងដល់តុបាន ដើម្បីធ្វើឲ្យរសជាតិមីកាន់តែឆ្ងាញ់៕

តើប្រិយមិត្តយល់ថា មីអាចធ្វើឲ្យអ្នកបរិភោគស្រវឹង ឬក៏សម្រស់អ្នករត់តុធ្វើឲ្យភ្ញៀវស្រវឹង?

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

អ្នកបើកតាក់ស៊ីចិត្តស្មោះ សុខចិត្តបើកឡានពីចម្ងាយណាណី យកទូរស័ព្ទដៃស៊េរីទំនើប ឲ្យភ្ញៀវដែលភ្លេចក្នុងឡានវិញ ខណៈម្ចាស់ទូរស័ព្ទ... (មានវីដេអូ)

ហ្វីលីពីន៖ ភាពសុចរិតនិងជម្រៅចិត្តដ៏ល្អរបស់បុគ្គលម្នាក់ៗ គឺពិតជាមានតម្លៃខ្លាំងណាស់ ហើយវាក៏សបញ្ជាក់ឲ្យឃើញ ពីភាពយកចិត្តទុកដាក់ និងផ្តល់នូវសេចក្តីសុខ ភាពជឿជាក់ ទៅកាន់មនុស្សនៅជុំវិញខ្លួនផងដែរ។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ បុរសវ័យចំណាស់បើកបរឡានតាក់ស៊ីម្នាក់ បានធ្វើឲ្យគ្រប់គ្នាកោតសរសើរ ពីទឹកចិត្តដ៏ប្រពៃរបស់គាត់យ៉ាងខ្លាំង ក្រោយពីគាត់បានធ្វើនូវរឿងមួយ ដែលមិននឹកស្មានដល់។

កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកប្រើប្រាស់នូវបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកមួយ ប្រើឈ្មោះថា Jen Cena បានបង្ហោះចែករំលែកនូវរូបភាពជាច្រើនសន្លឹក រួមជាមួយនឹងវីដេអូឃ្លីបមួយ ដែលបង្ហាញពីទិដ្ឋភាពអ្នកបើកបរឡានតាក់ស៊ីម្នាក់ ខំបើកឡានពីណាពីណី ត្រឡប់មកកាន់កន្លែងដើមវិញ ដើម្បីយកទូរស័ព្ទស៊េរីទំនើបមួយគ្រឿង ប្រគល់ជូនមិត្តភក្តិរបស់នាង គឺនាង Samantha ដែលបានជ្រុះនៅក្នុងឡាន។

បើតាមប្រភពបានឲ្យដឹងថា Samantha និងមិត្តភក្តិរបស់នាង បានជិះរថយន្តតាក់ស៊ីរបស់បុរសវ័យចំណាស់ម្នាក់ អស់រយៈពេលជាង២ទៅ៣ម៉ោង។ លុះបន្ទាប់ពីពួកនាងចុះចេញពីក្នុងឡាន ទើប Samantha ដឹងថា នាងបានជ្រុះទូរស័ព្ទនៅក្នុងឡាន។

ភ្លាមៗនោះ មិត្តភក្តិរបស់នាង បានព្យាយាមចុចទូរស័ព្ទទៅកាន់លេខរបស់ Samantha អស់ជាច្រើនដង ប៉ុន្តែពុំមានអ្នកចុចលើក ទទួលទូរស័ព្ទនោះឡើយ។ ជាហេតុធ្វើឲ្យពួកគេ ចាប់ផ្តើមអស់សង្ឃឹមយ៉ាងខ្លាំង។ តែទោះបីជាយ៉ាងណាក្តី ពួកគេនៅតែព្យាយាម ចុចខលទៅកាន់លេខទូរស័ព្ទរបស់ Samantha ជាបន្តបន្ទាប់ រហូតដល់ទីបំផុត អ្នកបើករថយន្តតាក់ស៊ីខាងលើ បានចុចលើកទទួល។

បុរសអ្នកបើតាក់ស៊ីបាននិយាយថា រូបគាត់គឺពិតជាមិនបានដឹង ហើយក៏មិនបានប្រទះភ្នែកឃើញទាល់តែសោះ ថាមានទូរស័ព្ទជ្រុះធ្លាក់នៅកាប៊ីនអង្គុយ ផ្នែកខាងក្រោយ។ ព្រោះថាក្រោយពី Samantha និងមិត្តភក្តិរបស់នាង បានចុះពីលើរថយន្តរបស់គាត់ គាត់ក៏បានបន្តដឹកភ្ញៀវ បាន៣នាក់ទៀត។ ប៉ុន្តែភ្ញៀវធ្វើដំណើរឡើងជិះតាក់ស៊ីគាត់ចុងក្រោយគេ បែរជាបានប្រទះឃើញទូរស័ព្ទនោះ ខណៈពេលដែល Samantha បានខលចូលជាលើកចុងក្រោយ ហើយអ្នកដំណើរនោះ ក៏បានហុចវាមកឲ្យគាត់និយាយតែម្តង។

ប្រភពដដែលបន្តថា អ្នកបើកតាក់ស៊ីខាងលើនេះ គឺពិតជានៅឆ្ងាយខ្លាំងណាស់ ពីកន្លែងដែល Samantha និងមិត្តភក្តិរបស់នាង កំពុងតែរង់ចាំគាត់ ដើម្បីទទួលយកទូរស័ព្ទរបស់នាងវិញ តែទោះបីជាយ៉ាងណាក្តី តៃកុងឡានចិត្តស្មោះខាងលើនេះ នៅតែប្រឹងឆ្លៀតបើកឡានត្រឡប់យកទូរស័ព្ទ ប្រគល់ឲ្យពួកគេវិញ ដោយមិនបានសុំនូវអ្វីជាថ្នូរ ឬគុណស្រ័យអ្វីត្រឡប់មកវិញឡើយ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី Samantha ក៏បានជូនកាហ្វេមួយកំប៉ុងដល់គាត់ និងជូនប្រាក់មួយចំនួនដើម្បី ជំនួសការខាតបង់ពេលវេលារបស់គាត់ ដែលបានខំជិះយកមកឲ្យនាងផងដែរ។

ចុងក្រោយអ្វីដែល Samantha រួមទាំងមិត្តភក្តិរបស់នាងសោកស្តាយនោះ គឺពួកគេទាំងអស់គ្នា ភ្លេចរឿងសួរឈ្មោះរបស់លោកតា បើកឡានតាក់ស៊ី ហើយក៏ជាមូលហេតុមួយ ដែលធ្វើឲ្យពួកនាងពិបាកក្នុងការនិយាយ និងសរសេរអរគុណឲ្យចំឈ្មោះរបស់គាត់ផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]