ចិន៖ សារព័ត៌មាន People’s Daily បានចុះផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ មករា ឆ្នាំ២០១៧ ម្សិលមិញនេះថា លោកគ្រូពេទ្យវះកាត់ជនជាតិចិន វ័យ៥០ផ្លាយម្នាក់ ហេតុតែដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ ខំប្រឹងតស៊ូមិនហ៊ានសម្រាក រហូតទាល់តែដួលសន្លប់ខ្លួនឯង នៅក្នុងបន្ទប់វះកាត់តែម្តង។

លោកគ្រូពេទ្យវះកាត់ Liang Ming មានវ័យ៥៨ឆ្នាំ គឺជាបុគ្គលិកបម្រើការនៅ មន្ទីរពេទ្យវេជ្ជសាស្រ្តបុរាណចិន «Hospital of Traditional Chinese Medicine» មួយកន្លែង ស្ថិតនៅក្នុងទីក្រុង Wuhu ភាគខាងត្បូងខេត្ត Anhui ប្រទេសចិន។

បើតាមប្រភពបានឲ្យដឹងថា លោកគ្រូពេទ្យ Liang Ming បានចាប់ផ្តើមមមាញឹក ជាមួយនឹងប្រតិបត្តិការវះកាត់ជូនអ្នកជំងឺ អស់រយៈជាច្រើនម៉ោងមកហើយ ពោលគឺចាប់តាំងពីថ្ងៃទី១៣ មករា មកម្ល៉េះ។ ខណៈប្រតិបត្តិការវះកាត់ ចុងក្រោយនេះ ដែលជិតបញ្ចប់រួចរាល់ទៅហើយនោះ ស្រាប់តែធ្វើឲ្យលោកវេជ្ជបណ្ឌិត Liang អស់កម្លាំងក្នុងខ្លួន រហូតដួលសន្លប់ទៅនឹងដីតែម្តង។

ប្រភពដដែលបានឲ្យដឹងថា កន្លងមក លោកវេជ្ជបណ្ឌិត Liang បានបញ្ចប់ប្រតិបត្តិការវះកាត់លើអ្នកជំងឺ បានចំនួន៧ប្រតិបត្តិការហើយ ដោយគិតត្រឹមមកដល់ថ្ងៃទី១២ មករា នេះ។ ក្រុមវេជ្ជបណ្ឌិតរួមការងារជាមួយគាត់ បាននិយាយថា នេះមិនមែនជាលើកទីមួយឡើយ ដែលលោកគ្រូពេទ្យ Liang បានពុះពារទាល់តែបានជោគជ័យ រាល់គ្រប់ប្រតិបត្តិការទាំងអស់ ដោយភាពនឿយហត់បែបនេះ។

បើតាមការមានប្រសាសន៍ ពីសំណាក់លោកវេជ្ជបណ្ឌិត Liang វិញ បានឲ្យដឹងថា ពានរង្វាន់ដ៏មានតម្លៃបំផុតសម្រាប់គាត់ គឺធ្វើយ៉ាងណា ដើម្បីអាចជួយសង្គ្រោះ ជីវិតរបស់អ្នកជំងឺបាន ។

គួរឲ្យដឹងដែរថា បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹក របស់លោកគ្រូពេទ្យ Liang ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដែលបង្ហាញពីទិដ្ឋភាព សម្រាកគេងនៅលើកម្រាលឥដ្ឋ ក្នុងបន្ទប់វះកាត់មក បានធ្វើឲ្យប្រជាជនចិន ជាពិសេសអ្នកនិយមលេងអ៊ីនធើណែតជាច្រើន បាននាំគ្នាកោតសរសើរ ពីទឹកចិត្តតស៊ូរបស់គាត់ ដោយក្តីគោរពផងដែរ ៕ 

ប្រភព៖ People's Daily

ដោយឡែកក្រឡេកទៅមើល ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ទីបំផុត មាស សម្ផស្ស ដាច់ចិត្តលែងលះស្វាមី មិនត្រឹមក្បត់ចិត្ត ថែមទាំងបោកនាងទៀត!

