អាល្លីម៉ង៖ តារាសម្តែងស្រីថ្ពាល់ខួច ដែលអ្នកគាំទ្រកម្ពុជាភាគច្រើន ដាក់រហស្សនាមឲ្យនាងថា «រាជនីក្រម៉ា» ថ្មីៗនេះ គេសង្កេតឃើញថា កញ្ញា មាន សូនីតា បានបង្ហោះរូបជាច្រើនសន្លឹក បង្ហាញពីដំណើរកម្សាន្តដ៏សែនរីករាយរបស់នាង នៅឯប្រទេស អាល្លឺម៉ងផងដែរ ហើយបើតាមដឹងប្រហែលជានាង មានបំណងទៅអបអរសាទរថ្ងៃឆ្លងឆ្នាំសកល នៅឯទីនោះហើយ ដែលនេះពិតជាពិសេសខ្លាំងមែនទែន។

កាលពីម្សិលមិញនេះផងដែរ កញ្ញា មាន សូនីតា ក៏បានបង្ហោះរូបប៉ុន្មានសន្លឹកផ្សេងទៀត ដោយនាងបានឈរថតបង្ហាញម៉ូត បង្អួតសម្រស់ក្រម៉ាខ្មែរ យ៉ាងស្រស់ស្អាតនៅឯប្រទេសអាល្លឺម៉ង់ ដោយក្នុងនោះនាងបានសរសេរថា៖

«នាំក្រម៉ាខ្មែរដើរលេងនៅអឺរ៉ុប កុំថាអីថាវ៉ាន់ មិនថាត្រជាក់រឺក្តៅគឺអូនទៅណាមកណា ជាមួយក្រម៉ាតែម្តង និយាយទៅគឺ #ស្រលាញ់ក្រម៉ាខ្មែរ រកបាននៅ Slanh House ផ្ទះស្រលាញ់ មានច្រើនក្រឡាចា៎ #slanh #slanhkromakhmer #sonyta »៕

ដូចនេះបើចង់ដឹងថា ស្រស់ស្អាតខ្លាំងប៉ុណ្ណា តោះទស្សនារូបខាងក្រោមទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក គួររំលឹកផងដែរថា តារាសម្តែងស្រីមុខស្រស់ កញ្ញា មាន សូនីតា ស្ងាត់ៗ បានធ្វើដំណើរកំសាន្ត ទៅដល់ប្រទេសអាល្លឺម៉ង់តែម្តង ប្រហែលជាឆ្លងឆ្នាំនៅទីនោះហើយមើលទៅ។

រូបថតប៉ុន្មានសន្លឹក ដែលតារាស្រីរូបនេះ បានបង្ហោះឡើងក្នុងបណ្តាញសង្គម បានឲ្យឃើញពីសម្រស់ដ៏ស្រស់ល្អឯក ជាមួយនឹងស្ទាយលេងខ្លួនបែបអ៊ឺរ៉ុប យ៉ាងទាន់សម័យបំផុត។

ចំពោះដំណើរកំសាន្ត ទៅដល់ប្រទេសអាល្លឺម៉ង់នេះដែរ គឺរូបនាងមិនបានប្រាប់ទៅកាន់អ្នកគាំទ្រនោះទេ ស្រាប់តែប៉ុន្មានម៉ោងមុននេះ នាងបានបង្ហោះរូបថតយ៉ាងទាក់ទាញ នៅប្រទេសអាល្លឺម៉ង់តែម្តង ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាពិសេសការដើរកំសាន្តលើកនេះ ក៏គ្មានអ្នកណាដឹងទេថា រូបនាងនឹងត្រឡប់មកស្រុកខ្មែរវិញ នៅថ្ងៃណានោះ៕

តោះមើលសម្រស់របស់ រាជនីក្រម៉ា កញ្ញា មាន សូនីតា នៅប្រទេសអាល្លឺម៉ង់ទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា