ភ្នំពេញ៖ តារាចម្រៀងស្រី ដែលបានឈរឈ្មោះជាច្រើនឆ្នាំ ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា ថ្មីៗនេះទើបតែបានចេញបទចម្រៀងថ្មីមួយបទទៀតដែលមានចំណងជើងថា «ចាប់អារម្មណ៍គេខ្លាំង»។

បទថ្មីនេះរបស់កញ្ញា ឈិត សុវណ្ណបញ្ញា បានធ្វើឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលជាងរាល់ដង ព្រោះធម្មតាធ្លាប់តែបានឃើញ តារាចម្រៀងស្រីមួយដួងនេះ និយមច្រៀង តែបទមនោសញ្ចេតនាស្នេហាកម្សត់ៗស្រក់ទឹកភ្នែក។

ប៉ុន្តែម្តងនេះ ទស្សនិកជនពិតជាប្លែកអារម្មណ៍ណាស់ ពេលបានឃើញ Teaser បទថ្មី ដែលជាបទបែបញាក់កន្ត្រាក់អារម្មណ៍ លាយឡំជាមួយក្បាច់រាំ និងការតុបតែងខ្លួនបែបអឺរ៉ុបដូច្នេះ។ ជាពិសេសគឺការតុបតែងខ្លួន របស់សុវណ្ណបញ្ញា ប្លែកស្ទើរតែមើលនាងមិនស្គាល់។

គួរឱ្យដឹងផងដែរថា កញ្ញា ឈិត សុវណ្ណបញ្ញា បានក្លាយជាអ្នកចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសអស់រយៈពេលជាង១២ឆ្នាំមកហើយ និងទទួលបានការគាំទ្រច្រើនគួរសមនៅក្នុងស្រទាប់យុវវ័យ៕

តោះទស្សនា MV Teaser បទ«ចាប់អារម្មណ៍គេខ្លាំង» របស់កញ្ញា ឈិត សុវណ្ណបញ្ញា ទាំងអស់គ្នា ប្លែកប៉ុណ្ណាដែរ?

ឈិត សុវណ្ណបញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុវណ្ណបញ្ញា