លោក វីជេ រតនា ដែលជាពិធីករ ប្រចាំទូរទស្សន៍មួយរូប បានរងរបួសដោយ ចំត្រូវថ្ងាសមុខនៃផ្នែកក្បាល របស់លោក កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៦នេះ ។

យោងតាម ប្រភព ហ្វេសប៊ុករបស់ភរិយារបស់ លោក វីជេ រតនា បានសរសេររៀបរាប់ ទាំងទុក្ខសោកយ៉ាងដូច្នេះថា "អាណិតប្តីណាស់ នៅពេលនេះទើបអូនដឹងថាជីវិតអូន រស់ខ្វះបងមិនបាន អូនសុំអោយអ្នកដែលឈឺគឺជាអូន មិនមែនបង អូនសូមឈឺជំនួសបង ប្រសើរ ជាងអោយអូនមើលបងឈឺ ។​ ទឹកភ្នែកអូនហូរព្រោះអាណិតប្តីខ្លាំង ស្រលាញ់បងណាស់ម្ចាស់ចិត្តអូន។ ឆាប់ជាណាប្តីសំលាញ់ អូន មិនចង់ឃើញបងឈឺទេ (ភាពចៃដន្យមិនគួរកើតឡើងលើប្តីខ្ញុំទេ សូមអោយគ្រោះចង្រៃរលាយឆ្ងាយពីគ្រួសារខ្ញុំទៅ )" ។

នេះជាសម្តី របស់ភរិយា ដែលស្រឡាញ់ស្មោះស្ម័ក្រស្វាមី និងបានស្តែងចេញឲ្យឃើញពីការអាណិត អាសូរ ព្រមទាំងទុក្ខសោក ចំពោះ រឿងហេតុដែលមិននឹកស្មានដល់មួយនេះ ។

គួរបញ្ចាក់ផងដែរថា ពិធីករ របស់ស្ថានីយ៍ទូរទស្សន៍ លោក វីជេ រតនា បានរងរបួសបែកថ្ងាស ដោយសារ លោករអិលជើងបុក ត្រូវនឹង ជ្រុងតុ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់កាលពីលើកមុនផងដែរថា វីជេ រតនាធ្លាប់បានថ្លែងថា បើសិនជាអត់មាន ភរិយាខ្ញុំទេ ខ្ញុំអាចគាំងបេះដូង

នៅក្នុងកម្មវិធីមង្គលការរបស់ វីជេ រតនា និងភរិយារូបស្អាត អ្នកនាង លឹម លីហ្សា កាលពីយប់មិញនេះ គេសង្កេតឃើញថាពិធីកររូបនេះ បានបង្ហាញអារម្មណ៍ ក្តុកក្តួលរំភើបស្រក់ទឹកភ្នែក មិនឈប់ហើយ លោកក៏បានបង្ហាញអារម្មណ៍ ពិតស្រលាញ់ភរិយា ដ៏ដង្ហើមចុងក្រោយ បើលោកគ្មានភរិយាទេ ខ្ញុំអាចគាំងបេះដូង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា