(ភ្នំពេញ)៖ សូមផ្តាំទៅកូនខ្មែរមួយចំនួនថ្ងៃទី ១៤ កុម្ភៈ ទិវានៃក្តីស្រលាញ់មិនមែនជាទិវាឱបរឹត ឬទិវារួមរ័កឡើយ សូមកូនខ្មែរមួយចំនួនកុំជ្រួលជ្រើមព្រោះវាមិនមែនជាទិវាបុណ្យជាតិ ឬជាទិវាវប្បធម៌របស់ខ្មែរឡើយ សូមកុំយល់ច្រឡំ។ នេះជាសម្តែងថ្លែងដាស់តឿន របស់តារាសម្តែងលោក អ៉ឹម ជីវ៉ា។

ស្របពេលជាមួយគ្នាឱកាសនៃទិវាសេចក្តីស្រលាញ់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះកៀកជិតចូលមកដល់នេះដែរតារាសម្តែងរូបសង្ហាលោក អ៉ឹម ជីវ៉ា បានសរសេរបំផុសស្មារតីដល់យុវវ័យខ្មែរមួយចំនួន ដែលតែងយល់ខុសពីអត្ថន័យថ្ងៃទី១៤ កុម្ភៈ (ទិវានៃសេចក្តីស្រលាញ់) ថាខ្ញុំខ្លាចថ្ងៃណាមួយកូនខ្មែរមួយចំនួន និងលែងស្គាល់ថា អ្វីជាវប្បធម៌របស់ខ្លួនខ្លះ ហើយអ្វីដែលស្តាយបំផុតគឺទំនាមទម្លាប់ប្រពៃណីវប្បធម៌ខ្មែរកាន់តែខាតបង់ និងធ្លាក់ចុះម្តងបន្តិចៗ។ យើងមានទិវានិងបុណ្យជាតិច្រើនណាស់ ដែលជារបស់ខ្មែរតែកូនខ្មែរមួយចំនួន មិនសូវចេះប្រើ និងអោយតម្លៃទាល់តែប្រទេសជិតខាង យកអស់ទើបខំប្រឹងតវាវាមិនខុសពី គូមុនគិតនោះទេគោបាត់ទើបធ្វើរបង។

លោក អ៉ឹម ជីវ៉ា បានបញ្ជាក់ថា បុរាណនិងសម័យត្រូវដើរទន្ទឹមគ្នា ក៏មិនមែនបានន័យថាអោយស្លៀកក្បិន ទៅវត្តឬស្លៀកខ្លីចេញលីអូ ទៅវត្តនោះដែរ។ វប្បធម៌បរទេសដែលហូចូលមកប្រទេសនានា ក្នុងពិភពលោកក៏ដូចជាប្រទេសខ្មែរ មិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ តែអ្វីដែលសំខាន់ការហូចូលនេះអាស្រ័យទៅលើប្រជាជន តាមតំបន់ឬប្រទេសនោះឈ្លក់វង្វេង និងទទួលបានកម្រិតណា និងចេះកែប្រែដែរឬអត់? ។

តារាប្រុសលោក អ៉ឹម ជីវ៉ា បាននិយាយទៀតថា ទិវាក្តីស្រលាញ់គឺជាទិវា ដែលមិនធ្វើអោយប៉ះពាល់វប្បធម៌របស់យើង បើយើងជាខ្មែរយកទិវានេះមកចេះប្រើអោយមានប្រយោជន៍ បងប្អូនមួយចំនួនជាពិសេសប្អូនៗយុវវ័យ អាចយកថ្ងៃ១៤កុម្ភៈ ទិវានៃក្តីស្រលាញ់នេះ មកជាទិវាក្តីស្រលាញ់ដែលមិនស្តាយក្រោយ មិនឈឺចាប់មិនអស់ខ្លួនប្រាណមិនខុសប្រពៃណី ហើយបានកុសលផលបុណ្យ និងសប្បាយរីករាយទៀតនោះ គឺការផ្តល់ក្តីស្រលាញ់ចំពោះមនុស្សដែលខ្លួន ស្រលាញ់ដែលមិនធ្វើអោយខុសប្រពៃណី ផ្តល់ក្តីស្រលាញ់លោក ឪពុកអ្នកម្តាយ រវាងបងនិងប្អូនមិត្តភក្តិលោកគ្រូអ្នកគ្រូអ្នកមានគុណ។ ចែករំលែកដល់អ្នកក្រីក្រខ្វះខាតចែករំលែកអ្នកមានជំងឺ កមារកំព្រា ជនពិកា ជាដើម។

ជាមួយគ្នានេះលោក អ៉ឹម ជីវ៉ា បានបន្ថែមទៀតថា ពេលនៅសាលាលោកគ្រូអ្នកគ្រូខ្ញុំតែងតែនិយាយថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។ ខាងលើគ្រាន់តែជាទស្សនៈ តូចមួយរបស់ខ្ញុំបាទទេបើខុសត្រូវ ត្រង់ចំណុចណាសូមមេត្តាអភ័យទោស ទុកជាមុនដោយកហតីអនុគ្រោះផង៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ តើពិតមែនទេ អ្នកគាំទ្រ សង្ស័យថា ដេវីត កំពុងរង្គោះរង្គើ ជាមួយ ពេជ្រ សោភា?

ភ្នំពេញ៖ ក្នុងមួយរយៈពេលចុងក្រោយនេះ អ្នកគាំទ្រសង្កេតឃើញថា តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា និង លោក ងួន ចាន់ដេវីត ហាក់ដូចជា មានចំហាយមិនស្រួល ដូចជាមានរឿងអ្វីជាមួយគ្នា។

កន្លងមក អ្នកគាំទ្រ តែងតែឃើញ អ្នកទាំងពីរ បានសម្រេច នូវសមិទ្ធផលអាល់ប៊ុម បទចម្រៀងថ្មីៗជាច្រើនរួមគ្នា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន។

ប៉ុន្តែក្រោយបុណ្យចូលឆ្នាំចិនរួចមក ពួកគេហាក់ដូចជាឃ្លាតឆ្ងាយ នឹងគ្នាយ៉ាងមួយទំហឹង ដែលឃើញ អ្នកនាង ពេជ្រ សោភា និង ដេវីត លែងឡើងច្រៀង ជាលក្ខណៈជាគូ នឹងគ្នា ហើយថ្មីៗនេះ លោក ដេវីត ក៏ចូលចិត្តបង្ហើរ ពាក្យពេចន៍ប្លែកៗ តាមបណ្តាញសង្គមផងដែរ។

ក្នុងនោះ តារាចម្រៀងប្រុសរូបនេះ បានបង្ហោះសារមួយ កាលពីម្សិលមិញ ដែលមានអត្ថន័យសង្ឃឹមថា «នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយ នៃ ជីវិតរបស់ខ្ញុំ អរគុណគ្រប់យ៉ាង អរគុណណាស់ ជាចុងក្រោយមានតែពាក្យថា សោកស្តាយ និង អាលោះអាល័យជាទីបំផុត។»។

ក្រោយពីបានឃើញសារបែបនេះ អ្នកគាំទ្រ កាន់តែសង្ស័យរឹតតែខ្លាំងហើយថា ទំនាក់ទំនងរវាង ដេវីត និង អ្នកនាង ពេជ្រ សោភា អាចមានការ រង្គោះរង្គើ ឬក៏ លោក ដេវីត អាចនឹងឈប់ពីផលិតកម្ម ព្រោះឃើញ ឪពុករបស់លោក បានសរសេរសារខាងក្រោមថា «ពុកសង្ឃឹមថាកន្លែងថ្មីនឹងធ្វើឲ្យកូនសប្បាយចិត្ត ក្នុងការបំពេញការងារ ពុកជូនពរកូន»។

យ៉ាងណាមិញ នេះគ្រាន់តែជាមតិរបស់អ្នកគាំទ្រ ដោយផ្អែកលើ ការសង្កេត រវាងទំនាក់ទំនង របស់អ្នកនាង ពេជ្រ សោភា និង លោក ងួន ចាន់ដេវីត តែប៉ុណ្ណោះ ហើយការពិត ឬយ៉ាងណា មានតែរង់ចាំមើលទាំងអស់គ្នា។ ប៉ុន្តែអ្នកគាំទ្រ នៅតែចង់ឲ្យ ពួកគេ ដើរជាមួយគ្នាដូចដើម ដើម្បីនិពន្ធនូវបទចម្រៀងពិរោះៗជាបន្ត។

គួររំលឹកផងដែរថា កន្លងមក អ្នកនាង ពេជ្រ សោភា ធ្លាប់យកអាសារ មនុស្សជាច្រើននាក់ មកហើយ ឲ្យដើរលើវិថីសិល្បៈ ទទួលបានភាពជោគជ័យ។ តែក្រោយមក ពួកគេ ក៏បានវាយបកមកនាងយ៉ាងពេញទំហឹង និងឈ្លោះគ្នាបែកផ្សែង។ អ្វីដែលសំខាន់ មហាជនកំពុងរង់ចាំមើលថាដេវីត និង ពេជ្រ សោភា អាចនៅជាមួយគ្នាយូរប៉ុណ្ណា ព្រោះកន្លងមក គេឃើញ អ្នកនាង ពេជ្រ សោភា មិនសូវរាប់អានអ្នកណាបានយូរឡើយ ព្រោះត្រូវគេបកខាំនាងជានិច្ច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណីកា(May Be)