ភ្នំពេញៈតារា​​ចម្រៀង​កញ្ញា ​ឈិត សុវណ្ណបញ្ញា ​បានអះអាងថា​ មិនមាន​គម្រោង​​​ហក់​ចូល​ផលិតកម្ម​​ណាមួយ​ជាថ្មី​នោះទេ បន្ទាប់ពីលិខិត​សុំឈប់រួច​ហើយ ​ហើយ​ខាង​ហង្សមាស​ក៏​​​យល់ព្រម​ដែរ ខណៈមានការអាក់ អន់ចិត្តនឹងផលិតកម្ម យូរក្រែល ដែរ ។

ហេតុផលដែលចាកចេញពីហង្សមាស កញ្ញា ​ឈិត សុវណ្ណបញ្ញា បានអះអាងថា​​​ ដោយសារតែ​មាន​សតិអារម្មណ៍​​​ជាមួយ​​ទ្រនំ​​​​​របស់ខ្លួន ទើបកញ្ញា​​បាន​ដាក់​ពាក្យ​សុំឈប់ ​​ដោយ​​មុន​​ប្រកាស​នៅ​​លើ​ហ្វេសប៊ុក​កញ្ញាថា ខ្លួន​បាន​​ទទួល​លិខិត​យល់​ព្រម​​ពី​​ខាង​ហង្សមាស​​​​​តាមពាក្យ​សុំ​ឈប់​នោះ​ផង​។ ណាមួយដាច់​កុងត្រា​ជាមួយ​ហង្សមាស​យូរក្រែលមកហើយ ។ ខ្ញុំ​ដាក់លិខិត​សុំឈប់រួច​ហើយ ​ហើយ​ខាង​ហង្សមាស​ក៏​​​យល់ព្រម​ដែរ បាន​ខ្ញុំ​ហ៊ាន​និយាយថា​​​​ខ្ញុំ​ឈប់​ពីហង្សមាស​ហ្នឹង​។

​រយៈពេល​​​១១​ឆ្នាំ​​​នៅក្នុងផលិតកម្ម​ហង្ស​មាស​​ កញ្ញា​ថា​មាន​រឿង​​គ្រប់​គ្រាន់ទើបកញ្ញា​​​​​​​​​​​​​​​សម្រេច​ចិត្ត​លា​ឈប់និងថា​បើ​ទោះជា​​​ហង្សមាស​​​​​ចង់ឃាត់​ក៏​​មិនទទួលយក។ ​​​​កញ្ញា​លើកឧទាហរណ៍សាមញ្ញមួយថា​ ធៀប​នឹងតារា​ចម្រៀង​ដែល​ចូល​ហង្សមាស​​មុននិង​ចូលក្រោយ សុទ្ធតែមាន​​​​​​​​​វ៉ុលចម្រៀង​​ម្នាក់ឯង (Solo Album) តែកញ្ញា​មិនធ្លាប់​នោះទេ ដោយយល់​ថា​​​​បណ្ដាលមកពី​​កញ្ញា​មិន​​​​សមត្ថភាព​តាមការ​ចង់បាន​របស់​ហង្សមាស ទើប​ហង្សមាស​​​​​​​​​​មិន​​​​​​លើកស្ទួយ​កញ្ញា​ទាំងកញ្ញា​​​​​​​​ប្រឹ​ង​ប្រែង​​​ច្រើនមក​ហើយ។ អត់ធ្មត់យូរណាស់មុន​ពេល​សម្រេច​ចិត្ត​​​​លា​ឈប់ ​ហើយ​ក្រោយ​​ហង្សមាស​​​​​​​​​​​​​​យល់​ព្រមអោយកញ្ញា​លាឈប់​ គឺកញ្ញា​​​​​​​​​​យល់​ថា​នោះជា​ជម្រើស​​​​ដ៏ល្អ។

យ៉ាងណាក៏ដោ​យ កញ្ញា ​ឈិត សុវណ្ណបញ្ញា ប្រកាសថា​​អត់មាន​​គម្រោង​ពិចារណា​​​​​​​​​​​ហក់​ចូល​ផលិតកម្ម​​​​​ថោនឬ​សាន់ដេ​​នោះទេ ​បើទោះជា​​​ឱកាស​របស់​កញ្ញានឹង​អាច​ចូលប្រឡូកអាជីព​​ចម្រៀងជាតារា​កុងត្រា​​ក្នុង​ផលិតកម្ម​មួយ​​​ចំណោម​ផលិតកម្ម​ទាំង​ពីរ​​​​​​ដោយមិន​ពិបាក។ មិន​ចង់​​ស្ថិត​ក្រោមសម្ពាធ​របស់​​ផលិតកម្មណាមួយទៀត​ទេ បន្ទាប់ពី​ការ​ហក់ចូល​​ផលិតកម្ម​ហង្សមាស​​​រយៈ​ពេល​១១​ឆ្នាំ​ធ្វើអោយ​កញ្ញាយល់ថា​គ្រប់គ្រាន់​។ ​​​​​​​​ឥលូវ​នេះខ្ញុំ​អត់ទាន់គិតអីចេញទេ តែ​​​តាម​មើល​ខ្ញុំ​​អត់ចូល​ផលិតកម្មណា​ទេ ​​​​​​​ចង់នៅ​ឯករា​ជ្យ​ខ្លួនឯង​វិញ អត់​ចង់​ចូល​ខាង​នេះ​ខាងនោះអីទេ​ ។

