ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៧ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ធ្វើ​សកម្មភាព​យក​ម្រាមដៃ​រុកចូល​ប្រដាប់​ភេទ​ក្មេង​ស្រី​ម្នាក់​រហូត​មាន​ធ្លាក់ឈាម ប្រព្រឹត្ត​នៅ​ចំណុច​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ។

លោក ប៉ា​ល់ ជឿន អធិការ​នគរបាល​ស្រុក​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ លឹ​ម ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នកនេសាទ មាន​ទីលំនៅ​ភូមិ​ត្អូ​រលំ ឃុំ​កំពង់​ហាវ ស្រុក​កំពង់លែង ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​៦​ឆ្នាំ​ប៉ុណ្ណោះ ។

លោក​អធិការ​នគរបាល​ស្រុក​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​លួច​ចូល​ទៅ​កន្លែងដេក​របស់​ក្មេង​ស្រី​រង​គ្រោះ​ហើយ​បាន​ធ្វើ​សកម្មភាព​យក​ម្រាមដៃ​រុក​ប្រដាប់​ភេទ​ក្មេង​ស្រី​រង​គ្រោះ​រហូត​មាន​មាន​ធ្លាក់ឈាម បន្ទាប់​មក​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ ។ លុះ​ព្រឹក​ឡើង​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បានឃើញ​កូន​មាន​សភាព​ស្លេកស្លាំង និង​មាន​ធ្លាក់ឈាម​ទៀត​នោះ ក៏​បាន​សួរ​កូន​ទើប​ដឹង​ថា ឈ្មោះ លឹ​ម ភ័​ណ្ឌ ដែល​មក​ដេក​ស្នាក់​នៅ​ជិត​នោះ​ជា​អ្នក​ប្រព្រឹត្ត ទើប​ប្តឹង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ លឹ​ម ភ័​ណ្ឌ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

ព័ត៌មានស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត៖ ចាប់​ស្រាត​ខោអាវ​រួច​លេង​ប្រដាប់​ភេទ​យ៉ាង​រោលរាល

បុរស​ចំណាស់​ម្នាក់​ បាន​បញ្ឆោត​ក្មួយ​ស្រី​របស់​ខ្លួន​ ឲ្យ​ចូល​ព្រៃ​ក្បែរ​ផ្ទះ រួច​ចាប់​ស្រាត​ខោអាវ និង​លេង​ប្រដាប់​ភេទ​របស់​នាង យ៉ាងរោលរាល​យ៉ាង​យូរ​ក្នុង​គោលបំណង​ប្រុង​ចាប់រំលោភ​ តែ​សំណាងល្អ​ត្រូវ​ឪពុក​នាង​ ទៅ​ទាន់​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង ​៣​រសៀល ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ កន្លងទៅ នៅ​ចំណុច​ភូមិ​តា​ពរ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ឈ្មោះ នួន ម៉ៅ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ត្រូវជា​បងប្រុស​ជីដូនមួយ​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១០​ឆ្នាំ​ប៉ុណ្ណោះ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​គឺ​យោង​តាម​បណ្តឹង​របស់​ឪពុក​ក្មេង​ស្រី​រង​គ្រោះ ដែល​បាន​ចោទប្រកាន់​ថា បាន​ហៅ​កូនស្រី​របស់​គាត់​ទៅ​ក្នុង​ព្រៃ​ ក្បែរ​ភូមិ​ប្រុង​ចាប់រំលោភ តែ​ត្រូវ​សំណាងល្អ​គាត់​ទៅ​ទាន់​ក៏​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច និង​ប្តឹង​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា គាត់​ពិតជា​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​ចូល​ទៅ​ក្នុង​ព្រៃ​ប្រាកដ​មែន ។ ជនសង្ស័យ​បន្ត​ថា គាត់​គ្រាន់តែ​បាន​បបោសអង្អែល​ប្រដាប់​ភេទ​នាង​លេង​តែ​ប៉ុណ្ណោះ មិន​ទាន់​បាន​រំលោភ​នោះ​ទេ កុំ​ចេះ​តែ​ចោទ​ថា គាត់​រំលោភ ។   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]