បរទេស៖ មនុស្សបច្ចុប្បន្ន កំពុងរស់នៅក្នុងពិភពដែលពោរពេញដោយ ការច្នៃប្រឌិតមួយ រហូតដល់ថ្នាក់ ឥឡូវនេះ មាននារីមួយចំនួនដែលនិយមធ្វើការតុបតែងមុខ បានយកស្រោមអនាម័យ ធ្វើជាឧបករណ៍សម្រាប់ផាត់មុខទៅវិញ។

ស្រោមអនាម័យ ត្រូវបានរាប់បញ្ចូលទៅក្នុងប្រភេទឧបករណ៍ផាត់មុខ ដែលខ្វះពុំបានមួយ ព្រោះវាជាជំនួយការដ៏ល្អ ដែលអាចធ្វើឲ្យសម្រស់របស់នារីគ្រប់រូបខុសប្លែក លើសពីការរំពឹងទុក។

មានន័យថា ស្រោមអនាម័យមិនត្រឹមតែជួយមិត្តនារី មិនឲ្យមានផ្ទៃពោះ ឬឆ្លងមេរោគនៅពេលរួមភេទនោះទេ វាថែមទាំងជាជំនួយការ ក្នុងការបង្កើនសម្រស់សម្រាប់នារីគ្រប់រូបផងដែរ។

ថ្មីៗនេះ នាង Laila Tahri បានបង្ហោះវីដេអូមួយ អំពីវិធីសាស្ត្រផាត់មុខដោយប្រើប្រាស់ស្រោមអនាម័យ។ នាងធ្វើបែបនេះរៀងរាល់ពេល ដែលនាងផាត់មុខ ព្រោះវាជួយឲ្យសាច់ម្សៅ Foundation ជ្រាបចូលសាច់មុខបានល្អ និងមិនខ្ជះខ្ជាយម្សៅដែលប្រឡាក់ជាប់នឹងប៉ុងផាត់មុខ។

អ្នកទាំងអស់គ្នា អាចសាកល្បងប្រើស្រោមអនាម័យ ដើម្បីផាត់មុខបាន ដោយដំបូងអ្នកត្រូវលាងវាចេញឲ្យស្អាត។ បន្ទាប់មក អ្នកយកប៉ុងផាត់មុខរបស់អ្នកច្រកចូលក្នុងស្រោមអនាម័យ។ បន្ទាប់មកទៀត អ្នកត្រូវចងមាត់វាឲ្យជិត រូចអ្នកចាប់ផ្តើមផាត់មុខដូចសព្វមួយដង ជាការស្រេច។

ធ្វើបែបនេះ លោកអ្នកនឹងទទួលបានលទ្ធផល លើសពីការរំពឹងទុក ប៉ុន្តែអ្នកត្រូវចាំថា សូមកុំយកស្រោមអនាម័យនោះ ទៅត្រដុសមុខរបស់អ្នកឲ្យសោះណា....៕

សាកគិតទៅមើលថា អ្នកនឹងសាកល្បងជាមួយវិធីសាស្ត្រថ្មីនេះទេ? សូមទស្សនាវីដេអូខាងក្រោម៖ 

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ក្លាហានមែន! ចាប់ស្តេចពស់វែក ដែលមានពិសអាចសម្លាប់មនុស្ស ២០នាក់បាន ដោយប្រើដៃទទេ(មានវីដេអូ)

ថៃ៖ ពស់វែកជាសត្វមានពិសដ៏សាហាវម្យ៉ាង ដែលមនុស្ស សត្វ ខ្លាចខ្លាំងបំផុត ជាពិសេសនៅពេលដែល ដើរចូលទៅក្នុងតំបន់ព្រៃស្តុកៗ។ ពស់វែកមានច្រើនប្រភេទច្រើនសណ្ឋានខុសៗគ្នា ហើយវាក៏រស់នៅក្នុងតំបន់ខុសពីគ្នាដែរ។

យ៉ាងណាមិញ ស្ដេចពស់វែកម្យ៉ាង ដែលមានសម្បុរស ដែលភាគច្រើនពស់នេះសម្បូររស់នៅក្នុងព្រៃនៃប្រទេសឥណ្ឌា ប្រទេសចិនភាគខាងត្បូង និងនៅអាស៊ីអាគ្នេយ៍យើងប៉ុណ្ណោះ ដែលពស់ប្រភេទនេះបញ្ចេញពិស ៧មីលីលីត្ររាល់ពេលដែលវាចឹកម្ដងៗ ដែលបរិមាណពិសនេះអាចធ្វើឲ្យមនុស្ស ២០នាក់ ឬដំរីមួយស្លាប់បាន។ ពស់ប្រភេទនេះ កម្រប្រទះឃើញណាស់ដោយវាព្យាយាមរត់គេចពីមនុស្ស តែវាកាចសាហាវខ្លាំងនៅពេលដែលយើងបំពានទៅលើវា។

ផ្ទុយទៅវិញ ទោះបីជាពស់ប្រភេទនេះកាចសាហាវយ៉ាងណា ក៏វាមិនអាចយកឈ្នះមនុស្សបានដែរ។ ដោយកាលពីពេលថ្មីនេះ បុរសជនជាតិថៃម្នាក់ត្រូវបានគេកោតសរសើរពីភាពក្លាហាន និងតិចនិកក្នុងការចាប់ពស់កំណាចនេះបាន ដោយប្រើប្រាស់ដៃទទេ។

តាមរយៈឃ្លីបវីដេអូដែលបានបង្ហោះ ពស់វែកយក្សនេះត្រូវបានគេប្រទះឃើញវារចូលទៅក្នុងភូមិ មួយក្នុងខេត្ត Saraburi ភាគកណ្ដាលប្រទេសថៃ ដែលពស់នេះបានបង្ក ការភ័យខ្លាចដល់អ្នកភូមិ។ ក្រោយមកអ្នកភូមិក៏បានហៅ បុរសអ្នកជំនាញចាប់ពស់ម្នាក់ ដើម្បីមកចាប់ពស់កំណាចនេះយកចេញពីក្នុងភូមិ។ បុរសអ្នកចាប់ពស់នោះ បានមកដល់ជាមួយនឹង ដែកវែងម្យ៉ាងសម្រាប់ចាប់ពស់ ប៉ុន្តែពេលមកដល់ បុរសនោះបានចាប់ពស់នោះ លើកចុះលើកឡើង និងរត់លេងឆ្វែលចុះ ឆ្វែលឡើងជិត៥នាទីទម្រាំចាប់ពស់នោះដាក់ក្នុងការ៉ុង។

បុរសអ្នកចាប់ពស់ នោះក៏បាននិយាយមកកាមេរ៉ាថា ពស់ប្រភេទនេះថ្វីត្បិតតែវាមានភាពសាហាវមែន តែវាមិនរហ័សដូចពស់តូចៗទេ ដូចនេះយើងអាចចាប់វាមួយៗបាន។ លើសពីនេះ លោកក៏បានបញ្ជាក់ទៀតថា ពស់ប្រភេទនេះអាចមានប្រវែងដល់ទៅ ៥.៥ម៉ែត្រឯណោះ ដែលវាជាពស់ដែលធំជាងគេក្នុងចំណោមពស់ដែលមានពិស។

ចង់ដឹងពីវិធីសាស្ត្រចាប់ពស់របស់បុរសនោះ យ៉ាងណា ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]