ថៃ៖ មនុស្សមួយចំនួនអាចនឹងលះបង់ដៃគូរបស់ខ្លួន ក្រោយពីប្រទះឃើញថា ពួកគេអសមត្ថភាព ដូចជា ពិការ មិនអាចរកប្រាក់ចំណូល និងរូបសម្រស់មិនស្រស់ស្អាតជាដើម។ យ៉ាងណាមិញ ស្នេហ៍ស្មោះ ពិតជាមានមែននៅលើលោកនេះ ដែលបុរសម្នាក់នៅតែមើលថែប្រពន្ធយ៉ាងល្អឥតខ្ចោះ និងមិនបានបោះបង់ចោលគាត់ ទោះជាគាត់មិនអាចដើរបានក៏ដោយ នៅក្នុងផ្ទះតូចមួយ នៃខេត្ដ Sa Kaeo។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ភរិយាសំណាងរបស់បុរសចំណាស់ស្មោះស្នេហ៍នេះ ត្រូវបានពស់ចឹកកាលពីឆ្នាំមុន ដែលបណ្ដាលឲ្យសាច់ដុំដៃ និងជើងរបស់គាត់ឈប់លូតលាស់ ស្ពឹកស្រពន់ និងធ្វើឲ្យកម្រើកលែងបាន។

រូបភាព៖ អ្នកទាំងពីរ

ជួបជាមួយនឹងបុរសស្មោះស្នេហ៍នេះ បាននិយាយឲ្យដឹងថា «កាលពីមុនយើងបានស្បថស្បែជាមួយគ្នាថា នឹងដើរលើផ្លូវជីវិតនេះរួមគ្នាជារៀងរហូត។ ប្រពន្ធរបស់ខ្ញុំជាមនុស្សសំខាន់បំផុតក្នុងជីវិតខ្ញុំ ហើយខ្ញុំក៏នឹងមិនបោះបង់ចោលនាងដែរ»។ នៅក្នុងនេះបានឲ្យដឹងទៀតថា ដោយសារតែក្ដីបារម្ភខ្លាចប្រពន្ធញ៉ាំមិនឆ្អែត ជាទូទៅគាត់តែងតែបញ្ចុកអាហារឲ្យប្រពន្ធមុន ហើយនៅសល់ប៉ុន្មានគឺជារបស់គាត់ ហើយជាលទ្ធផល រូបគាត់ក៏មិនដែលទទួលទានបានឆ្អែតនោះដែរ។

ទោះជាយ៉ាងនេះក្ដី រូបគាត់បាននិយាយពាក្យមួយម៉ាត់ថា អ្វីដែលគាត់លះបង់នេះ គឺចេញពីចិត្ដរបស់គាត់ ហើយគាត់ក៏សប្បាយចិត្ដនឹងធ្វើដែរ។ គាត់បន្ដថា «ខ្ញុំប្រហែលជាគ្មានផ្ទះស្អាតធំទូលាយ ឬរថយន្ដទំនើបអ្វីនោះទេ ប៉ុន្ដែខ្ញុំមានបេះដូងស្មោះ ដែលអាចជូននាង ហើយខ្ញុំក៏មិនក្រឡាស់សម្ដីដែរ»។

គួរឲ្យដឹងថា បុរសជាស្វាមីមិនអាចចាកចេញពីផ្ទះ ទៅធ្វើការនោះទេ ដោយសារជាប់រវល់នៅមើលថែភរិយា ដែលពួកគាត់ទាំងពីរទទួលបានប្រាក់ឧបត្ថម្ភ ៧០០បាតថៃ ឬជាង ១៩ ដុល្លារអាមេរិកមួយខែ និងទទួលបានអាហារឧបត្ថម្ភពីអ្នកជិតខាងជារៀងរាល់ខែផងដែរ។

រូបភាព៖ អ្នកទាំងពីរ
រូបភាព៖ ផ្ទះអ្នកទាំងពីរដែលកំពុងតែស្នាក់នៅ

ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]