A Gift ជាចំណីចក្ខុថ្មីនាំមកជូនដោយ GDH ជាមួយនឹងបំណងលើកតម្កើង ស្នាព្រះហស្ថនិពន្ធតន្ត្រីរបស់ព្រះមហាក្សត្រ ដោយមានបញ្ចូលចម្រៀង ដែលជាព្រះរាជនិពន្ធរបស់ទ្រង់ នៅក្នុងភាពយន្តបែបមនោសញ្ចេតនា ភាពយន្តបែបស្វែងរកខ្លួនឯង និងកំប្លែង ធ្វើឱ្យរំជួលដល់បេះដូង។ ភាពយន្តនេះឧទិ្ទសជូនព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត សម្រាប់ជាកាដូចុងឆ្នាំជូនដល់ប្រជាជនថៃគ្រប់រូប។

Love at Sundown ដឹកនាំសម្តែងដោយ Chayanop Boonprakob និង Kriangkrai Vachiratamporn មនុស្សមិនស្គាល់គ្នា 2 រូប Beam (សម្តែងដោយ Nine Naphat) និង Pang (សម្តែងដោយ Violette Wautier) ត្រូវគេស្នើឱ្យចូលរួម ក្នុងកម្មវិធីប្រគល់រង្វាន់ អាហារូបករណ៍ទៅប្រទេសរុស៊្សី ព្រមទាំងសម្តែងក្នុងកម្មវិធីជប់លៀងបញ្ចប់វគ្គសិក្សា។ ដោយពួកគេត្រូវដើរតួជាស្វាមីភរិយានឹងគ្នា Beam បានឱកាសចែចង់ ឌឺដងពាក្យសម្តីជាមួយ Pang ជាមនុស្សមិនសូវចូលចិត្តទាក់ទង ជាមួយមនុស្សប្រុស ក្រោយពេល ដែលត្រូវមិត្តប្រុសរបស់នាងបោកប្រាស់។ តើពន្លកស្នេហានេះមានឱកាសនឹងរីកស្រស់បំព្រង ឬក្រឡាប់ចាក់យ៉ាងណា?

Still on My Mind ដឹកនាំសម្តែងដោយ Nithiwat Tharatorn Fa (Mew Nittha) ត្រូវឈប់ពីការងារខាងរៀបចំកម្មវិធី ដើម្បីមកមើលថែ ឪពុកដែលមានជម្ងឺចាស់វង្វេងរបស់នាង។ ទោះជាបំរែបំរួលនៃជីវិតនេះជាការសាកល្បង ភាពអត់ធ្មត់របស់នាងយ៉ាងណាក្ដី នាងនៅតែពុះពារមិនបោះបង់ ដើម្បីឪពុកនាង។ ថ្ងៃមួយពេល Fa ព្យាយាមលេងព៉្យាណូនូវបទ “Still on My Mind” ដែលម្តាយនាងចូលចិត្ត នាងចាប់អារម្មណ៏ឃើញថា វាជាគន្លឹះដែលអាចរំលឹកស្មារតីចងចាំរបស់ឳពុកនាង។ Fa បានសុំអោយ Aey (Sunny Suwanmethanont) ដែលជាអ្នកលេងព៉្យាណូចម្លែកម្នាក់ ជួយបង្រៀននាង។ តើគេទាំងពីរអាចរកឃើញភាពត្រូវគ្នា ដើម្បីបង្រួមសំឡេង ដែលបែកខ្ញែកក្នុងបេះដូងប៉ានាងបានដែរឬ ទេ? 

New Year Greeting ដឹកនាំសម្តែងដោយ Jira Maligool “Llong” (Ter Chantavit) ជាមេក្រុមចម្រៀងរ៉ុក។ គាត់សម្រេចចិត្តចាកចេញពីក្រុមចម្រៀងរ៉ុក ហើយមកធ្វើជាបុគ្គលិកអ្នកវិភាគហិរញ្ញវត្ថុ បន្ទាប់ពីដឹងថាក្តីស្រមៃចង់ក្លាយជា តារា Rock and Roll មិនអាចក្លាយជាការពិត។ នៅពេល Kim (Noona Neungthida) ជាមិត្តរួមការងារបានដឹងពី Llong ធ្លាប់ជាសិល្បករពីមុន នាងព្យាយាមជំរុញឱ្យ Llong ចូលរួមលេងតន្ត្រីកំសាន្តជាមួយក្រុមមិត្តរួមកាងារក្នុងក្រុមហ៊ុន។ Llong ចាប់ផ្តើមបំភ្លេចក្តីស្រមៃពីមុន ហើយពេល ដែលគាត់បានលេងតន្ត្រីជាផ្លូវការ គាត់ទទួលបានភាពរីករាយក្នុងចិត្ត ដូចពេលដែលគាត់លេង តន្ត្រីជាលើកដំបូងដែរ។ 

Llong និងមិត្តរួមក្រុមគ្រោងនឹងសម្តែងបទចម្រៀង “New Year Greeting” បន្តផ្ទាល់ ជាកាដូឆ្នាំថ្មីសម្រាប់មិត្តរួមការងារទាំងអស់។ ចង់ដឹងថាមានឈុតអ្វីទៀត ដែលធ្វើអោយអ្នកទាំអស់គ្នារំជួលចិត្តស្ទើរ ស្រក់ទឹកភ្នែកទៀតនោះ កុំភ្លេចទស្សនាខ្សែភាពយន្ត អំណោយស្នេហ៌ ឬ A Gift ដែលចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ នៅគ្រប់រោងភាពយន្តទាំងអស់។ 

សូមទស្សនា Trailer នៅខាងក្រោម៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]