ភ្នំពេញ៖ កាលពីថ្មីៗនេះ ពិធីករប្រចាំទូរទស្សន៍ MYTV វីជេ រតនា បានបង្ហាញពីអារម្មណ៍រំភើបជាខ្លាំង នៅពេលឮថា ខ្លួនបានក្លាយទៅជា លោកប៉ា របស់គេជាលើកដំបូងនៅក្នុងជីវិត។

ជាការពិតណាស់ ដោយក្នុងនោះផងដែរ លោកបាននិយាយរៀបរាប់ថា៖

«ចង់ប្រាប់ថាអារម្មណ៍បងពេលនេះ មិនដឹងហោះហើរទៅណាទេ? គ្រាន់តែដឹងភ្លាមទឹកភ្នែករលីងរលោងស្រក់ចុះមកដោយឯកឯង អរគុណណាស់ប្រពន្ធសំលាញ់ ដែលបានធ្វើឲ្យក្តីសុបិន្តរបស់បង ក្លាយជាការពិតគ្រប់បែបយ៉ាង ។ តាំងពីបានស្គាល់អូនរហូតដល់បានចាប់ដៃគ្នាចូលរោងជ័យ អូនបានដើរតួនាទីជាប្រពន្ធដ៏ល្អរបស់បង អូនបានផ្តល់ក្តីសុខយ៉ាងពេញលេញឲ្យបង ។ អូនបានធ្វើឲ្យបងរំភើបនឹងស្រក់ទឹកភ្នែកដោយសារតែក្តីស្រលាញ់របស់អូនជាច្រើនដង ។

លើកទីមួយ បងរំភើបដែលអូនព្រមស្រលាញ់រូបបង

លើកទីពីរ រំភើបព្រោះអូនព្រមរៀបការជាមួយបង

លើកនេះ រំភើបព្រោះអូនបានឲ្យបងយល់អារម្មណ៍ ពេលជិតក្លាយជាឪពុករបស់គេ ជាតិនេះបងពិតជាមានសំណាងណាស់ គ្រប់គ្រាន់ហើយសំរាប់បងជាតិនេះ ស្រលាញ់អូនណាស់ភរិយាបណ្តូលចិត្តបង បងប្អូនអើយខ្ញុំជិតក្លាយជាប៉ាប៉ាគេហើយ »។

ទន្ទឹមនឹងដំណឹងដ៏គួរឲ្យត្រេកអរនេះផងដែរ មានប្រិយមិត្តជាច្រើននៅលើបណ្តាញហ្វេសប៊ុក ក៏បានចូលទៅ Comment អបអរសាទរជាមួយនឹងការស្វាគមន៍សមាជិកថ្មី ព្រមទាំងជូនពរពួកគេឲ្យស្រលាញ់គ្នា ឲ្យកាន់តែច្រើនឡើងៗថែមទៀតផង៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា លោក វីជេ រតនា ដែលជាពិធីករ ប្រចាំទូរទស្សន៍មួយរូប បានរងរបួសដោយ ចំត្រូវថ្ងាសមុខនៃផ្នែកក្បាល របស់លោក កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ ។

យោងតាម ប្រភព ហ្វេសប៊ុករបស់ភរិយារបស់ លោក វីជេ រតនា បានសរសេររៀបរាប់ ទាំងទុក្ខសោកយ៉ាងដូច្នេះថា «អាណិតប្តីណាស់ នៅពេលនេះទើបអូនដឹងថាជីវិតអូន រស់ខ្វះបងមិនបាន អូនសុំអោយអ្នកដែលឈឺគឺជាអូន មិនមែនបង អូនសូមឈឺជំនួសបង ប្រសើរ ជាងអោយអូនមើលបងឈឺ ។​ ទឹកភ្នែកអូនហូរព្រោះអាណិតប្តីខ្លាំង ស្រលាញ់បងណាស់ម្ចាស់ចិត្តអូន។ ឆាប់ជាណាប្តីសំលាញ់ អូន មិនចង់ឃើញបងឈឺទេ (ភាពចៃដន្យមិនគួរកើតឡើងលើប្តីខ្ញុំទេ សូមអោយគ្រោះចង្រៃរលាយឆ្ងាយពីគ្រួសារខ្ញុំទៅ )» ។

នេះជាសម្តី របស់ភរិយា ដែលស្រឡាញ់ស្មោះស្ម័ក្រស្វាមី និងបានស្តែងចេញឲ្យឃើញពីការអាណិត អាសូរ ព្រមទាំងទុក្ខសោក ចំពោះ រឿងហេតុដែលមិននឹកស្មានដល់មួយនេះ ។

គួរបញ្ចាក់ផងដែរថា ពិធីករ របស់ស្ថានីយ៍ទូរទស្សន៍ លោក វីជេ រតនា បានរងរបួសបែកថ្ងាស ដោយសារ លោករអិលជើងបុក ត្រូវនឹង ជ្រុងតុ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា