ប្រទេសស្វីស៖ គូស្វាមីភរិយាវ័យក្មេង អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានធ្វើដំណើរទៅលេងប្រទេសស្វីស ក្រោយបុណ្យចូលឆ្នាំប្រពៃណីចិន ទើបតែបានបញ្ចប់ទៅ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

នៅក្នុងឱកាសចូលឆ្នាំចិន នៅឆ្នាំនេះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានទទួលលុយអាំងប៉ាវយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់មនុស្សជាទីស្រលាញ់របស់នាង។ ដោយទន្ទឹមនឹងនេះ នាងបានធ្វើការបង្ហោះលុយអាំងប៉ាវឆ្នាំថ្មីរបស់ខ្លួន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖

«អរគុណមនុស្សជាទីស្រលាញ់ទាំងពីររបស់ខ្ញុំ សំរាប់អាំងប៉ាវឆ្នាំថ្មី មុនដំណើរកំសាន្តទៅអឺរ៉ុបចា I love you my mum & hubby ជូនពរអោយសំណព្វចិត្តទាំងពីរមានសុខភាពល្អ រឹងមាំ ជោគជ័យគ្រប់ភារៈកិច្ច ហើយស្រលាញ់មុំអូនឱ្យបានច្រើនច្រើន ខ្លាំងៗ ជាងឆ្នាំមុនមុន ទៀតណា។ ឆ្នាំនេះអូនអត់ដើរយកអាំងប៉ាវទេ តែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ happy Chinese New Year!»។

ក្នុងនោះ ចំពោះដំណើរកម្សាន្តរបស់អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ទៅកាន់ប្រទេសស្វីស នាលើកនេះ នាងក៏បានឱ្យដឹងថាត្រូវធ្វើដំណើរតាមយន្តហោះរយៈពេល១៧ម៉ោង ទើបទៅដល់ទឹកដីប្រទេសស្វីស។

គួរឱ្យដឹងថា កន្លងមកប្តីប្រពន្ធមួយគូនេះ ឧស្សាហ៍ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសជាញឹកញាប់ណាស់ ដោយថ្មីៗនេះអ្នកទាំងពីរ ក៏ទើបតែត្រលប់មកពីដើរលេងកម្សាន្តនៅបរទេសដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