បរទេស៖ រឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន ត្រូវបានអ្នកនិពន្ធ ឬអ្នកដឹកនាំរឿងហូលីវូដ គាស់កកាយយកមកផលិតជាខ្សែរឿងផ្សេងៗ ដើម្បីយកមកបង្ហាញមនុស្សជំនាន់ក្រោយ ឲ្យបានដឹងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ៗទាំងនោះ ក៏ដូចជាបញ្ជាក់បង្ហាញឡើងវិញនូវមុខមាត់របស់បុគ្គលសំខាន់ៗក្នុងប្រវត្តិសាស្ត្រទាំងនោះផងដែរ។

ផ្ទុយទៅវិញ ប្រិយមិត្តក៏ប្រហែលជាមានមន្ទិលសង្ស័យថា តើតួអង្គដែលយកមកសម្ដែងជាតួបុគ្គលប្រវត្តិសាស្ត្រទាំងនោះ មានលក្ខណៈដូចគ្នាទៅនឹងតួអង្គពិតប្រាកដយ៉ាងណាទៅ?

ចំពោះបញ្ហានេះ វាក៏បានជះជាបញ្ហាមកដល់ផលិតករភាពយន្តវិញដូចគ្នា ទោះបីជាពួកគេបានព្យាយាមស្រាវជ្រាវពីតឹកតាងប្រវត្តិសាស្ត្រនានា ដូចសិលាចារិក រូបគំនូរ ឬឯកសារប្រវត្តិសាស្រ្តផ្សេងៗ ដើម្បីរកឲ្យបាននូវភស្តុតាងថា បុគ្គលនៅក្នុងប្រវត្តិសាស្រ្តទាំងនោះមានរូបរាង និងអត្តចរិតយ៉ាងណាក៏ដោយ ក៏តួអង្គទាំងនោះនៅតែមានភាពខុសគ្នាពីតួអង្គដើមដែរ។ ប៉ុន្តែបើទោះបីជា តួអង្គសម្ដែងមានអត្តចរិត មុខមាត់ និងការតុបតែងខ្លួនមិនដូចគ្នាបេះបិទទៅនឹងបុគ្គលពិត ក៏ខ្សែភាពយន្តទាំងនោះទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់ទស្សនិកជន ដោយសារស្នាដៃដឹកនាំរបស់អ្នកដឹកនាំ បូកផ្សំជាមួយនឹងទេព្យកោសល្យរបស់តួសម្ដែង ជាពិសេសសាច់រឿងតែម្ដង ដែលវាជាចំណុចល្អដែលអាចគ្របដណ្ដប់លើកំហុសបន្តិចបន្តួចទាំងនោះ។

ខាងក្រោមនេះជាតួអង្គក្នុងរឿង ដែលមានភាពខុសគ្នាពីតួអង្គពិតក្នុងប្រវត្តិសាស្ត្រ៖

• ស្តេច Xerxes I ក្នុងរឿង”៣០០”

តឹកតាងប្រវត្តិសាស្ត្រដែលបង្ហាញពីសេ្ដចចក្រភព ពែក Xerxes I មានភាពស្រពិចស្រពិល ខណៈដែលបុរាណវិទូខ្លះ បានបង្ហាញពីបុគ្គលិកលក្ខណៈរបស់សេ្ដចអង្គនេះ ថាជាមនុស្សមានចិត្តចង្អៀត ទន់ខ្សោយតែក្រអើតក្រទម ហើយមានអំនួតលើខ្លួនឯង ព្រមទាំងជាមនុស្សផ្ដាច់ការ រីឯបុរាណវិទូខ្លះទៀតបង្ហាញថាស្ដេចនេះជាមនុស្សសុទិដ្ឋិនិយម និងមានបទពិសោធន៍ខ្ពស់ក្នុងការធ្វើសឹកសង្គ្រាម។ យ៉ាងណាមិញ នៅពេលដែលយកមកផលិតជាខ្សែរឿង តួអង្គស្ដេច Xerxes I នេះហាក់មានអត្តចរិតបូកបញ្ចូលគ្នារវាងទស្សនៈទាំងពីរខាងលើតែម្ដង។ មួយវិញទៀត ដោយសារភាពស្រពិចស្រពិលនេះ សម្លៀកបំពាក់របស់តួអង្គសម្ដែងក៏ជាបញ្ហាមួយសំខាន់ផងដែរ សម្រាប់អ្នកដឹកនាំរឿង។

• Alexander III of Macedon (Alexander the Great) នៅក្នុងរឿង “Alexander”

អ្នករិះគន់បានបង្ហាញពីភាពមិនពេញចិត្ត ខណៈដែលតួអង្គ Alexander ដែលសម្ដែងដោយ Colin Farrell មានភាពខុសគ្នាឆ្ងាយពេកពីតួអង្គពិតក្នុងប្រវត្តិសាស្ត្រ។

• The young Salvador Dali នៅក្នុងរឿង ”Little Ashes”

បើទោះជា Pattinson មើលទៅមិនដូចជាតួអង្គពិត Dali ក៏តារាសម្ដែងរូបនេះបានខិតខំសម្ដែងដើម្បីបង្កើតរូបភាពពិតៗ ដើម្បីឲ្យអ្នកទស្សនាបានយល់ពីអត្តចរិតរបស់តួអង្គដើម។

• សេ្ដច Leonidas I ក្នុងរឿង “៣០០”

អ្នកបុរាណវិទូបាននិយាយថា សេ្តច Sparta, Leonidas I រូបនេះមិនបានសម្រេចស្នាព្រះហស្ថអ្វីធំដុំឡើយនៅក្នុងរជ្ជកាល ១០ឆ្នាំរបស់ព្រះអង្គ ក្រៅពីស្ដេចអង្គនេះបានសុគត់ក្នុងនាមជាវិរបុរសសង្រ្គាម Thermopylae ។ ដូច្នេះប្រសិនបើអ្នកដឹកនាំរឿងចង់ឲ្យសាច់រឿងមានភាពត្រឹមត្រូវតាមប្រវត្តិសាស្ត្រ សេ្ដច Leonidas I នេះមិនគួរបង្ហាញពីភាពក្លាហានច្រើនពេកដូចក្នុងភាពយន្តនោះទេ។

• អធិរាជCommodus នៅក្នុងរឿង”Gladiator”

តួសម្ដែង Joaquin Phoenix នៅក្នុងរឿងនេះមានភាពខុសគ្នាពីគំរូដើម ខណៈដែលតួអង្គនេះត្រូវបានគេរិះគន់ដោយសាររូបរាងរបស់គាត់ពិតជាមិនសាកសមដូចមនុស្សក្នុងសម័យចក្រភពរ៉ូម។ លើសពីនេះអធិរាជCommodus នេះបានដឹកនាំចក្រភពរ៉ូមអស់រយៈពេល ១៣ឆ្នាំបានយ៉ាងប្រសើរ ចំណែកឯក្នុងភាពយន្តវិញបង្ហាញថាអធិរាជCommodus នេះដឹកនាំប្រទេសមិនបានល្អប្រហែលជា២ឆ្នាំ ខណៈដែលអធិរាជCommodus បានប្រឡូកក្នុងសង្រា្គមដោយជោគជ័យ និងគ្មានបញ្ហាសុខភាព ឬប៉ះពាល់ដល់ជីវិតឡើយរបស់ព្រះអង្គឡើយ តែបែរជាក្នុងភាពយន្តមានភាពប្រាសចាកពីការពិតទៅវិញ។

• មេទ័ពWilliam Wallace នៅក្នុងរឿង”Braveheart”

រឿងនេះបានដាក់ឲ្យឈរឈ្មោះដើម្បីទទួលពានរង្វាន់ Academy Awards ១០ផ្សេងៗគ្នា ហើយរឿងនេះក៏ទទួលបានពាន ៥ធំៗផងដែរពីកម្មវិធីទាំងនោះ។ ប៉ុន្តែរឿងនេះក៏ត្រូវបានអ្នកបុរាណវិទូរិះគន់ ពីមិនភាពជាក់លាក់តាមប្រវត្តិសាស្ត្រ ខណៈដែលតួអង្គ Gibsonដែលសម្ដែងជា Sir William Wallace មេទ័ពខ្លាំងក្លារបស់ស្កុតឡែន មានភាពមិនស៊ីសង្វាក់គ្នា ខណៈដែលមេទ័ពរូបនេះ ជាកូនដែលមកពីគ្រួសាអភិជន ហើយវាផ្ទុយគ្នាជាមួយអត្តចរិតដែល Gibsonបានសម្ដែង។

• តួអង្គមេទ័ពស្រី Joan of Arc នៅក្នុងរឿង “The Messenger: The story of Joan of Arc”

ខ្សែរឿងនេះ បានកើតឡើងពីការដឹកនាំដ៏ល្អរបស់អ្នកដឹកនាំរឿងលោកLuc Besson បើទោះបីជារូបរាងរបស់តួឯកស្រីក្នុងរឿង Joanគ្មានភាពស្របគ្នាទៅនឹងសំណៅដើម។ ប៉ុន្តែតារាស្រីនាងMilla Jovovich ពិតជាសម្ដែងបានល្អមែន។

• ស្ដេចArthur នៅក្នុងរឿង “King Arthur”

តួឯកនៅក្នុងរឿងនេះមានភាពខុសគ្នាខ្លាំងពី អ្នកដឹកនាំអង់គ្លេសដ៏ល្បីល្បាញនេះ។ អ្នករិះគន់ក៏បាន បង្ហាញភាពមិនពេញចិត្ត ខណៈដែលសាច់រឿងក៏មានភាព មិនស៊ីគ្នាទៅនឹងប្រវត្តិសាស្ត្រពិត។

• សេ្ដច Henry VIIIនៅក្នុងរឿង”The Tudors”

បើមើលទៅលើរូបគំនូរច្បាប់ដើមរបស់ស្ដេចHenry VIII នៃចក្រភពអង់គ្លេស យើងនឹងឃើញថាគាត់មានមាឌធំដល់ទៅ២ដងបើប្រៀបទៅនឹង សេ្ដចHenry VIII ក្នុងរឿង The Tudors។

• ម្ចាស់ក្សត្រីយ៍ Cleopatra នៅក្នុងរឿង “Asterix & Oblix: Mission Cleopatra”

ម្ចាស់ក្សត្រីយ៍ Cleopatra អាចយកឈ្នះបេះដូងមេដឹកនាំចក្រភពរ៉ូម និងអ្នកបន្តវេន បានយ៉ាងងាយស្រួល ដែលធ្វើឲ្យអ្នកគ្រប់គ្នាយល់ថានាងជាមនុស្សដែលមានសម្រស់ស្រស់ដាច់គេ។ តែតាមការពិត ម្ចាស់ក្សត្រីយ៍ Cleopatraជាស្រ្តីដែលមានមាឌល្អិត និងមិនមានភាពទាក់ទាញប៉ុន្មាននោះទេ តែបែរជាអ្នកដឹកនាំតឹងរឹងចំពោះការរើសតួឯកស្រី ខណៈដែលមានតែតារាស្រី Vivien Leigh, Sophia Loren, Elizabeth Taylor និងMonica Bellucci ប៉ុណ្ណោះដែលមានឱកាសសម្ដែងជាម្ចាស់ក្សត្រីយ៍ Cleopatra។

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ខ្សែភាពយន្ត "រឿងអំណោយស្នេហ៍ ឬ A Gift" បែបមនោសញ្ចេតនាឆ្លុះបញ្ចាំង ពីការផ្សាភ្ជាប់ជាមួយតន្រ្តី ចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ (មានវីដេអូ)

A Gift ជាចំណីចក្ខុថ្មីនាំមកជូនដោយ GDH ជាមួយនឹងបំណងលើកតម្កើង ស្នាព្រះហស្ថនិពន្ធតន្ត្រីរបស់ព្រះមហាក្សត្រ ដោយមានបញ្ចូលចម្រៀង ដែលជាព្រះរាជនិពន្ធរបស់ទ្រង់ នៅក្នុងភាពយន្តបែបមនោសញ្ចេតនា ភាពយន្តបែបស្វែងរកខ្លួនឯង និងកំប្លែង ធ្វើឱ្យរំជួលដល់បេះដូង។ ភាពយន្តនេះឧទិ្ទសជូនព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត សម្រាប់ជាកាដូចុងឆ្នាំជូនដល់ប្រជាជនថៃគ្រប់រូប។