សូមរំលឹកថា ស្រីស្រស់ ​ឈិត សុវណ្ណ​បញ្ញា​​ មិនមែនជា​តារា​​​​ទី១​ដែល​បាន​សុំឈប់ពី​ហង្សមាស​នោះទេ ដោយសារតែ​ពេល​កន្លង​មក ក៏មាន​តារា​ច្រើន​នាក់​​មក​ហើយ​​​ដើរ​ចេញ​ដូចជា​លោក អេនឌី និង​​តារាចម្រៀង ​​គឹម លក្ខិណា​ ជា​ដើម។ ក្រៅពីនេះក៏​​​លេចឮថា​​តារា​​​​ចម្រៀង​មួយចំនួនទៀតដូចជា​ ​កញ្ញា សុន ស្រីពេជ្រ ​និង​​​​ យក់ ឋិត​រដ្ឋា ​ក៏​​​ប្រកាស​ចង់លា​ឈប់​ដែរ ​តែ​​​​​មិនទាន់​​ដាក់ពាក្យ​នោះ៕ 

ប្រភព៖ LookingToday

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ សុគន្ធ និសា ថតរូបស្និទ្ធស្នាលជាមួយជនពិការ ដោយមិនរើសអើង និងមិនប្រកាន់ខ្លួនថាជាតារាល្បី។

កញ្ញា សុគន្ធ និសា ជាតារាចម្រៀងមួយដួងដែលកំពុងតែមានភាពល្បីល្បាញនៅក្នុងពិភពសិល្បៈ។ មិនត្រឹមតែមានទឹកដមសម្លេង ពិរោះរណ្តំចិត្តទាក់ទាញការគាំទ្រពីសំណាក់ទស្សនិកជនប៉ុណ្ណោះទេ ប៉ុន្តែកញ្ញា សុគន្ធ និសា ក៏បានក្លាយជាតារាមួយរូបដែលបានទទួលកេរ្តិ៍ឈ្មោះ ថាជាតារាគំរូ មិនចេះវាយឫក ឬប្រកាន់ខ្លួនថាជាតារាល្បីឡើយ។

ជាក់ស្តែងនៅក្នុងដំណើរទៅខេត្តសៀមរាបថ្មីៗនេះ កញ្ញា សុគន្ធ និសា បានជួបបុរសក្រីក្រជាជនពិការម្នាក់នៅកន្លែងព្រះអង្គចេកព្រះអង្គចម ហើយក៏បានជូនលុយមួយចំនួន និងថតរូបជាមួយបុរសនោះទៀត ដោយទឹកចិត្តអាណិតអាសូរ និងមិនមានភាពរើសអើងថាជាជនពិការ ឬជនក្រីក្រអ្វីឡើយ។

នេះមិនមែនលើកទីមួយនោះទេ ដែលតារាចម្រៀងរាងតូចច្រឡឹងគួរឱ្យស្រលាញ់ កញ្ញា សុគន្ធ និសា បានជួយដល់បុរសក្រីក្រជាជនពិការរូបនោះ ពោលគឺគ្រប់ពេលដែលនាងបានធ្វើដំណើរទៅសៀមរាប មិនថាទៅដើម្បីធ្វើដំណើរកម្សាន្ត ឬក៏ដើម្បីទៅចូលរួមនៅក្នុងកម្មវិធីប្រគំតន្ត្រីនានានោះទេ នាងតែងតែបានជួបជាមួយបុរសរូបនោះ ហើយជូនថវិកា និងថតរូបជាមួយទុកជាអនុស្សាវរីយ៍ទៀតផង មិនដែលរំលងទេ រាល់លើកពេលដែលបានចូលទៅ សំពះបួងសួងសុំសេចក្តីសុខពីព្រះអង្គចេកព្រះអង្គចមនៅទីនោះ។

សន្តានចិត្តដ៏ល្អផូរផង់ និងសប្បុរសធម៌ដែលមាននាងមានបែបនេះ ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រថា រូបសម្បត្តិស្អាតហើយ នៅមានទឹកចិត្តល្អប្រពៃថែមទៀត៕

ចុះប្រិយមិត្តវិញស្រលាញ់កញ្ញា សុគន្ធ និសា ដែរទេ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុវណ្ណបញ្ញា