ភ្នំពេញ៖ តារាចម្រៀងរ៉េប ព្រមទាំងជាអ្នកនិពន្ធវ័យក្មេង ងួន ចាន់ដេវីត ដែលត្រូវបានគេដឹងថា បច្ចុប្បន្នលោកកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រ ដែលជាពិសេសនៅក្នុងស្រទាប់យុវវ័យតែម្តង។

ដោយកាលពីម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតរបស់ប្អូនស្រីសំណព្វចិត្តរបស់លោក ក្នុងនោះផងដែរ លោកក៏បានបង្ហោះជាសារចូលរួមត្រេកអរក្នុងថ្ងៃកំណើតប្អូនស្រី ជាមួយអត្ថន័យជាបងប្រុសដែលពោរពេញដោយទំនួលខុសត្រូវ និងគួរឲ្យគោរពស្ងប់ស្ងែងម្នាក់ ដោយសារនោះមានអត្ថន័យដូចតទៅ៖

« Happy birthday my sister បងប្រុសគ្មានអីនិយាយច្រើនទេ មានតែជូនពរប្អូន សុំឲ្យប្អូនមានសុខភាពល្អ និងរៀនពូកែ បងដឹងថាប្អូនកើតមកទោះបីមិនបានល្អដូចគេដ៏ទៃ តែបងប្រុសម្នាក់នេះនឹងខំធ្វើគ្រប់យ៉ាង ដើម្បីឲ្យប្អូនបានរៀនចប់ នឹង មានការងារល្អធ្វើ បងប្រុសនឹងហត់នឿយដើម្បីប្អូន សូមស្រលាញ់ខ្លួនឯងឲ្យច្រើនច្រើន និង បងប្អូន ព្រមទាំង ពុក និង ម៉ែ ឲ្យបានច្រើនៗ I love you sister Happy birthday day »។

តាមរយៈសារនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កោតសរសើរពីចិត្តជាបងប្រុសដែលពោរពេញដោយទំនួលខុសត្រូវ របស់លោកខ្លាំងមែនទែន៕    

កំណត់ហេតុខ្មែរឡូត៖

គួរឲ្យដឹងពី ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត កេរ្តិ៍ឈ្មោះកាន់តែល្បី កាន់តែធ្វើឲ្យ តារាចម្រៀងប្រុសរូបសង្ហា ដេវីត ទទួលបានការងារសិល្បៈច្រើន និងប្រាក់ចំណូលកាន់តែខ្ពស់ រហូតធ្វើឲ្យរូបលោក អាចទិញរថយន្តមួយគ្រឿង កាលពីម្សិលមិញ គ្រាន់តែចូលសិល្បៈមិនបានប៉ុន្មានផង។

នេះជាមោទនភាពមួយ របស់លោក ដេវីត ដែលអាចមានសមត្ថភាព ក្នុងការទិញរថយន្តទំនើបមួយគ្រឿង និងរបស់ប្រើប្រាស់ទំនើបៗ ដែលជាកម្លាំងញើសឈាមរបស់រូបលោកផ្ទាល់។ ចុះចង់ដឹងទេថា ពេលឃើញលោក ដេវីត ចំណាយទៅលើរបស់ថ្លៃៗយ៉ាងនេះ តើអ្នកម្តាយលោក គិតយ៉ាងណាទៅវិញ?

ចំពោះអ្នកស្រី ច័ន្ទ សុខជា ដែលជាម្តាយវ័យក្មេង របស់តារាប្រុសរូបនេះ ក៏បានបង្ហាញអារម្មណ៍ពិតតាមរយៈហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃមុនផងដែរ លើអត្ថបទមួយរបស់ខ្មែរឡូត ដែលបានចុះផ្សាយ ទាក់ទងនឹងនាឡិកាដាំពេជ្រ របស់កូនប្រុសអ្នកស្រី។

ក្នុងនោះអ្នកស្រី បានសរសេរថា "អត់បានទេ ល្បីគ្រប់រឿងហើយកូនប្រុសម្តាយ ប៉ុន្តែok ធ្វើការហត់នឿយ ជីវិតហត់នឿយ ច្រើនមកហើយ មានគ្រប់រសជាតិ អ្វីដែលសប្បាយចិត្តធ្វើចុះកូនសម្លាញ់ យ៉ាងណាកូនរបស់ម៉ែ ក៏ធ្វើដោយពាក្យថា(សុច្ចរិត) ok គាំទ្រប្រុសស្អាតដ៏ខ្ពស់ស្រឡះនេះផងណាបងៗប្អូនៗ មិត្តសម្លាញ់ទាំងអស់"។

ទឹកចិត្តរបស់អ្នកម្តាយ ឲ្យតែកូនសប្បាយចិត្ត ទោះជាកូនចំណាយថវិកាទៅលើរបស់របរថ្លៃៗ ក៏អ្នកម្តាយមិនដែលហាមឃាត់ រឺថាស្តីឲ្យនោះដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត