ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងដ៏ពេញនិយម កញ្ញា ដួង ម៉ានិច បន្ទាប់ពីបានឈានជើងចូលក្នុងវិស័យសិល្បៈមិនយូរប៉ុន្មាន ថ្មីៗនេះក៏បានប្រាប់ថា នាងក៏កំពុងតែចាប់អាជីពជាអ្នកចម្រៀងផងដែរ ដោយសារតែការស្រលាញ់ និងទេពកោសល្យដែលមានពីកំណើតរបស់ខ្លួន។

បច្ចុប្បន្នតារាស្រីរូបនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង នៅលើវិថីសិល្បៈ ទន្ទឹមនឹងប្រជាប្រិយភាពដ៏ខ្លាំងក្លា ដែលកំពុងតែរីកដុះដាលខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

ឆ្លៀតនៅក្នុងឱកាសទិវា នៃសេចក្តីស្រលាញ់១៤កុម្ភៈនេះ កញ្ញា ដួង ម៉ានិច ក៏បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថា នឹងបើកលក់ផ្កាស្អាតៗជាច្រើនម៉ូត នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ (Valentine day) ផងដែរ ព្រមទាំងមានការសេវាដឹកជញ្ជូនក្នុងក្រុងភ្នំពេញទៀតផង។

ដោយនៅលើបណ្តាញទំនាក់ទំនងហ្វេសប៊ុករបស់ កញ្ញាស៊ិចស៊ី កញ្ញា ដួង ម៉ានិច បានផុសឱ្យដឹងទាំងស្រុងថា៖

«សួស្ដីបងប្អូនទាំងអស់ក្នុង fb (Facebook) សូមជួយគ្រាំទ្រនាងខ្ងុំ ដួង ម៉ានិច មានលក់ផ្កា គ្រប់ប្រភេទតាមការកម្មង់ ទីតាំងនៅរង្វង់មូល វិមានឯករាជ្យ អាចកម្មង់បាន មានសេវាដឹកជញ្ជួនក្នុងភ្នំពេញ Tell: 093 76 14 02, 070 96 80 48»

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែករំលឹកព័ត៌មានចាស់ ដួង ម៉ានិច ក្រោកមកងូតទឹកជ្រោះ បង្អួតដើមទ្រូង ទាំងព្រឹក ដែលកំពុងស៊ីអារម្មណ៍អ្នកគាំទ្រយ៉ាងខ្លាំងផងដែរ។

រឿងព្រេងខ្មែរ ដែលមានចំណងជើងថា «ពស់កេងកង» ត្រូវបានផលិតករខ្មែរយើង ប្រចាំនៅក្នុងស្ថានីយទូរទស្សន៍ភីអិនអិន (PNN) លើកយក មកថតសាជាថ្មីឡើងវិញ រឿងនេះគ្រោងនឹងធ្វើការចាក់បញ្ចាំងហើយក្នុងពេលឆាប់ៗខាងមុខនេះ។

ចំណែកឯតួសម្តែងវិញ គេឃើញមានវត្តមាន កញ្ញា ដួង ម៉ានិច និងតារាសម្តែងជើងចាស់ លោក ទេព រិន ដារ៉ូ បានចាប់ដៃគូសម្តែងជាមួយគ្នា។

កញ្ញា ដួង ម៉ានិច ក្រោកតាំងពីព្រឹកព្រលឹមចោមពុង ចុះមកងូតទឹកជ្រោះដ៏សែនត្រជាក់ ដោយត្រូវត្រៀមខ្លួនថតនៅក្នុងវគ្គចុងក្រោយផងដែរ ត្រង់ឈុតប្តីនាំប្រពន្ធទៅងូតទឹក។

តាមការឱ្យដឹងពី កញ្ញា ដួង ម៉ានិច ក៏បានប្រាប់ថា នៅថ្ងៃនេះ និងថ្ងៃស្អែក គឺជាថ្ងៃថតបញ្ចប់ខ្សែភាពយន្តភាគខ្មែរយើង រឿង «ពស់កេងកង» ហើយ និងសំណូមពរសុំឱ្យមានការគាំទ្រឱ្យបានច្រើនពីសំណាក់ទស្សនិកជន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច