ភ្នំពេញ៖ តារាចម្រៀង និងតារាសម្តែងដួងថ្មីដែលទើបនឹងរះ លោក ហេង ធារ៉ា ថ្មីៗនេះបានជួបរឿងអកុសល ដោយត្រូវចោរប្រដាប់អាវុធ២នាក់បាញ់កាំភ្លើងចំកញ្ចក់ឡានបម្រុងប្លន់ ប៉ុន្តែជាសំណាងដែលលោកបើកឡានគេចទាន់ និងគ្មានគ្រោះថ្នាក់ដល់ជីវិត ឬបាត់បង់ទ្រព្យសម្បត្តិមានតម្លៃអ្វីនោះទេ គ្រាន់តែបែកកញ្ចក់ឡានពីក្រោយស្ទើរតែទាំងអស់។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣ខែកុម្ភៈម្សិលមិញនេះ នាវេលាម៉ោងប្រហែល១១យប់ នៅម្តុំមុខផ្សារចោមចៅ សង្កាត់ចោមចៅ ជាយក្រុងភ្នំពេញផ្ទាល់តែម្តង។ ដោយនៅពេលនោះលោក ធារ៉ា បានចេញពីច្រៀងនៅភោជនីយដ្ឋានមួយកន្លែង ដើម្បីធ្វើដំណើរទៅមើលម្តាយឈឺនៅកំបូល។

ក្រោយមានរឿងដូច្នេះលោក ធារ៉ា ក៏បាន Live វីដេអូភ្លាមៗនៅលើហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីកើតរឿងផងដែរ ដើម្បីឱ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសអ្នកដែលចេញពីធ្វើការយប់ ឬអ្នកធ្វើដំណើរនៅពេលយប់ព្រលប់ជាដើម។

គួរឱ្យដឹងដែរថា លោក ហេង ធារ៉ា ក៏ត្រូវបានគេស្គាល់ថាជាតួអង្គមួយរូបនៅក្នុងរឿង «ផ្កា៤ទង» របស់ស្ថានីយទូរទស្សន៍CTN ផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

ហេង ធារ៉ា

ដោយឡែករំលឹកព័ត៌មានចាស់មួយទៀត៖

តារាចម្រៀង ងួន ចាន់ដេវីត ក៏ធ្លាប់ត្រូវបានចោរលួចគាស់កញ្ចក់ឡានយកទៅបាត់ផងដែរ។

លោក ងួន ចាន់ដេវីត ហៅ G-davith បច្ចុប្បន្នតារាចម្រៀងមួយដួងនេះ កំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈចម្រៀង ពិសេសបទញាក់កន្រ្តាក់អារម្មណ៍ ដែលសព្វថ្ងៃនេះ កំពុងផ្ញើខ្លួនផ្ញើប្រាណ ជ្រកនៅក្រោមដំបូលផលិតកម្មរស្មីហង្សមាស។

ប៉ុន្តែចូលឆ្នាំថ្មី ឆ្នាំ២០១៧នេះ តារាចម្រៀងវ័យក្មេង ងួន ចាន់ដេវីត ហាក់ដូចជាជួបរឿងស៊យផ្ទួនៗគ្នាតែម្តង។ ដោយកាលពីពេលថ្មីនេះនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកន្លងទៅ លោកត្រូវបានម្ចាស់កម្មវិធីប្រគំតន្រ្តីមួយកន្លែង បោកប្រាស់លុយមួយចំនួនរបស់ខ្លួនដោយយកលេសគេចកែសម្តីជាច្រើនជំពូក។

ឥឡូវនេះ ក៏ត្រូវបានចោរមិនដឹងជាមកពីណាទេ មកលួចគាស់កញ្ចក់ឡានយកទៅបាត់ទៀត ដោយមិនបន្សល់ទុកស្លាកស្នាមសូម្បីតែបន្តិច។

តើនេះជារឿងចៃដន្យ ឬជារឿងលាភកាត់ស៊យចេញ នៅក្នុងឆ្នាំថ្មី ឆ្នាំរកា?

យ៉ាងណាមិញ ក្រោយជួបប្រទះរឿងដូច្នេះ តារាចម្រៀងវ័យក្មេង ងួន ចាន់ដេវីត ក៏មិនភ្លេចប្រាប់ដល់បណ្តាអ្នកគាំទ្រ នៅក្នុងហ្វេសប៊ុកទាំងអស់របស់លោកផងដែរថា៖

«Hi all friend in facebook កុង ស៊ី ហ្វា ឆាយ ឆ្នាំនេះ កប់ ហេង ចូល ហេង ឆ្កឹកអើយឆ្កឹក»។

ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រនៅក្នុងហ្វេសប៊ុកទាំងអស់របស់ដេវីត ក៏បានបញ្ចេញមតិយោបល់ប្រាប់ថា ចាត់ទុកវាជារឿងកាត់ចង្រៃចេញទាំងអស់ទៅចុះ នៅក្នុងឆ្នាំថ្មីនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]