ភ្នំពេញ៖ តារាចម្រៀង សំនៀងផ្អែមស្រទន់ កញ្ញា ឈិត សុវណ្ណបញ្ញា ថ្មីៗនេះបានរំលេចសារប្រកាសថា ចាកចេញពីផលិតកម្ម ហង្សមាស ក្រោយពីនាងខកបំណង និងខូចចិត្តដោយសារការតស៊ូរង់ចាំ របស់នាងរយៈពេល១១ឆ្នាំ គ្មានន័យហើយគេមើលមិនឃើញតម្លៃ ។ 

តារាចម្រៀងម្ចាស់បទ "ម្នាក់ឯងជាថ្មី" រូបនេះបានបង្ហាញសាររៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនថា "ដោយសារការស្រលាញ់ដូច្នេះខំខាំមាត់សង្កត់ចិត្ត ហេីយសង្ឃឹមថា គេនឹងឃេីញពីតម្លៃយេីងម្តងទៀត តែការទន្ទឹងចាំ១១ឆ្នាំបានត្រឹមតែចាំ សួរថាមនុស្សយេីងមាន១១ឆ្នាំប៉ុន្មានដងទៀត? វាគួរតែដល់ពេលខ្ញុំត្រូវធ្វេីអ្វី ដេីម្បីអនាគតខ្លួនខ្ញុំម្តងហេីយ លាហើយ អគុណគ្រប់យ៉ាងសំរាប់មនុស្សម្នាក់នេះ"។ 

នៅក្នុងនោះតារារូបនេះបានអរគុណទៅដល់ផលិតកម្មដែលធ្លាប់ជ្រកថា "នេះជាការចាកចេញជាផ្លូវការរបស់នាងខ្ញុំ ហេីយឆ្លៀតឱកាសនេះ នាងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃផលិតកម្មហង្សមាស ដែលតែងតែបានផ្តល់ដំបូន្មានល្អៗកន្លងមក និង អរគុណដល់រៀមច្បងទាំងអស់ផងដែរដែលតែងតែយកចិត្តទុកដាក់ដល់នាងខ្ញុំ។ ជូនចំពោះបងប្អូន និង មិត្តភក្តិ ដែលតែងតែគាំទ្ររូបនាងខ្ញុ នាងខ្ញុំសូមសន្យាថានឹងនៅបន្តវិថីសិល្បៈនេះបន្តទៀត ដរាបណានៅតែងមានការគាំទ្រ ពីសំណាក់បងប្អូនទាំងអស់គ្នា"។ 

បើទោះជាតារាចម្រៀងរូបនេះ បានប្រកាសចាកចេញពីផលិតកម្មជាផ្លូវការ ហើយក៏ដោយតែនាងនៅមិនទាន់បានបញ្ជាក់ថា គ្រោងទៅចូលផលិតកម្ម ណាបន្តនៅឡើយទេ៕ 

ប្រភព៖ looking today

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ឈិត សុវណ្ណបញ្ញា ប្រហែលជាបាក់ទឹកចិត្តខ្លាំង ទើបសម្រេចទម្លាយសារនៅក្នុងហ្វេសប៊ុក!

ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា ឈិត សុវណ្ណបញ្ញា តែងត្រូវបានគ្រប់គ្នាដឹងថា នាងជាតារាស្រីម្នាក់ មានចរិតស្លូតបូត និងមិនដែលមាន រឿងអាស្រូវពាក់ព័ន្ធនឹង ស្នេហា ឬជម្លោះជាមួយនឹងតារាសិល្បៈណានោះទេ។

ប៉ុន្តែអ្វីដែលធ្វើឲ្យ អ្នកគាំទ្រចាប់អារម្មណ៍ កាលពីយប់មិញនោះគឺ នាងបានសរសេរសារមួយ នៅក្នុងគណនីហ្វេសប៊ុករបស់នាង ហាក់ដូចជា បាក់ទឹកចិត្តខ្លាំងលើរឿងអ្វីម្យ៉ាង មិនដឹងជារឿងការងារ ឬក៏រឿងជីវិតឯកជននោះទេ។

តារាស្រីរូបនេះ ក៏បានសរសេរថា "ខ្ញុំអន់ខ្លាំងណាស់មែនទេ ខ្ញុំគ្មានសមត្ថភាពទាល់តែសោះមែនទេ ??ពេលខ្លះខ្ញុំមិននិយាយមិនមែនខ្ញុំមិនចេះឈឺ"។

មិនយូរប៉ុន្មាន នាងក៏បានទម្លាយសារមួយទៀត កាលពីប៉ុន្មាននាទីមុននេះ ដែលមានអត្ថន័យយ៉ាងដូច្នេះថា "ដោយសារការស្រលាញ់ដូច្នេះខំខាំមាត់សង្កត់ចិត្ត ហើយសង្ឃឹមថាគេនឹងឃើញពីតម្លៃយើងម្តងទៀត តែការទន្ទឹងចាំ១១ឆ្នាំបានត្រឹមតែចាំ សួរមនុស្សយើងមាន១១ឆ្នាំប៉ុន្មានដងទៀត? វាគួរតែដល់ពេលខ្ញុំត្រូវអ្វីដើម្បីអនាគតខ្លួនខ្ញុំម្តងហើយ លាហើយ អគុណគ្រប់យ៉ាងសំរាប់មនុស្សម្នាក់នេះ"។

ក្រោយពីបានឃើញដូចនេះ បណ្តាអ្នកគាំទ្រ បានព្យាយាមលើកទឹកចិត្តនាង ហើយថែមទាំងពោលពាក្យថា «ទោះបីមិនមានអ្នក ផ្តល់តម្លៃឲ្យរូបនាង ក៏ពួកគេ នៅតែទុកនាង នៅក្នុងបេះដូង និងនៅតែស្រលាញ់ជានិច្ច»។

គួររំលឹកផងដែរថា កញ្ញា ឈិត សុវណ្ណបញ្ញា កម្របង្ហោះសារទាក់ទងនឹងជីវិតឯកជនរបស់នាងខ្លាំងណាស់ ទោះជាមានរឿងអ្វីក៏ដោយ ក៏នាងនៅស្ងៀម និងមិនងាយទម្លាយរឿងក្នុងចិត្តចេញមកក្រៅនោះទេ តែនៅពេលនេះ ប្រហែលជានាងមិនអាច បៀមលាក់ទុក នូវរឿងទាំងនេះបាន ទើបនាងសម្រេចចិត្ត បញ្ចេញសារទាំងអស់នេះឡើង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]