អាល្លឺម៉ង់៖ តារាសម្តែងស្រីមុខស្រស់ កញ្ញា មាន សូនីតា ស្ងាត់ៗ បានធ្វើដំណើរកំសាន្ត ទៅដល់ប្រទេសអាល្លឺម៉ង់តែម្តង ប្រហែលជាឆ្លងឆ្នាំនៅទីនោះហើយមើលទៅ។

រូបថតប៉ុន្មានសន្លឹក ដែលតារាស្រីរូបនេះ បានបង្ហោះឡើងក្នុងបណ្តាញសង្គម បានឲ្យឃើញពីសម្រស់ដ៏ស្រស់ល្អឯក ជាមួយនឹងស្ទាយលេងខ្លួនបែបអ៊ឺរ៉ុប យ៉ាងទាន់សម័យបំផុត។

ចំពោះដំណើរកំសាន្ត ទៅដល់ប្រទេសអាល្លឺម៉ង់នេះដែរ គឺរូបនាងមិនបានប្រាប់ទៅកាន់អ្នកគាំទ្រនោះទេ ស្រាប់តែប៉ុន្មានម៉ោងមុននេះ នាងបានបង្ហោះរូបថតយ៉ាងទាក់ទាញ នៅប្រទេសអាល្លឺម៉ង់តែម្តង ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាពិសេសការដើរកំសាន្តលើកនេះ ក៏គ្មានអ្នកណាដឹងទេថា រូបនាងនឹងត្រឡប់មកស្រុកខ្មែរវិញ នៅថ្ងៃណានោះ៕

តោះមើលសម្រស់របស់ រាជនីក្រម៉ា កញ្ញា មាន សូនីតា នៅប្រទេសអាល្លឺម៉ង់ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា មាន សូនីតា បានប្រកាសដកខ្លួនចេញពៅកម្មវិធី សប្បុរសធម៌ស្វែងរកថវិកាជួយ មន្ទីរពេទ្យ« គន្ធបុប្ផា»យ៉ាងតក់ក្រហល់។

ក្រៅពីតារាចម្រៀងល្បីៗ មានដូចជា កញ្ញា សុខ ពិសី,កញ្ញា ទេព បូព្រឹក្ស និងលោក សុគន្ធ ថេរ៉ាយុ ក៏មានតារាសម្ដែងល្បីៗ ជាច្រើនមានដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា,កញ្ញា ទឹម រដ្ឋា, អ្នកនាង សារាយ សក្ខណា, កញ្ញា ថន លក្ខិណា ហើយតារាស្រីដែលគេហៅថា រាជនីក្រមា កញ្ញា មាន សូនីតា ក៏មានមុខក្នុងកម្មវិធីដ៏ធំមួយនេះដែរ ប៉ុន្តែនាងបានប្រកាសដកខ្លួនចេញវិញ។

ស្រាប់តែមានព័ត៌មានថា តារាស្រី មាន សូនីតា បានដកខ្លួនចេញពីកម្មវិធីវិញហើយ ខណៈដែលនិស្សិត សាលាន័រតុនជាច្រើនពាន់នាក់ ទន្ទឹងរង់ចាំមើលវត្តមាននាង លើព្រំដ៏អស្ចារ្យ នៅសាលកវិទ្យសាកលវិទ្យាល័យរបស់ពួកគេ។

កញ្ញា មាន សូនីតា បានថ្លែងថាជារឿងគួរឲ្យសោកស្ដាយ ដែលនាងត្រូវបានដកខ្លួន យ៉ាងប្រញាប់ប្រញាលបែបនេះ ព្រោះនាងមានភារកិច្ច ត្រូវប្រឡងនៅសាលាបញ្ញាសាស្ត្រ ចំថ្ងៃដែលធ្វើកម្មវិធីតែម្ដង ហើយពិបាកក្នុងការចេញមកចូលរួមកម្មវិធី ដែលមានរយៈពេលយូរម៉ោង ជាពិសេសគឺការតុបតែងខ្លួន។ អ្នករៀបចំកម្មវិធីបានស្នើ ត្រឹមតែដើរមួយភ្លែតរួចត្រឡប់មកវិញក៏បាន ប៉ុន្តែនាងនិយាយថា ពិបាកណាស់ ព្រោះនាងជាស្រី ត្រូវការតុបតែងច្រើន បើធ្វើរួចៗតែពីដៃ នាងមិនអាចធ្វើទៅបានទេ នាងពិតជាមានអារម្មណ៍សោកស្ដាយណាស់ ព្រោះខានដើរម៉ូដបែបបហ្នឹងយូរដើរហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា