ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា ឈិត សុវណ្ណបញ្ញា តែងត្រូវបានគ្រប់គ្នាដឹងថា នាងជាតារាស្រីម្នាក់ មានចរិតស្លូតបូត និងមិនដែលមាន រឿងអាស្រូវពាក់ព័ន្ធនឹង ស្នេហា ឬជម្លោះជាមួយនឹងតារាសិល្បៈណានោះទេ។

ប៉ុន្តែអ្វីដែលធ្វើឲ្យ អ្នកគាំទ្រចាប់អារម្មណ៍ កាលពីយប់មិញនោះគឺ នាងបានសរសេរសារមួយ នៅក្នុងគណនីហ្វេសប៊ុករបស់នាង ហាក់ដូចជា  បាក់ទឹកចិត្តខ្លាំងលើរឿងអ្វីម្យ៉ាង មិនដឹងជារឿងការងារ ឬក៏រឿងជីវិតឯកជននោះទេ។

តារាស្រីរូបនេះ ក៏បានសរសេរថា "ខ្ញុំអន់ខ្លាំងណាស់មែនទេ ខ្ញុំគ្មានសមត្ថភាពទាល់តែសោះមែនទេ ??ពេលខ្លះខ្ញុំមិននិយាយមិនមែនខ្ញុំមិនចេះឈឺ"

មិនយូរប៉ុន្មាន នាងក៏បានទម្លាយសារមួយទៀត កាលពីប៉ុន្មាននាទីមុននេះ ដែលមានអត្ថន័យយ៉ាងដូច្នេះថា "ដោយសារការស្រលាញ់ដូច្នេះខំខាំមាត់សង្កត់ចិត្ត ហើយសង្ឃឹមថាគេនឹងឃើញពីតម្លៃយើងម្តងទៀត តែការទន្ទឹងចាំ១១ឆ្នាំបានត្រឹមតែចាំ សួរមនុស្សយើងមាន១១ឆ្នាំប៉ុន្មានដងទៀត? វាគួរតែដល់ពេលខ្ញុំត្រូវអ្វីដើម្បីអនាគតខ្លួនខ្ញុំម្តងហើយ លាហើយ អគុណគ្រប់យ៉ាងសំរាប់មនុស្សម្នាក់នេះ"

ក្រោយពីបានឃើញដូចនេះ បណ្តាអ្នកគាំទ្រ បានព្យាយាមលើកទឹកចិត្តនាង ហើយថែមទាំងពោលពាក្យថា «ទោះបីមិនមានអ្នក ផ្តល់តម្លៃឲ្យរូបនាង ក៏ពួកគេ នៅតែទុកនាង នៅក្នុងបេះដូង និងនៅតែស្រលាញ់ជានិច្ច»។

គួររំលឹកផងដែរថា កញ្ញា ឈិត សុវណ្ណបញ្ញា កម្របង្ហោះសារទាក់ទងនឹងជីវិតឯកជនរបស់នាងខ្លាំងណាស់ ទោះជាមានរឿងអ្វីក៏ដោយ ក៏នាងនៅស្ងៀម និងមិនងាយទម្លាយរឿងក្នុងចិត្តចេញមកក្រៅនោះទេ តែនៅពេលនេះ ប្រហែលជានាងមិនអាច បៀមលាក់ទុក នូវរឿងទាំងនេះបាន ទើបនាងសម្រេចចិត្ត បញ្ចេញសារទាំងអស់នេះឡើង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ឈិត សុវណ្ណបញ្ញា បានបង្ហាញនូវរូបសម្រស់ប្លែកភ្នែកយ៉ាងខ្លាំង។

តារាចម្រៀងស្រី ដែលបានឈរឈ្មោះជាច្រើនឆ្នាំ ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា ទើបតែបានចេញបទចម្រៀងថ្មីមួយបទទៀតដែលមានចំណងជើងថា «ចាប់អារម្មណ៍គេខ្លាំង»។

បទថ្មីនេះរបស់កញ្ញា ឈិត សុវណ្ណបញ្ញា បានធ្វើឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលជាងរាល់ដង ព្រោះធម្មតាធ្លាប់តែបានឃើញ តារាចម្រៀងស្រីមួយដួងនេះ និយមច្រៀង តែបទមនោសញ្ចេតនាស្នេហាកម្សត់ៗស្រក់ទឹកភ្នែក។

ប៉ុន្តែម្តងនេះ ទស្សនិកជនពិតជាប្លែកអារម្មណ៍ណាស់ ពេលបានឃើញ Teaser បទថ្មី ដែលជាបទបែបញាក់កន្ត្រាក់អារម្មណ៍ លាយឡំជាមួយក្បាច់រាំ និងការតុបតែងខ្លួនបែបអឺរ៉ុបដូច្នេះ។ ជាពិសេសគឺការតុបតែងខ្លួន របស់សុវណ្ណបញ្ញា ប្លែកស្ទើរតែមើលនាងមិនស្គាល់។

គួរឱ្យដឹងផងដែរថា កញ្ញា ឈិត សុវណ្ណបញ្ញា បានក្លាយជាអ្នកចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសអស់រយៈពេលជាង១២ឆ្នាំមកហើយ និងទទួលបានការគាំទ្រច្រើនគួរសមនៅក្នុងស្រទាប់យុវវ័យ៕

តោះទស្សនា MV Teaser បទ«ចាប់អារម្មណ៍គេខ្លាំង» របស់កញ្ញា ឈិត សុវណ្ណបញ្ញា ទាំងអស់គ្នា ប្លែកប៉ុណ្ណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុវណ្ណបញ្ញា