ភ្នំពេញ៖ ទីបំផុត តារាសម្តែងស្រី ស៊ិចស៊ី អ្នកនាង មាស សម្ផស្ស បានសម្រេចចិត្ត លែងលះជាមួយនឹងស្វាមីហើយ ក្រោយពីផ្ទុះរឿងផិតក្បត់ របស់រូបលោក។

តាមការពិតទៅ កាលពីមួយខែមុន មាននារីវ័យក្មេងម្នាក់ ដែលត្រូវបាន អ្នកនាង មាស សម្ផស្ស គិតថា ជាស្រីស្នេហ៍របស់ស្វាមី ក៏បានចេញមុខបកស្រាយថា ថារវាងនាង និង លោក វីលៀម គ្រាន់តែបងប្អូនតែប៉ុណ្ណោះ ហើយនាងក៏បានសុំទោសទៅកាន់ អ្នកនាង មាស សម្ផស្សផងដែរ លើការលេងសើចជ្រុល ជាមួយនឹង លោក វីលៀម ដែលធ្វើឲ្យ មានការយល់ច្រឡំ និងកើតជាការប្រច័ណ្ឌ។

ក្រោយពីរឿងរ៉ាវនេះ ត្រូវបានចេញមុខបកស្រាយទាំង លោក វីលៀម និង នារីវ័យក្មេងរូបនេះហើយ ក៏អ្នកគាំទ្រ បានគិតថា ប្រហែលជា អ្នកនាង មាស សម្ផស្ស លែងខឹង និងអាចអត់អោនឲ្យ លោក វីលៀមហើយ។

ប៉ុន្តែអ្វីដែលមានការភ្ញាក់ផ្អើល គឺកាលពីយប់មិញនេះ រូបនាងបានបញ្ចេញក្រដាសលែងលះគ្នា ដែលពួកគេទាំងពីរ បានស័្មគ្រចិត្តផ្តាច់ចំណងស្នេហ៍រយៈពេល៤ឆ្នាំជាមួយគ្នា ក៏ព្រោះតែទង្វើរបស់ ស្វាមីនាង ដែលលួចផិតក្បត់ និងថែមទាំងរៀបចំផែនការ បានយ៉ាងស្អាត សម្រាប់បោកប្រាស់នាងទៀតផង។

ក្នុងនោះដែរ អ្នកនាង មាស សម្ផស្ស បានទម្លាយរឿងរ៉ាវមួយចំនួនផងដែរថា "ពិតជាមានការអៀនខ្មាស់ជាមួយមហាជន ខ្លាំងណាស់ ដែលយករឿងផ្ទាល់ខ្លួនមកលាតត្រដាងដដែលៗតែមិនអាចទ្រាំបាន និយាយតាមត្រង់ ខ្ញុំមិនអាច ទ្រាំនិងទង្វើបងបានទេ បង william។ ខ្ញុំក៏បានជំរាបទៅបង william ឯងច្រើនលើកច្រើនសារមកហើយដែរ ថាសូមបងបញ្ឈប់នៅការដើរនិយាយពីខ្ញុំខុសពីការពិតទៀត តើខ្ញុំធ្វើអីខុសចំពោះបង ?

_ បងគឺជាអ្នករៀបចំផែនការ បោកប្រាស់និងក្បត់ខ្ញុំ តែផ្ទុយទៅវិញ បងរៀបក្រឡាបកមកចង់ទំលាក់កំហុសមកខ្ញុំកុំសាហាវពេកបង បងដូចជាពស់វែកក្បាលពីរចឹង បកមកខាំម្ចាស់វិញយ៉ាងសាហាវ

_ ថ្ងៃទី 15 / 03 /2014 គឺជាថ្ងៃដែលខ្ញុំស្គាល់បងដំបូង ហើយក៏តែងតែជឿជាក់លើបងរហូតមក បួនឆ្នាំដែលខ្ញុំនៅជាមួយបង មានតែការនឿយហត់ ឆ្លងកាត់ភាពលំបាក ល្វីងជូរចត់ គ្រប់ឩបសគ្គទាំងអស់ មិនដែលត្អូញទេ មានតែខំតស៊ូ បងដឹងទេហេតុអីក៏ខ្ញុំធ្វើទាំងអស់ហ្នឹង ? ក៏ព្រោះតែស្រលាញ់ ក៏ព្រោះតែចង់សាងសុភមង្គលជាមួយបង ក៏ព្រោះតែចង់សាងអនាគត និងចង់រស់នៅជាមួយបងដល់ថ្ងៃសូន្យសង្ខារ

_ ដើមហេតុមកពីការស្រលាញ់ និងចង់សាងអនាគតជាមួយគ្នា មិនចង់មានដៃគូច្រើន វាមិនល្អទេ សុខចិត្តលះបង់សូម្បីជីវិត ក៏មិនខ្វល់ តើកន្លែងណា ដែលខ្ញុំធ្វើខុសចំពោះបង ?

_ ហេតុអីក៏នៅតែដើរនិយាយ ពីខ្ញុំមិនចេះឈប់ចឹង ? ហើយបើជ្រុលនិយាយហើយមិចក៏មិនព្រមនិយាយការពិតទៅ

ខ្ញុំល្ងង់ដោយសារជឿជាក់លើបងពេក ភ្លេចអស់ហើយសុខចិត្តលក់ទ្រព្យសម្បត្តិ កេរ្តិ៍ម្តាយ អ្វីៗលក់គ្មានសល់ អស់រលីងពីខ្លួនឲ្យតែបងសប្បាយចិត្ត តាមទាំងអស់ ចុងឆ្នាំ 2016 ចូល2017

បងដឹងថាខ្ញុំអស់រលីងពីខ្លួនហើយ ទើបបងរៀបចំផែនការក្បត់ខ្ញុំ តែកុសលផលបុណ្យ ព្រះអង្គឲ្យដឹងមុន ថាពស់វែកវានឹងបកក្បាលមកចឹកខ្ញុំវិញ

_ ព្រះអង្គមានព្រះនេត្រ ប្រទេសមានច្បាប់ មនុស្សមានខួរក្បាលកុំគិតឲ្យសោះថា រាល់ទង្វើដែលបងធ្វើ ពាក្យសំដីដែលបងនិយាយ សុទ្ធតែគេជឿទាំងអស់នោះ មានតែមនុស្សដែលខ្វះការពិចារណា និង បក្សពួកនិយមប៉ុណ្ណោះ ដែលជឿនៅរឿងដែលបងបានប្រឌិត។​ មនុស្សមានបេះដូងនៃភាពជាមនុស្ស គេនិងយកធ្វើការពិចារណា ហើយទាញយកភស្តុតាង មកកាត់ក្តី ។

តើខ្ញុំអង្វរប៉ុន្មានដងទៀតទើបឈប់ ? ខ្ញុំបានឲ្យបងទៅដោយស្របច្បាប់ហើយតើ បើសិនជាអាចនិយាយទល់មុខគ្នាល្អជាង បើបងជាមនុស្សស្មោះត្រង់កុំខ្លាច និយាយការពិត"។

គួរបញ្ជាក់ផងដែរ អ្នកនាង មាស សម្ផស្ស បានរួមរស់ជាមួយនឹង លោក វីលៀម ដូចជាប្តីប្រពន្ធ ដោយមិនបានធ្វើពិធីរៀបការអ្វីនោះទេ តែនាងក៏បានធ្លាប់បានទម្លាយថា នាង និង លោក ធ្លាប់បានចុះសំបុត្រអាពាហ៍ពិពាហ៍ ជាមួយគ្នារួចរាល់ហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]