កំពត៖ រឿងព្រេងខ្មែរ ដែលមានចំណងជើងថា «ពស់កេងកង» ត្រូវបានផលិតករខ្មែរយើង ប្រចាំនៅក្នុងស្ថានីយទូរទស្សន៍ភីអិនអិន (PNN) លើកយក មកថតសាជាថ្មីឡើងវិញ រឿងនេះគ្រោងនឹងធ្វើការចាក់បញ្ចាំងហើយក្នុងពេលឆាប់ៗខាងមុខនេះ។

ចំណែកឯតួសម្តែងវិញ គេឃើញមានវត្តមាន កញ្ញា ដួង ម៉ានិច និងតារាសម្តែងជើងចាស់ លោក ទេព រិន ដារ៉ូ បានចាប់ដៃគូសម្តែងជាមួយគ្នា។

មុននេះបន្តិច កញ្ញា ដួង ម៉ានិច ក្រោកតាំងពីព្រឹកព្រលឹមចោមពុង ចុះមកងូតទឹកជ្រោះដ៏សែនត្រជាក់ ដោយត្រូវត្រៀមខ្លួនថតនៅក្នុងវគ្គចុងក្រោយផងដែរ ត្រង់ឈុតប្តីនាំប្រពន្ធទៅងូតទឹក។

តាមការឱ្យដឹងពី កញ្ញា ដួង ម៉ានិច ក៏បានប្រាប់ថា នៅថ្ងៃនេះ និងថ្ងៃស្អែក គឺជាថ្ងៃថតបញ្ចប់ខ្សែភាពយន្តភាគខ្មែរយើង រឿង «ពស់កេងកង» ហើយ និងសំណូមពរសុំឱ្យមានការគាំទ្រឱ្យបានច្រើនពីសំណាក់ទស្សនិកជន៕

ទស្សនាវីដេអូខាងក្រោម៖

ដួង ម៉ានិច និងទេព រិនដារ៉ូ

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែករំលឹកព័ត៌មានចាស់កាលពីលើកមុន ក្រោយជួបរឿងចម្លែក ពេលថតរឿង «ពស់កេងកេង» ដួង ម៉ានិច និងក្រុមការងារ ភ័យពេកនាំគ្នារៀបចំពិធីសូត្រមន្ត។

ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ថាតារាសម្តែងស្រី ដួង ម៉ានិច និងក្រុមការងារថតទាំងអស់ បានជួបរឿងមួយគួរឲ្យភ្ញាក់ផ្អើល ដោយកាមេរ៉ាបើកលែងចេញ នៅក្នុងប្លង់ដែលនាង ត្រូវថតក្នុងឈុតសត្វពស់កេងកង ចាប់រំលោភ កាលពីពេលកន្លងទៅនេះ។

ដោយសារតែការជឿជាក់ ថាពិតជាមានបារមីពិតមែននោះ ក្រុមការងារ និងតួឯក ២ដួងក្នុងរឿង«ពស់កេងកង» មានកញ្ញា ដួង ម៉ានិច និង ទេព រិនដារ៉ូ បានសម្រេចចិត្តរៀបចំពិធីសូត្រមន្តឲ្យសត្វពស់ ដើម្បីកុំឲ្យថតមានបញ្ហា ឬជួបរឿងមិនល្អតទៅទៀត។

បើក្រឡេកមើល ទឹកមុខរបស់កញ្ញា ដួង ម៉ានិច គឺបានឲ្យឃើញថា រូបនាង នៅតែភ័យខ្លាចនៅឡើយទេ ប្រហែលជាមិនទាន់ធ្វើចិត្តបាន ព្រោះទើបតែជួប រឿងដ៏គួរឲ្យភ្ញាក់ផ្អើលថ្មីៗពេក។

ជាពិសេស រូបនាង ក៏បានជឿជាក់ថា សត្វពស់ដ៏ធំ ដែលមានឈ្មោះ «ស្រីមាស» ពិតជា មានបារមី ហើយណាមួយ មកពីកាលពីថ្ងៃសុក្រ គឺប៉ះចំថ្ងៃសីល ហើយថត ចំឈុតរំលោភ ជាមួយនាងទៀត ទើបជួបរឿងបែបនេះកើតឡើង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច