(ព្រះវិហារ)៖ ជនសង្ស័យ៤នាក់ និងវត្ថុតាងខុសច្បាប់ជាច្រើនប្រភេទ ក្នុងនោះមានទាំងរំសេវសម្រាប់កែច្នៃគ្រឿងផ្ទុះ ត្រូវបាន​កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បង្ក្រាប និងរឹបអូសបាន ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន ស្ថិតនៅភូមិស្រអែម​ខាងជើង ឃុំស្រអែម។

មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត លោកវរសេនីយ៍ត្រី ពេជ្រ សុភិ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា បានបញ្ជាក់ថា ការចុះបង្ក្រាបមុខសញ្ញាជួញដូរ​គ្រឿងញៀននេះ កម្លាំងអាវុធហត្ថមានគ្នា៩នាក់ ក្រោមការបញ្ជាពី លោកឧត្តម​សេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនជនសង្ស័យបាន៤នាក់ និង​ម្សៅរំសេវ​កែច្នៃ គ្រឿងផ្ទុះ១ថង់ កាំភ្លើងខ្លីឈើច្នៃ១ដើម ដាវសាំរ៉ៃ ថ្នាំញៀន និងសម្ការមួយចំនួនទៀត។

លោក ពេជ្រ សុភី បានបន្តថា ជនសង្ស័យទាំង៤នេះ គឺមានមុខរបរមិនពិតប្រាកដ ក្រោយពីការសាកសួរ រួចសមត្ថកិច្ចបាន​កសាងសំណុំរឿងបញ្ជូន​ជនសង្ស័យ និងវត្ថុតាងទៅកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ រំសេវសម្រាប់ច្នៃគ្រឿងផ្ទុះ កាំភ្លើងកែច្នៃ និងមនុស្ស៤នាក់ ត្រូវកម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបបាននៅស្រុកជាំក្សាន្ត

(ភ្នំពេញ)៖ ដីឡូត៍មួយកន្លែង មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានតម្លៃខ្ទង់លានដុល្លារ ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពផលិត និងជួញដូរគ្រឿងញៀន កាលពី៧ឆ្នាំមុននោះ ត្រូវបានគណៈកម្មការចំរុះ មកក្រសួងចំនួន៣ គឺក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌឬស្សីកែវ ដឹកនាំដោយតំណាងអយ្យការ ចុះទៅរឹបអូសរក្សាទុកជាសម្បត្តិរដ្ឋ​។

លោក មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានចូលរួមអនុវត្តការងារនេះ បានថ្លែងថា ដីឡូត៍ខាងលើ មានការជា​ប់ពាក់ព័ន្ធករណីគ្រឿងញៀន នាឆ្នាំ២០១០ ដែលកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប ហើយទីតាំងនេះ ត្រូវរឹបអូសមកទុកជាសម្បត្តិរបស់រដ្ឋ ដើម្បីចាត់ចែងតាមនីតិវិធី។

អាជ្ញាធរខណ្ឌឬស្សីកែវ បានឲ្យដឹងថា ទីតាំងដែលគណៈកម្មការចំរុះ ចុះមកអនុវត្តរឹបអូសខាងលើនេះ ធ្វើឡើងដោយយោងទៅតាមដីកាលេខ៩៤ របស់តុលាការកំពូលចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ និងយោងតាមសេចក្តីលេខ០៥៤ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការគ្រប់គ្រងទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យ៉ាងណាក៏ដោយ លោក មាស វិរិទ្ធ មិនអាចបញ្ជាក់បានទេថា ដីឡូត៍មួយនេះមានតម្លៃទៅតាមទីផ្សារប៉ុន្មាននោះទេ គ្រាន់តែលោកថា ប្រហែលខ្ទង់លាន ខណៈមន្រ្តីដែលចូលរួមបានលួចបង្ហើបថា ខ្ទង់ជិត៣លានដុល្លារ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]