អាមេរិក៖ សេតវិមាន (The White House) បានក្លាយជាទីលំនៅរបស់ប្រធានាធិបតីអាមេរិក ចាប់តាំងពីប្រធានាធិបតីទី២អាមេរិក លោក John Adams ក្នុងអំឡុងឆ្នាំ ១៨០០ មក ហើយរឿងរ៉ាវសំងាត់មួយចំនួនដែលមានឡើងនៅក្នុងសេតវិមាន ក៏ត្រូវបានលេចឡើងម្ដងបន្ដិចៗ ខណៈដែលមានរឿងមួយចំនួនជារឿងដ៏អស្ចារ្យ និងខ្លះទៀតក៏ចម្លែកផងដែរ។

ខាងក្រោមនេះជារឿងសំងាត់មួយចំនួន ដែលអ្នកប្រហែលជាពុំធ្លាប់ដឹងលឺនោះទេ៖

១. មានលេខកូដសំងាត់ ត្រូវនិយាយនៅពេលដែលប្រធានាធិបតីចង់រួមដំណេក ជាមួយភរិយា

ជាមួយនឹងការយាមកាមដ៏តឹងតែង ២៤ម៉ោងពេញ២៤ម៉ោង គឺវាពិតជាមានពេលតិចតួចណាស់ សម្រាប់លោកប្រធានាធិបតី និងភរិយា។ នៅក្នុងនេះបានឲ្យដឹងថា ឈ្មោះប្រធានាធិបតីត្រូវតំណាងឲ្យ “Renegade” និងភរិយា “Renaissance” ហើយឈ្មោះកូដសម្រាប់ចង់រួមដំណេកនោះគឺ “discussing the Bosnian problem” មានន័យថា «ចង់ពិភាក្សាបញ្ហា Bosnian» ដូចនេះពួកគេនឹងនិយាយថា «មិនត្រូវរំខាន Renegade ពេលនេះទេ គាត់ និងRenaissance កំពុងតែពិភាក្សាពីបញ្ហា Bosnian។

រូបភាព លោកដូណាល់ ត្រាំ ជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក

២. នៅពេលដែលសេតវិមាននេះ បានសាងសង់ដំបូងក្នុងអំឡុងឆ្នាំ ១៨០០ វាត្រូវបានគេស្គាល់ឈ្មោះថា Executive Mansion និងត្រូវបានផ្លាស់ប្ដូរមកឈ្មោះ The White House ក្នុងឆ្នាំ១៩០១ ដោយប្រធានាធិបតីទី២៦ Theodore Roosevelt ។

រូបភាពប្រធានាធិបតីអាមេរិកទី២៦ Theodore Roosevelt

៣. ធ្លាប់មានព្រលឹងខ្មោចតាមលង

រដ្ឋមន្ដ្រីអង់គ្លេសលោក Winston Churchill បដិសេធមិនស្នាក់នៅក្នុងបន្ទប់គេងរបស់ ប្រធានាធិបតីអាមេរិកទី១៦ លោក Abraham Lincoln នោះទេ បន្ទាប់ពីអះអាងថា ព្រលឹងលោក Abraham Lincoln បានបង្ហាញខ្លួន នៅពេលដែលលោកដើរចេញពីបន្ទប់ទឹក ទាំងអាក្រាតកាយ។

រូបភាព ប្រធានាធិបតីអាមេរិកទី១៦ លោក Abraham Lincoln

៤. ការពិត The White House មានមួយទៀតនៅ Ireland (ប៉ែកអឺរ៉ុប)

The White House ត្រូវបានរចនាឡើង ដោយស្ថាបត្យករដែលមានដើមកំណើតនៅ អៀរឡង់ ឈ្មោះថា James Hoban ដែលបានឈ្នះការប្រកួត កាលពីឆ្នាំ ១៧៩២ ហើយគាត់ បានរចនាដោយផ្អែកលើ Leinster House ក្នុងទីក្រុង Dublin នេះ។

រូបភាព Leinster House ក្នុងទីក្រុង Dublin

៥. ការរើឥវ៉ាន់ចូលទៅក្នុងសេតវិមាន គឺមានតែ១២ម៉ោងប៉ុណ្ណោះ

បុគ្គលិកសេតវិមាន គឺមានពេលតែ១២ម៉ោងប៉ុណ្ណោះ ដោយចាប់ផ្ដើមពីពេលថ្ងៃត្រង់ទៅ ក្នុងការរើឥវ៉ាន់ ដូចជា គ្រឿងសង្ហារឹម របស់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារប្រធានាធិបតីថ្មី ហើយបោសសំអាត និងរៀបចំឲ្យហើយ មុនពាក់កណ្ដាលអាធ្រាត្រ។

រូបភាព បន្ទប់គេងរបស់ប្រធានាធិបតីអាមេរិកទី ២៣ លោក Harrison នៅក្នុង White House
រូបភាព កន្លែងធ្វើម្ហូបរបស់ White House កាលពីឆ្នាំ១៩០៨

៦. គ្មានអាហារណាដែលមិនគិតលុយនោះទេ

ចុងភៅធំ និងបុគ្គលិកផ្នែកផ្សេងៗ គឺនៅតែទទួលប្រាក់ខែ។

ដោយជារៀងរាល់ចុងខែ លោកប្រធានាធិបតីនឹងទទួលបានវិក័យប័ត្រ សម្រាប់បង់ថ្លៃទៅលើការចំណាយផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារលោក ដូចជា ម្ហូប, ការបោសសំអាត , ថ្នាំដុសធ្មេញ និងសំភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក។ សម្រាប់ប្រាក់ទាំងអស់នេះគេនឹងដកចេញ ពីប្រាក់ខែជិត៤សែនដុល្លារប្រចាំឆ្នាំរបស់គាត់។

រូបភាព The White House ពេលបច្ចុប្បន្ន

៧. នៅទីតាំងខាងក្រោមដី The White House ក៏ជាផ្សារទំនើបតូចដែរ

ទន្ទឹមនឹងមានបន្ទប់សំងាត់ ដែលប្រធានាធិបតី ត្រូវប្រជុំជាមួយនឹងអ្នកប្រឹក្សាយោបល់ នៅពេលដែលមានវិបត្ដិនោះ វាក៏ជាផ្សារទំនើបតូចមួយដែរ។ វាមានដូចជា ហាងលក់ផ្កា ហាងជាងឈើ និងកន្លែងធ្វើធ្មេញ ដែលប្រធានាធិបតីមិនអាចចេញទៅខាងក្រៅ ដើម្បីធ្វើរឿងទាំងនោះទេ ហើយកន្លែងមួយនេះ បានធ្វើឡើងដោយប្រធានាធិបតីអាមេរិកទី៣៧ លោកNixon កាលពីឆ្នាំ១៩៦៩។

ប្រភពពី៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]