សៀមរាប៖ កញ្ញា សុគន្ធ និសា ជាតារាចម្រៀងមួយដួងដែលកំពុងតែមានភាពល្បីល្បាញនៅក្នុងពិភពសិល្បៈ។ មិនត្រឹមតែមានទឹកដមសម្លេង ពិរោះរណ្តំចិត្តទាក់ទាញការគាំទ្រពីសំណាក់ទស្សនិកជនប៉ុណ្ណោះទេ ប៉ុន្តែកញ្ញា សុគន្ធ និសា ក៏បានក្លាយជាតារាមួយរូបដែលបានទទួលកេរ្តិ៍ឈ្មោះ ថាជាតារាគំរូ មិនចេះវាយឫក ឬប្រកាន់ខ្លួនថាជាតារាល្បីឡើយ។

ជាក់ស្តែងនៅក្នុងដំណើរទៅខេត្តសៀមរាបថ្មីៗនេះ កញ្ញា សុគន្ធ និសា បានជួបបុរសក្រីក្រជាជនពិការម្នាក់នៅកន្លែងព្រះអង្គចេកព្រះអង្គចម ហើយក៏បានជូនលុយមួយចំនួន និងថតរូបជាមួយបុរសនោះទៀត ដោយទឹកចិត្តអាណិតអាសូរ និងមិនមានភាពរើសអើងថាជាជនពិការ ឬជនក្រីក្រអ្វីឡើយ។

នេះមិនមែនលើកទីមួយនោះទេ ដែលតារាចម្រៀងរាងតូចច្រឡឹងគួរឱ្យស្រលាញ់ កញ្ញា សុគន្ធ និសា បានជួយដល់បុរសក្រីក្រជាជនពិការរូបនោះ ពោលគឺគ្រប់ពេលដែលនាងបានធ្វើដំណើរទៅសៀមរាប មិនថាទៅដើម្បីធ្វើដំណើរកម្សាន្ត ឬក៏ដើម្បីទៅចូលរួមនៅក្នុងកម្មវិធីប្រគំតន្ត្រីនានានោះទេ នាងតែងតែបានជួបជាមួយបុរសរូបនោះ ហើយជូនថវិកា និងថតរូបជាមួយទុកជាអនុស្សាវរីយ៍ទៀតផង មិនដែលរំលងទេ រាល់លើកពេលដែលបានចូលទៅ សំពះបួងសួងសុំសេចក្តីសុខពីព្រះអង្គចេកព្រះអង្គចមនៅទីនោះ។

សន្តានចិត្តដ៏ល្អផូរផង់ និងសប្បុរសធម៌ដែលមាននាងមានបែបនេះ ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រថា រូបសម្បត្តិស្អាតហើយ នៅមានទឹកចិត្តល្អប្រពៃថែមទៀត៕

ចុះប្រិយមិត្តវិញស្រលាញ់កញ្ញា សុគន្ធ និសា ដែរទេ?  

កំណត់ហេតុខ្មែរឡូត

ដោយឡែក រំលឹកព័ត៌មានចាស់ កាលលើកមុនផងដែរថា កាលពីចុងខែមករាកន្លងទៅនេះសុគន្ធ និសា និងកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ក៏បានច្រៀងបទថ្មីរួមគ្នាដែរ យ៉ាងពិរោះប្លែកអារម្មណ៍។

សម្រាប់ឆ្នាំ២០១៧ គឺកំពូលតារាចម្រៀងប្រុស លោក ព្រាប សុវត្ថិ ជាមួយនឹង និងតារាស្រី សុគន្ធ និសា បានចាប់ដៃគ្នាច្រៀងនូវចម្រៀងមួយបទ យ៉ាងពិរោះរណ្តំចិត្ត។

ចំពោះបទចម្រៀងថ្មី ដែលតារា២ដួងនេះ បានច្រៀងឆ្លើយឆ្លងគ្នា មានចំណងជើងថា «ធ្លាប់ខូចចិត្ត» ដែលបទនេះបានធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តយ៉ាងខ្លាំង ទាំងអត្ថន័យ និងគួបផ្សំនឹងសម្លេងយ៉ាងលន្លង់លន្លោចរបស់លោក ព្រាប សុវត្ថិ និង កញ្ញា សុគន្ធ និសា ផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ សន្ទុះនៃអ្នកចុចស្តាប់ គឺទៅដល់រាប់ម៉ឺនដងឯណោះ និងអ្នកចុចShare ជិត៨ពាន់ដងទៅហើយ ដែលជាសញ្ញាមួយ អាចមើលឲ្យដឹងថា បទចម្រៀងនេះ ពិតជាទាក់ទាញចិត្តអ្នកគាំទ្រខ្លាំងមែនទែន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា