ខេត្តកំពង់ស្ពឺ ៖ បុរស​ចំណាស់​ម្នាក់​ បាន​បញ្ឆោត​ក្មួយ​ស្រី​របស់​ខ្លួន​ ឲ្យ​ចូល​ព្រៃ​ក្បែរ​ផ្ទះ រួច​ចាប់​ស្រាត​ខោអាវ និង​លេង​ប្រដាប់​ភេទ​របស់​នាង យ៉ាងរោលរាល​យ៉ាង​យូរ​ក្នុង​គោលបំណង​ប្រុង​ចាប់រំលោភ​ តែ​សំណាងល្អ​ត្រូវ​ឪពុក​នាង​ ទៅ​ទាន់​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង ​៣​រសៀល ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​តា​ពរ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ឈ្មោះ នួន ម៉ៅ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ត្រូវជា​បងប្រុស​ជីដូនមួយ​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១០​ឆ្នាំ​ប៉ុណ្ណោះ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​គឺ​យោង​តាម​បណ្តឹង​របស់​ឪពុក​ក្មេង​ស្រី​រង​គ្រោះ ដែល​បាន​ចោទប្រកាន់​ថា បាន​ហៅ​កូនស្រី​របស់​គាត់​ទៅ​ក្នុង​ព្រៃ​ ក្បែរ​ភូមិ​ប្រុង​ចាប់រំលោភ តែ​ត្រូវ​សំណាងល្អ​គាត់​ទៅ​ទាន់​ក៏​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច និង​ប្តឹង​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា គាត់​ពិតជា​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​ចូល​ទៅ​ក្នុង​ព្រៃ​ប្រាកដ​មែន ។ ជនសង្ស័យ​បន្ត​ថា គាត់​គ្រាន់តែ​បាន​បបោសអង្អែល​ប្រដាប់​ភេទ​នាង​លេង​តែ​ប៉ុណ្ណោះ មិន​ទាន់​បាន​រំលោភ​នោះ​ទេ កុំ​ចេះ​តែ​ចោទ​ថា គាត់​រំលោភ ។

ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នាង​ត្រូវ​បាន​ឪពុកធំ​ឈ្មោះ នួន ម៉ៅ ហៅ​ឲ្យ​ចូល​ក្នុង​ព្រៃ ពេល​ចូល​ដល់​ក្នុង​ព្រៃ​ស្រាប់តែ​គាត់​ចាប់​ស្រាត​ខោអាវ​របស់​នាង និង​លេង​ប្រដាប់​ភេទ​នាង​យ៉ាង​យូរ មួយសន្ទុះ​ក្រោយមក​ទើប​ឪពុក​នាង​ទៅ​ទាន់​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​គាត់​តែ​ម្តង ។

ឪពុក​ក្មេង​ស្រី​រង​គ្រោះ អាយុ​៤៥​ឆ្នាំ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​រូប​គាត់ និង​ប្រពន្ធ មិន​បាន​នៅផ្ទះ​ទេ គឺ​រវល់​ទៅ​មើល​ស្រូវ​នៅ​ឯ​ស្រែ​ដើម្បី​រក​គេ​មក​ជួយ​ច្រូត ។ ពេល​មើល​ស្រូវ​ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ តែ​មិនឃើញ​កូន ក៏​បាន​នាំ​គ្នា​ដើរ​រក ស្រាប់តែ​ឃើញ​ឈ្មោះ នួន ម៉ៅ កំពុង​តែ​ស្ទាបអង្អែល​ប្រដាប់​ភេទ​កូនស្រី​គាត់​យ៉ាង​រោលរាល ក៏​ស្ទុះ​ចូល​ទៅ​ឃាត់ ហើយ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ធ្វើការ​សាកសួរ ទោះបីជា​រហូត​មក​ដល់​ រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧ នេះ ជនសង្ស័យ​នៅ​តែ​បដិសេធ​ថា មិន​បាន​រំលោភ​ឡើយ គ្រាន់តែ​បាន​ស្ទាប​លេង​ប៉ុណ្ណោះ​ក៏​ដោយ ក៏​សមត្ថកិច្ច​ត្រូវ​តែ​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកក្រឡេកទៅមើល ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ដើម្បីអ្នកជំងឺ! សុខចិត្តទ្រាំធ្វើការវះកាត់ជាច្រើនម៉ោង មិនព្រមសម្រាក រហូតអស់កម្លាំងដួលសន្លប់ខ្លួនឯង

ចិន៖ សារព័ត៌មាន People’s Daily បានចុះផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ មករា ឆ្នាំ២០១៧ ម្សិលមិញនេះថា លោកគ្រូពេទ្យវះកាត់ជនជាតិចិន វ័យ៥០ផ្លាយម្នាក់ ហេតុតែដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ ខំប្រឹងតស៊ូមិនហ៊ានសម្រាក រហូតទាល់តែដួលសន្លប់ខ្លួនឯង នៅក្នុងបន្ទប់វះកាត់តែម្តង។

លោកគ្រូពេទ្យវះកាត់ Liang Ming មានវ័យ៥៨ឆ្នាំ គឺជាបុគ្គលិកបម្រើការនៅ មន្ទីរពេទ្យវេជ្ជសាស្រ្តបុរាណចិន «Hospital of Traditional Chinese Medicine» មួយកន្លែង ស្ថិតនៅក្នុងទីក្រុង Wuhu ភាគខាងត្បូងខេត្ត Anhui ប្រទេសចិន។

បើតាមប្រភពបានឲ្យដឹងថា លោកគ្រូពេទ្យ Liang Ming បានចាប់ផ្តើមមមាញឹក ជាមួយនឹងប្រតិបត្តិការវះកាត់ជូនអ្នកជំងឺ អស់រយៈជាច្រើនម៉ោងមកហើយ ពោលគឺចាប់តាំងពីថ្ងៃទី១៣ មករា មកម្ល៉េះ។ ខណៈប្រតិបត្តិការវះកាត់ ចុងក្រោយនេះ ដែលជិតបញ្ចប់រួចរាល់ទៅហើយនោះ ស្រាប់តែធ្វើឲ្យលោកវេជ្ជបណ្ឌិត Liang អស់កម្លាំងក្នុងខ្លួន រហូតដួលសន្លប់ទៅនឹងដីតែម្តង។

ប្រភពដដែលបានឲ្យដឹងថា កន្លងមក លោកវេជ្ជបណ្ឌិត Liang បានបញ្ចប់ប្រតិបត្តិការវះកាត់លើអ្នកជំងឺ បានចំនួន៧ប្រតិបត្តិការហើយ ដោយគិតត្រឹមមកដល់ថ្ងៃទី១២ មករា នេះ។ ក្រុមវេជ្ជបណ្ឌិតរួមការងារជាមួយគាត់ បាននិយាយថា នេះមិនមែនជាលើកទីមួយឡើយ ដែលលោកគ្រូពេទ្យ Liang បានពុះពារទាល់តែបានជោគជ័យ រាល់គ្រប់ប្រតិបត្តិការទាំងអស់ ដោយភាពនឿយហត់បែបនេះ។

បើតាមការមានប្រសាសន៍ ពីសំណាក់លោកវេជ្ជបណ្ឌិត Liang វិញ បានឲ្យដឹងថា ពានរង្វាន់ដ៏មានតម្លៃបំផុតសម្រាប់គាត់ គឺធ្វើយ៉ាងណា ដើម្បីអាចជួយសង្គ្រោះ ជីវិតរបស់អ្នកជំងឺបាន ។

គួរឲ្យដឹងដែរថា បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹក របស់លោកគ្រូពេទ្យ Liang ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដែលបង្ហាញពីទិដ្ឋភាព សម្រាកគេងនៅលើកម្រាលឥដ្ឋ ក្នុងបន្ទប់វះកាត់មក បានធ្វើឲ្យប្រជាជនចិន ជាពិសេសអ្នកនិយមលេងអ៊ីនធើណែតជាច្រើន បាននាំគ្នាកោតសរសើរ ពីទឹកចិត្តតស៊ូរបស់គាត់ ដោយក្តីគោរពផងដែរ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]