ភ្នំពេញ៖ វាជារឿងមួយ ដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលតារាចម្រៀងស្រី លាង សុផាឡែន ត្រូវបាននារីម្នាក់ ហែកមុខថាស្តី ឲ្យរូបនាងយ៉ាងកប់មាត់ ថាជាអ្នកដណ្តើមស្វាមីគេ។

កាលពីម្សិលមិញនេះដែរ នារីម្នាក់ ដែលអះអាងថា ជាភរិយាស្របច្បាប់ជាមួយនឹង តារាចម្រៀងប្រុស T.O ព្រមទាំងមានកូនប្រុសជាមួយគ្នាទៀត បានទម្លាយថា តារាចម្រៀងស្រី លាង សុផាឡែន កំពុងទាក់ទង និងព្យាយាមឲ្យលោក យករូបនាងជាអនាគតទៀត។

ក្នុងនោះដែរ នារីវ័យក្មេងរូបនោះ បានសរសេរថា "ស្គាល់ស្រី អ្នកចម្រៀងនេះ ដែរទេ? ស្រីអ្នកចម្រៀង ដែលថោកទាប ទាក់ទង ប្តីគេ បើទោះជាដឹងគេ មានប្រពន្ធកូនក៏ដោយចុះ ធ្លាប់តែ ទៅនិយាយគ្នាស្រួលៗ បែបភាសាមនុស្ស ហើយ វាថាឈប់តែធាតុពិត វាមិនបានឈប់នោះទេ ថែមទាំង រំអុកប្តីគេ ឲ្យយកវាទៅអនាគតទៀត ហួសពីការទ្រាំបានហើយដែលខ្ញុំត្រូវលាក់ការឈឺចាប់ហ្នឹង តែឯង ដែលមនុស្សដែលថោកទាបរស់បានសុខ ហើយគ្មានអ្នកណាដឹងពី មុខមាត់ពិតវា គេមានប្រពន្ធកូន ហើយ នៅប្រើ មាយារ ភាពថោកទាប ក្នុងការឆក់ប្តីគេ ទៀត មិនអាណិត ដល់ប្រពន្ធកូនគេដែល មិនដឹងខ្យល់ទៀត ........នៅបណ្តើរគ្នាទៅណាចេញ មុខចេញមាត់ មិនខ្មាស ឆ្កែ ឆ្មាសោះ តែថាទៅបើវាចេះខ្មាស វាធ្វើ ចឹង ទៅមិនរួចទេ ។ ចង់ដឹងថាវា មាន ដែលគិតទេ បើរឿងហ្នឹងកើតលើគ្រួសារវាវិញ នឹងគិតយ៉ាងម៉េច! មើលតែមុខ មិនសមថោកថ្នាក់ហ្នឹងសោះ តែធាតុពិត ថោកហួសពីការស្មាន។ គ្មានសមត្ថភាព រកប្រុស បាន ឲ្យតែឃើញប្តី អ្នកណាទាក់ភ្លាម និយាយទៅស្រលាញ់តែប្តីគេ មកពីខ្ញុំ និង ក្រុមគ្រួសារ ជាមនុស្សជឿលើបុណ្យបាប បើប៉ះចំ គេហ៊ាន ប្រហែលជាស្រីហ្នឹងមិនដឹងទៅជា ស្អី ទៅ ហើយទេ"

ក្រោយពីបានឃើញបែបនេះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលស្ទើរតែមិនជឿ ថាតារាចម្រៀងដែលមានរូបសម្រស់ សមសួន បែរជាទាក់ទងស្វាមីគេ នៅនឹងភ្នែកបែបនេះ។

យ៉ាងណាមិញ ខណៈពេលនេះ តារាចម្រៀងស្រី លាង សុផាឡែន មិនទាន់បកស្រាយ ឬចេញមុខ តបតយ៉ាងណានោះទេ ហើយអ្នកគាំទ្រ ក៏នឹងរង់ចាំមើលដែរថា តើរឿងទាំងនេះ ពិតដូចនារីរូបនោះ និយាយមែនដែរឬអត់? តើប្រិយមិត្តយ៉ាងណាដែរ?

កញ្ញា លាង សុផាឡែន និង លោក T.O
ក្រុមគ្រួសាររបស់លោក T.O

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លាង សុផាឡែន