ភ្នំពេញ៖ ប្រិយមិត្តពិតជាបានស្គាល់តារាចម្រៀងថ្មី ម្ចាស់បទ «រាំញីកែងជើង» លោក ងួន ចាន់ដេវីត ហៅ G-davith ហើយ ព្រោះបច្ចុប្បន្នតារាចម្រៀងមួយដួងនេះ កំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈចម្រៀង ពិសេសបទញាក់កន្រ្តាក់អារម្មណ៍ ដែលសព្វថ្ងៃនេះ កំពុងផ្ញើខ្លួនផ្ញើប្រាណ ជ្រកនៅក្រោមដំបូលផលិតកម្មរស្មីហង្សមាស។

ប៉ុន្តែចូលឆ្នាំថ្មី ឆ្នាំ២០១៧នេះ តារាចម្រៀងវ័យក្មេង លោក ងួន ចាន់ដេវីត ហាក់ដូចជាជួបរឿងស៊យផ្ទួនៗគ្នាតែម្តង។ ដោយកាលពីពេលថ្មីនេះនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកន្លងទៅ លោកត្រូវបានម្ចាស់កម្មវិធីប្រគំតន្រ្តីមួយកន្លែង បោកប្រាស់លុយមួយចំនួនរបស់ខ្លួនដោយយកលេសគេចកែសម្តីជាច្រើនជំពូក។

ឥឡូវនេះ លោក ងួន ចាន់ដេវីត ក៏ត្រូវបានចោរមិនដឹងជាមកពីណាទេ មកលួចគាស់កញ្ចក់ឡានយកទៅបាត់ទៀត ដោយមិនបន្សល់ទុកស្លាកស្នាមសូម្បីតែបន្តិច។

តើនេះជារឿងចៃដន្យ ឬជារឿងលាភកាត់ស៊យចេញ នៅក្នុងឆ្នាំថ្មី ឆ្នាំរកា?

យ៉ាងណាមិញ ក្រោយជួបប្រទះរឿងដូច្នេះ តារាចម្រៀងវ័យក្មេង ងួន ចាន់ដេវីត ក៏មិនភ្លេចប្រាប់ដល់បណ្តាអ្នកគាំទ្រ នៅក្នុងហ្វេសប៊ុកទាំងអស់របស់លោកផងដែរថា៖

«Hi all friend in facebook កុង ស៊ី ហ្វា ឆាយ ឆ្នាំនេះ កប់ ហេង ចូល ហេង ឆ្កឹកអើយឆ្កឹក»។

ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រនៅក្នុងហ្វេសប៊ុកទាំងអស់របស់ដេវីត ក៏បានបញ្ចេញមតិយោបល់ប្រាប់ថា ចាត់ទុកវាជារឿងកាត់ចង្រៃចេញទាំងអស់ទៅចុះ នៅក្នុងឆ្នាំថ្មីនេះ៕

ងួន ចាន់ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត