ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងល្បីខាងច្រៀងបទរ៉េប និងបទញាក់កន្ត្រាក់អារម្មណ៍ លោក ងួន ចាន់ដេវីត ហៅ G-davith បច្ចុប្បន្នទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងស្រទាប់មិត្តយុវវ័យ។ ជាពិសេសបទចុងក្រោយនេះ ដែលលោកទទួលបានប្រជាប្រិយភាពយ៉ាងច្រើននោះគឺបទ «NO SMOKE»។

ងួន ចាន់ដេវីត ក៏ត្រូវបានគេដឹងថាមានអាយដលសំណព្វចិត្ត ជាតារាកូរ៉េល្បីល្បាញឈ្មោះថា G-Dragon ផងដែរ ជាហេតុធ្វើឱ្យលោកមានស្ទាយនៃការតុបតែងខ្លួន និងការច្រៀងរ៉េប ស្រដៀងទៅ G-Dragon ច្រើន។

ប៉ុន្តែតាមរយៈរូបថតមួយប៉ុស្តិ៍នេះរបស់ដេវីត បែរជាស្រដៀងទៅនឹងលោក Justin Bieber តារាចម្រៀងបរទេស ដែលមានឈ្មោះល្បីមួយដួងផ្សេងទៀតទៅវិញ។

រហូតដល់ថ្នាក់កញ្ញា ទេព បូព្រឹក្ស ក៏លាន់មាត់ដែរថា៖ «អីយ៉ាស់ Justin Bieber មែននឹង!»។ 

ចុះប្រិយមិត្តវិញគិតយ៉ាងណាដែរ? តើស្រដៀង ឬក៏មិនស្រដៀង?  

ងួន ចាន់ដេវីត

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់ ងួន ចាន់ដេវីត ទោះត្រូវរកលុយលំបាក ហត់នឿយយ៉ាងណាក៏សុខចិត្ត ឱ្យតែអាចឱ្យប្អូនស្រីខ្លួនរៀនបានចប់

តារាចម្រៀងរ៉េប ព្រមទាំងជាអ្នកនិពន្ធវ័យក្មេង ងួន ចាន់ដេវីត ដែលត្រូវបានគេដឹងថា បច្ចុប្បន្នលោកកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រ ដែលជាពិសេសនៅក្នុងស្រទាប់យុវវ័យតែម្តង។

ដោយនៅក្នុងថ្ងៃខួបកំណើតរបស់ប្អូនស្រីសំណព្វចិត្តរបស់ខ្លួន លោកក៏បានបង្ហោះជាសារចូលរួមត្រេកអរក្នុងថ្ងៃកំណើតប្អូនស្រី ជាមួយអត្ថន័យជាបងប្រុសដែលពោរពេញដោយទំនួលខុសត្រូវ និងគួរឲ្យគោរពស្ងប់ស្ងែងម្នាក់ ដោយសារនោះមានអត្ថន័យដូចតទៅ៖

« Happy birthday my sister បងប្រុសគ្មានអីនិយាយច្រើនទេ មានតែជូនពរប្អូន សុំឲ្យប្អូនមានសុខភាពល្អ និងរៀនពូកែ បងដឹងថាប្អូនកើតមកទោះបីមិនបានល្អដូចគេដ៏ទៃ តែបងប្រុសម្នាក់នេះនឹងខំធ្វើគ្រប់យ៉ាង ដើម្បីឲ្យប្អូនបានរៀនចប់ នឹង មានការងារល្អធ្វើ បងប្រុសនឹងហត់នឿយដើម្បីប្អូន សូមស្រលាញ់ខ្លួនឯងឲ្យច្រើនច្រើន និង បងប្អូន ព្រមទាំង ពុក និង ម៉ែ ឲ្យបានច្រើនៗ I love you sister Happy birthday day »

តាមរយៈសារនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កោតសរសើរពីចិត្តជាបងប្រុសដែលពោរពេញដោយទំនួលខុសត្រូវ របស់លោកខ្លាំងមែនទែន៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត