ភ្នំពេញ៖ បន្ទាប់ពីពេលមាន​មុខ​មាត់​ក្នុងពិភព​សិល្បៈ​តិចតួច​តាំង​លើក​រឿង​ដែល​ប៉ះពាល់​កិត្តិយស​ និងបានបែកបាក់ជាមួយស្វាមីមួយរយៈធំមកនេះ តារាចម្រៀងស្រី សាន ស្រីឡៃ ត្រូវរ៉ាប់រងថ្លៃផ្ទះជួល និងបន្ទុកគ្រួសារទាំងមូល ដែលមើលទៅជួបការលំបាកកាន់តែខ្លាំងឡើង ទោះយ៉ាងណាមានម៉ាក់ កូនៗ ជាកម្លាំងចិត្ត ទើបតែចេះតែតស៊ូទៅ។ 

អ្នកមេម៉ាយវ័យក្មេងរាងខ្ញង់ សាន ស្រីឡៃ បានទម្លាយរឿងរ៉ាវផ្ទាល់ខ្លួនថា នាងកំពុងតែស្ថិតក្នុងស្ថានភាពមួយ លំបាក ដោយសារខ្លួនមួយត្រូវរ៉ាប់រងបន្ទុកគ្រួសារទាំងមូលមានសមាជិក ៦នាក់សុទ្ធតែមិនទាន់ការងារ ប្អូននិងកូនៗ ៤នាក់ កំពុងនៅសិក្សា និងមានម្ដាយនៅមើលថែផ្ទះសម្បែង លើកលែង នាងកំពុងច្រៀងរកថវិការទំនុកបម្រុងគ្រួសារម្នាក់ឯង ។ 

អតីតបេក្ខភាព The Voice Camboida រដូវកាលទី២ សាន ស្រីឡៃ បានបន្តថា ពេលនេះលំបាកណាស់ យើងជាស្រី ត្រូវរ៉ាប់រងមួយគ្រួសារ ទាំងមិនទាន់មាននរណាមានការងារធ្វើ។ ម្យ៉ាងឥឡូវក៏រៀងស្ងាត់ការប្រគំតន្ត្រីទៀត ចឹងចំណូលក៏ មិនសូវមានដែរ ។ សព្វថ្ងៃរស់នៅផ្ទះជួល ដូច្នេះទាមទារការចំណាយក៏រឹតតែច្រើនថែមទៀត។ “ក្រោយពីលក់ផ្ទះរួចមក ឥឡូវខ្ញុំរើមកនៅផ្ទះជួលបាន ជាង២ខែ ហើយ។ ការលំបាកមានសព្វមុខ ជួនកាល ពិបាកពេក ខ្ញុំលួចគេងយំតែម្នាក់ឯងក៏មាន។ ប៉ុន្តែរាល់ថ្ងៃបានម៉ាក់ កូនៗ ជាកម្លាំងចិត្ត ទើបតែចេះតែតស៊ូទៅ ។ 

សូមរំលឹកថា​ នាង​ សាន ស្រីឡៃ និង​ស្វាមី​រៀប​ការ​​ត្រឹម​ត្រូវ​តាំង​ពី​ឆ្នាំ​២០០៨ មក​​ម្ល៉េះ​ មក​ដល់​បច្ចុប្បន្ន ​មាន​បុត្រ​២​នាក់​ហើយ ក្នុង​នោះ ម្នាក់​អាយុ​ ៧ឆ្នាំ និង​ម្នាក់​ទៀត​អាយុ៤​ឆ្នាំ។ បន្ទាប់ពីពេលមាន​មុខ​មាត់​ក្នុងពិភព​សិល្បៈ​តិចតួច​តាំង​លើក​រឿង​ដែល​ប៉ះពាល់​កិត្តិយស​ និងបានបែកបាក់ជាមួយស្វាមីមួយរយៈធំ ។ ដូច្នេះ​នាង​សំណូម​ពរ​ទៅ​កាន់​បងប្អូន​សូម​ឈប់​មាន​ការ​យល់​ច្រលំ​ទៀត​ទៅ។ សម្រាប់​ឱកាស​ដើម​ឆ្នាំ​ ២០១៧ នេះ​ សាន ស្រីឡៃ បញ្ជាក់​ថា​​​ មាន​បទ​ថ្មីៗ ចេញ​ក្នុង​ផលិតកម្ម​ហង្សមាស សម្រាប់​ចែក​ជូន​បងប្អូន​ស្តាប់​កម្សាន្ត​ផង​ដែរ៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកព័ត៌មានមួយផ្សេងទៀត៖