Love at Sundown ដឹកនាំសម្តែងដោយ Chayanop Boonprakob និង Kriangkrai Vachiratamporn មនុស្សមិនស្គាល់គ្នា 2 រូប Beam (សម្តែងដោយ Nine Naphat) និង Pang (សម្តែងដោយ Violette Wautier) ត្រូវគេស្នើឱ្យចូលរួម ក្នុងកម្មវិធីប្រគល់រង្វាន់ អាហារូបករណ៍ទៅប្រទេសរុស៊្សី ព្រមទាំងសម្តែងក្នុងកម្មវិធីជប់លៀងបញ្ចប់វគ្គសិក្សា។ ដោយពួកគេត្រូវដើរតួជាស្វាមីភរិយានឹងគ្នា Beam បានឱកាសចែចង់ ឌឺដងពាក្យសម្តីជាមួយ Pang ជាមនុស្សមិនសូវចូលចិត្តទាក់ទង ជាមួយមនុស្សប្រុស ក្រោយពេល ដែលត្រូវមិត្តប្រុសរបស់នាងបោកប្រាស់។ តើពន្លកស្នេហានេះមានឱកាសនឹងរីកស្រស់បំព្រង ឬក្រឡាប់ចាក់យ៉ាងណា?

Still on My Mind ដឹកនាំសម្តែងដោយ Nithiwat Tharatorn Fa (Mew Nittha) ត្រូវឈប់ពីការងារខាងរៀបចំកម្មវិធី ដើម្បីមកមើលថែ ឪពុកដែលមានជម្ងឺចាស់វង្វេងរបស់នាង។ ទោះជាបំរែបំរួលនៃជីវិតនេះជាការសាកល្បង ភាពអត់ធ្មត់របស់នាងយ៉ាងណាក្ដី នាងនៅតែពុះពារមិនបោះបង់ ដើម្បីឪពុកនាង។ ថ្ងៃមួយពេល Fa ព្យាយាមលេងព៉្យាណូនូវបទ “Still on My Mind” ដែលម្តាយនាងចូលចិត្ត នាងចាប់អារម្មណ៏ឃើញថា វាជាគន្លឹះដែលអាចរំលឹកស្មារតីចងចាំរបស់ឳពុកនាង។ Fa បានសុំអោយ Aey (Sunny Suwanmethanont) ដែលជាអ្នកលេងព៉្យាណូចម្លែកម្នាក់ ជួយបង្រៀននាង។ តើគេទាំងពីរអាចរកឃើញភាពត្រូវគ្នា ដើម្បីបង្រួមសំឡេង ដែលបែកខ្ញែកក្នុងបេះដូងប៉ានាងបានដែរឬ ទេ?

New Year Greeting ដឹកនាំសម្តែងដោយ Jira Maligool “Llong” (Ter Chantavit) ជាមេក្រុមចម្រៀងរ៉ុក។ គាត់សម្រេចចិត្តចាកចេញពីក្រុមចម្រៀងរ៉ុក ហើយមកធ្វើជាបុគ្គលិកអ្នកវិភាគហិរញ្ញវត្ថុ បន្ទាប់ពីដឹងថាក្តីស្រមៃចង់ក្លាយជា តារា Rock and Roll មិនអាចក្លាយជាការពិត។ នៅពេល Kim (Noona Neungthida) ជាមិត្តរួមការងារបានដឹងពី Llong ធ្លាប់ជាសិល្បករពីមុន នាងព្យាយាមជំរុញឱ្យ Llong ចូលរួមលេងតន្ត្រីកំសាន្តជាមួយក្រុមមិត្តរួមកាងារក្នុងក្រុមហ៊ុន។ Llong ចាប់ផ្តើមបំភ្លេចក្តីស្រមៃពីមុន ហើយពេល ដែលគាត់បានលេងតន្ត្រីជាផ្លូវការ គាត់ទទួលបានភាពរីករាយក្នុងចិត្ត ដូចពេលដែលគាត់លេង តន្ត្រីជាលើកដំបូងដែរ។

Llong និងមិត្តរួមក្រុមគ្រោងនឹងសម្តែងបទចម្រៀង “New Year Greeting” បន្តផ្ទាល់ ជាកាដូឆ្នាំថ្មីសម្រាប់មិត្តរួមការងារទាំងអស់។ ចង់ដឹងថាមានឈុតអ្វីទៀត ដែលធ្វើអោយអ្នកទាំអស់គ្នារំជួលចិត្តស្ទើរ ស្រក់ទឹកភ្នែកទៀតនោះ កុំភ្លេចទស្សនាខ្សែភាពយន្ត អំណោយស្នេហ៌ ឬ A Gift ដែលចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ នៅគ្រប់រោងភាពយន្តទាំងអស់។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]