ថៃ៖ ក្រុមហ៊ុន ទ្រីផេដ អ៊ីស៊ូហ្ស៊ុ សេល ខូអិលធីឌី ដែលជាអ្នកទទួលលក់រថយន្តធុនតូចម៉ាកអ៊ីស៊ូហ្ស៊ុ ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ នឹងបើក “ទីលានសាកល្បងសមត្ថភាពរថយន្ត Isuzu 4x4។

ទីលានសាកល្បងរថយន្តប៉ុងពីរ (Four Wheel Drive) ធំជាងគេបំផុត ល្អជាងគេបំផុត និងសម្បូរបែបជាងគេបំផុតក្នុងប្រទេសថៃ សូមស្វាគមន៍សាធារណជនដែលអញ្ជើញមកពីប្រទេសកម្ពុជា ដើម្បីទទួលបទពិសោធន៍នៃការផ្សងព្រេងបែប “Active Adventure” តាមរយៈការបើកបររថយន្ត “អ៊ីស៊ូហ្ស៊ុ ឌី ម៉េកស៍ ប្លូផៅវើរ” ប្រភេទប៉ុងពីរ ឆ្លងកាត់ឧបសគ្គក្នុងទីលានប្រណាំង ដែលត្រូវបានរៀបចំប្រកបដោយការច្នៃប្រឌិតដ៏សែនលំបាក ស្របតាមលក្ខណៈបច្ចេកទេសខ្ពស់បំផុត នៃសមត្ថភាពបើកឆ្លងកាត់ឧបសគ្គដ៏ពិតៗរបស់រថយន្ត Pick Up Sport Off Road សម្រាប់មនុស្សទូទាំងពិភពលោក។ “ទីលានបើកបររថយន្ត Four Wheel Drive អ៊ីស៊ូហ្ស៊ុ ប៉ាតាយ៉ា” បានចាប់ផ្ដើមបើកជាលើកដំបូងក្នុងឆ្នាំ ១៩៩២ ក្នុងឱកាសសម្ភោធរថយន្ត “Isuzu Rodeo Four Wheel Drive” ដែលជារថយន្តប្រភេទភីកអាប់ប៉ុនងពីរ តម្លើងនៅក្នុងប្រទេសថៃជាលើកដំបូង។

ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ “ទីលានបើកបររថយន្ត Four Wheel Drive អ៊ីស៊ូហ្ស៊ុ ប៉ាតាយ៉ា” បានបំពេញតួនាទីជាសាលាបណ្ដុះបណ្ដាលអំពីវិធីប្រើប្រាស់រថយន្ត Four Wheel Drive យ៉ាងត្រឹមត្រូវ និងមានសុវត្ថិភាព ជូនដល់អ្នកប្រើប្រាស់រថយន្តដែលចាប់អារម្មណ៍ ដោយក្នុងនោះមានអ្នកមកចូលរួមជាច្រើន រួមទាំងផ្នែករដ្ឋ និងឯកជនផងដែរ ហើយត្រូវបានកត់ត្រាថាជាសកម្មភាពមួយដើម្បីសង្គម តាមទស្សនវិស័យរបស់ស្ថាប័ន “វិថីអ៊ីស៊ូហ្ស៊ុ”។ ជាងនេះទៀត ទីលាននេះក៏ត្រូវបានប្រើប្រាស់សម្រាប់ការបើកបរសាកល្បងរបស់អ្នកទទួលលក់បន្ត ព្រមទាំងអ្នកលក់រថយន្តអ៊ីស៊ូហ្ស៊ុមកពីប្រទេសផ្សេងៗ ដែលធ្វើដំណើរមកកាន់ប្រទេសថៃ អតិថិជនដែលមានសក្តានុពលទិញចំនួនច្រើន (Fleet Customers) និង អ្នកសារព័ត៌មានផងដែរ។

ក្នុងបរិវេណផ្ទៃដីទំហំ៥០ រ៉ៃ រួមមានអគារក្លឹបហៅស៍ពីរជាន់ទាន់សម័យ ដែលផ្ដោតការយកចិត្តទុកដាក់លើការបំពេញមុខងារប្រកបដោយប្រសិទ្ធភាព បន្ទប់បណ្ដុះបណ្ដាលដែលអាចទទួលអ្នកចូលរួមបានរហូតដល់ ១២០ នាក់ ទីកន្លែងសម្រាប់ការកម្សាន្ត ហើយសំខាន់ជាងនេះទៀតគឺទីលានបើកបររថយន្តសាកល្បងឆ្លងកាត់ស្ថានភាពភូមិសាស្ត្រ និងឧបសគ្គដ៏សែនលំបាកទាំងឡាយសរុប មានចំនួន ១៣ស្ថានីយ៍ ដោយចាប់ផ្ដើមពីភាពងាយស្រួលទៅលំបាក។ បន្ទាប់ពីគ្រូបង្វិក (Isuzu Instructor) បានណែនាំអំពីរបៀបបើកបរមួយលើក តាមប្រព័ន្ធផ្សព្វផ្សាយរួចមក សាធារណជន អាចបើកបរសាកល្បងដោយខ្លួនឯង។ សមត្ថភាពដ៏លេចធ្លោរបស់រថយន្តអ៊ីស៊ូហ្ស៊ុ ឌីម៉េក ប្ល៊ផៅវើរ ប្រភេទ ប៉ុងពីរ ត្រូវបានរចនាឡើងជាពិសេសសម្រាប់ការបើកបរលើប្រភេទផ្លូវលំបាក តួរថយន្តខ្នាតធំ ផ្លេតហ្វមប្រភេទ “i-GRIP PLATFORM” ដែលត្រូវបានរចនាឡើងជាប្រភេទរថយន្តធន់ និងបើកបរបានល្អបំផុតក្នុងគ្រប់ស្ថានភាពផ្លូវ ប៉ុន្តែស្របពេលជាមួយគ្នានោះ ក៏នៅតែរក្សាបាននូវភាពស្រស់ស្រទន់ និង បច្ចេកវិទ្យាសម្រាប់ការបើកបរកម្រិតខ្ពស់ ដែលមានលក្ខណៈសម្បូរបែបគ្រប់ផ្នែក ព្រមទាំងឧបករណ៍ជ្រើសរើសប្រព័ន្ធបើកបរដោយប្រព័ន្ធអគ្គិសនី “Isuzu Terrain Command” កុងតាក់ផ្លាស់ប្ដូរប្រព័ន្ធការបើកបរដោយវិលកង់ពីរ និងវិលកង់បួន ដោយប្រើប្រព័ន្ធម៉ូទ័រអគ្គិសនី។ ជាម៉ាកយីហោដំបូងបំផុតក្នុង វិស័យរថយន្តភីកអាប់ប្រទេសថៃ ដែលផ្ដល់ភាពប្រាកដនិយមខ្ពស់ ផ្លាស់ប្ដូរបានដោយងាយស្រួល ឆាប់រហ័ស អាចផ្លាស់ប្ដូរប្រព័ន្ធបើកបរបានតាមសេចក្ដីត្រូវការ ដោយអាចជ្រើសរើសឱ្យវិលកង់ពីរ ឬកង់បួនក៏បាន ជ្រើសរើសប្រើប្រាស់បានងាយស្រួលរហូតដល់បីបែបគឺ 2H, 4H និង 4L តាមស្ថានភាពផ្លូវ ធ្វើឱ្យអាចឆ្លងកាត់ឧបសគ្គនានាបានដោយគ្មានដែនកំណត់ និងដាស់អារម្មណ៍ផ្សងព្រេងរបស់អ្នកចូលចិត្តសកម្មភាពប្រភេទ Active Adventure ឱ្យរឹតតែរំភើបញាប់ញ័រ និងសប្បាយរីករាយខ្លាំងឡើងថែមទៀត។

នេះចាត់ទុកថាជាការពេញនិយមថ្មីមួយទៀតជាមួយបទពិសោធន៍ ដែលក្រុមហ៊ុន ទ្រីផេត អ៊ីស៊ូហ្ស៊ុ សេល ខូអីលធីឌី ត្រៀមរៀបចំជូនសម្រាប់ការមកទស្សនាក្នុងប្រទេសថៃ។ ស្ថានីយ៍ឧបសគ្គក្នុង "ទីលានបើកបររថយន្តប៉ុងពីរ អ៊ីស៊ូហ្ស៊ុ ប៉ាតាយ៉ា" មានដូចជា៖

ស្ថានីយ៍ទី ១៖ ផ្លូវរលាក់មានទួលរដិបរដុប (RUGGED ROUTE)

ស្ថានីយ៍ទី ២៖ ផ្លូវរលាក់មានជង្ហុករណ្ដៅធំៗ (DEEP DITCH ROUTE)

ស្ថានីយ៍ទី ៣៖ ផ្លូវទួលខ្ពស់ឡើងចុះៗ (10-METER HIGH HILL)

ស្ថានីយ៍ទី ៤៖ ផ្លូវទួលសំយ៉ុងចុះក្រោម (SLOPE ROUTE)

ស្ថានីយ៍ទី ៥៖ ផ្លូវថ្មរលាក់ (ROCKY ROUTE)

ស្ថានីយ៍ទី ៦៖ ផ្លូវតូចចង្អៀត (NARROW RUGGED ROUTE)

ស្ថានីយ៍ទី ៧៖ ផ្លូវពាក់កណ្ដាលគោក ពាក់កណ្ដាលទឹក (SLOPE STABILITY WITH WATER COURSE)

ស្ថានីយ៍ទី ៨៖ ផ្លូវឆ្លងកាត់ខ្សាច់ (SAND CROSSING)

ស្ថានីយ៍ទី ៩៖ ផ្លូវស្នាមភ្លោះវែងគួរឱ្យរន្ធត់ (LONG DITCH ROUTE)

ស្ថានីយ៍ទី ១០៖ ផ្លូវជ្រោះជ្រៅគួរឱ្យរន្ធត់ (DEEP BASIN)

ស្ថានីយ៍ទី ១១៖ ស្ពានឆ្លងអាកាស (BRIDGE CROSSING)

ស្ថានីយ៍ទី ១២៖ ជំនះទំនាញផែនដី (BALANCED BEAM)

ស្ថានីយ៍ទី ១៣៖ ទួលផ្អៀងស្រៀវឆ្អឹងខ្នង (SLOPE STABILITY) 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]