តារាចម្រៀងស្រី លាង សុផាឡែន ត្រូវនារីម្នាក់ ដែលជាភរិយា ហែកមុខថា កំពុងទាក់ទងប្តីគេ

ភ្នំពេញ៖ វាជារឿងមួយ ដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលតារាចម្រៀងស្រី លាង សុផាឡែន ត្រូវបាននារីម្នាក់ ហែកមុខថាស្តី ឲ្យរូបនាងយ៉ាងកប់មាត់ ថាជាអ្នកដណ្តើមស្វាមីគេ។

កាលពីម្សិលមិញនេះដែរ នារីម្នាក់ ដែលអះអាងថា ជាភរិយាស្របច្បាប់ជាមួយនឹង តារាចម្រៀងប្រុស T.O ព្រមទាំងមានកូនប្រុសជាមួយគ្នាទៀត បានទម្លាយថា តារាចម្រៀងស្រី លាង សុផាឡែន កំពុងទាក់ទង និងព្យាយាមឲ្យលោក យករូបនាងជាអនាគតទៀត។

ក្នុងនោះដែរ នារីវ័យក្មេងរូបនោះ បានសរសេរថា "ស្គាល់ស្រី អ្នកចម្រៀងនេះ ដែរទេ? ស្រីអ្នកចម្រៀង ដែលថោកទាប ទាក់ទង ប្តីគេ បើទោះជាដឹងគេ មានប្រពន្ធកូនក៏ដោយចុះ ធ្លាប់តែ ទៅនិយាយគ្នាស្រួលៗ បែបភាសាមនុស្ស ហើយ វាថាឈប់តែធាតុពិត វាមិនបានឈប់នោះទេ ថែមទាំង រំអុកប្តីគេ ឲ្យយកវាទៅអនាគតទៀត ហួសពីការទ្រាំបានហើយដែលខ្ញុំត្រូវលាក់ការឈឺចាប់ហ្នឹង តែឯង ដែលមនុស្សដែលថោកទាបរស់បានសុខ ហើយគ្មានអ្នកណាដឹងពី មុខមាត់ពិតវា គេមានប្រពន្ធកូន ហើយ នៅប្រើ មាយារ ភាពថោកទាប ក្នុងការឆក់ប្តីគេ ទៀត មិនអាណិត ដល់ប្រពន្ធកូនគេដែល មិនដឹងខ្យល់ទៀត ........នៅបណ្តើរគ្នាទៅណាចេញ មុខចេញមាត់ មិនខ្មាស ឆ្កែ ឆ្មាសោះ តែថាទៅបើវាចេះខ្មាស វាធ្វើ ចឹង ទៅមិនរួចទេ ។ ចង់ដឹងថាវា មាន ដែលគិតទេ បើរឿងហ្នឹងកើតលើគ្រួសារវាវិញ នឹងគិតយ៉ាងម៉េច! មើលតែមុខ មិនសមថោកថ្នាក់ហ្នឹងសោះ តែធាតុពិត ថោកហួសពីការស្មាន។ គ្មានសមត្ថភាព រកប្រុស បាន ឲ្យតែឃើញប្តី អ្នកណាទាក់ភ្លាម និយាយទៅស្រលាញ់តែប្តីគេ មកពីខ្ញុំ និង ក្រុមគ្រួសារ ជាមនុស្សជឿលើបុណ្យបាប បើប៉ះចំ គេហ៊ាន ប្រហែលជាស្រីហ្នឹងមិនដឹងទៅជា ស្អី ទៅ ហើយទេ"។

ក្រោយពីបានឃើញបែបនេះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលស្ទើរតែមិនជឿ ថាតារាចម្រៀងដែលមានរូបសម្រស់ សមសួន បែរជាទាក់ទងស្វាមីគេ នៅនឹងភ្នែកបែបនេះ។

យ៉ាងណាមិញ ខណៈពេលនេះ តារាចម្រៀងស្រី លាង សុផាឡែន មិនទាន់បកស្រាយ ឬចេញមុខ តបតយ៉ាងណានោះទេ ហើយអ្នកគាំទ្រ ក៏នឹងរង់ចាំមើលដែរថា តើរឿងទាំងនេះ ពិតដូចនារីរូបនោះ និយាយមែនដែរឬអត់? តើប្រិយមិត្តយ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