ភ្នំពេញ៖ តារាសម្តែងវ័យក្មេង ដែលគ្រប់គ្នាតែងតែហៅថា «រាជនីក្រមា» កញ្ញា មាន សូនីតា បានជួបរឿងមួយ ដែលធ្វើឱ្យនាងពិតជាមានភាពសប្បាយរីករាយ ព្រមទាំងរំភើបចិត្តខ្លាំងមែនទែន រហូតដល់ស្រក់ទឹកភ្នែកក្នុងបេះដូង ដោយសារតែវីដេអូឃ្លីបខ្លីមួយ ដែលមិត្តភក្តិស្និទ្ធស្នាលរបស់ខ្លួន បានបង្កើតឡើង ដើម្បីជូនពរនៅក្នុងថ្ងៃខួបកំណើតនៅឆ្នាំ២០១៧នេះ។

ក្នុងវីដេអូឃ្លីបខ្លីមួយ ដែលមានរយៈពេលប្រមាណជាជាង៤នាទី មិត្តល្អរបស់កញ្ញា មាន សូនីតា៤នាក់ បានរៀបរាប់អំពីរឿងរ៉ាវជាច្រើនដែលទាក់ទងនឹងនាង តាំងពីការស្គាល់គ្នាជាលើកដំបូង ក៏ដូចជាអនុស្សាវរីយ៍ដែលធ្លាប់មានជាមួយគ្នាកំឡុងពេលស្គាល់គ្នា ព្រមទាំងប្រាប់ពីអត្តចរិតរបស់នាងផងដែរថា ដូចជាពេលខឹង ឬពេលមានរឿងអ្វីកើតឡើងជាបន្ទាន់ៗជាដើម គឺបញ្ចេញធាតុពិតមកបែបណាខ្លះ។

អ្វីដែលគួរឱ្យរំភើប និងចងចាំ គឺនៅចុងបញ្ចប់នោះនៃឃ្លីបវីដេអូ ក៏មានពាក្យពេចន៍ជូនពរក្នុងថ្ងៃខួបកំណើតទៅកាន់កញ្ញា មាន សូនីតា យ៉ាងមានន័យស្តាប់ទៅរំភើបចិត្តខ្លាំងណាស់ ហើយរឹតតែស្រលាញ់មិត្តភក្តិទាំងនោះទ្វេឡើង៕

តោះចង់ដឹងថា  មិត្តភក្តិស្និទ្ធស្នាល របស់កញ្ញា មាន សូនីតា និយាយអ្វីខ្លះទៅកាន់នាង ទស្សនាវីដេអូខាងក្រោម៖

ចុះប្រិយមិត្តទាំងអស់គ្នាវិញ មានពាក្យពេចន៍អ្វីខ្លះ ចង់ជូនពរដល់កញ្ញា មាន សូនីតា?

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែករំលឹកព័ត៌មានចាស់កាលពីលើកមុន ទោះទៅដល់ប្រទេសអាល្លឺម៉ង់ក៏ មាន សូនីតា ក៏មិនភ្លេចនាំក្រមាខ្មែរយើងទៅជាមួយដែរ។

តារាសម្តែងស្រីថ្ពាល់ខួច ដែលអ្នកគាំទ្រកម្ពុជាភាគច្រើន ដាក់រហស្សនាមឲ្យនាងថា «រាជនីក្រមា» គេសង្កេតឃើញថា កញ្ញា មាន សូនីតា បានបង្ហោះរូបជាច្រើនសន្លឹក បង្ហាញពីដំណើរកម្សាន្តដ៏សែនរីករាយរបស់នាង នៅឯប្រទេស អាល្លឺម៉ងផងដែរ ហើយបើតាមដឹងប្រហែលជានាង មានបំណងទៅអបអរសាទរថ្ងៃឆ្លងឆ្នាំសកល នៅឯទីនោះហើយ ដែលនេះពិតជាពិសេសខ្លាំងមែនទែន។

កាលពីម្សិលមិញនេះផងដែរ កញ្ញា មាន សូនីតា ក៏បានបង្ហោះរូបប៉ុន្មានសន្លឹកផ្សេងទៀត ដោយនាងបានឈរថតបង្ហាញម៉ូត បង្អួតសម្រស់ក្រមាខ្មែរ យ៉ាងស្រស់ស្អាតនៅឯប្រទេសអាល្លឺម៉ង់ ដោយក្នុងនោះនាងបានសរសេរថា៖

«នាំក្រមាខ្មែរដើរលេងនៅអឺរ៉ុប កុំថាអីថាវ៉ាន់ មិនថាត្រជាក់រឺក្តៅគឺអូនទៅណាមកណា ជាមួយក្រមាតែម្តង និយាយទៅគឺ #ស្រលាញ់ក្រមាខ្មែរ រកបាននៅ Slanh House ផ្ទះស្រលាញ់ មានច្រើនក្រឡាចា៎ #slanh #slanhkromakhmer #sonyta »៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា