ភ្នំពេញ៖ មិនប៉ុន្មានមុននេះ តារាចម្រៀងរ៉េប និងជាអ្នកនិពន្ធវ័យក្មេង ងួន ចាន់ដេវីត ឬអាចហៅបានថា G-devith បានបញ្ចេញនូវបទចម្រៀងស្នាដៃនិពន្ធថ្មីរបស់ខ្លួនមួយទៀត ដែលជាចង្វាក់ភ្លេង ញាក់អង្រួនប្រាណចំណងជើងថា «Feeling Good»។

យ៉ាងណាមិញ បទចម្រៀងថ្មី«Feeling Good»មួយបទនេះ នៅមិនទាន់បានចេញជាចម្រៀងពេញនៅឡើយនោះទេ ពោលគឺត្រឹមតែចេញជាឈុតឆាកខ្លីៗ ដើម្បីដាស់អារម្មណ៍ទស្សនិកជន ជាមុនសិនតែប៉ុណ្ណោះ ។ ប៉ុន្តែមិនថាយ៉ាងណា បើយោងតាមComment របស់ទស្សនិកជនដែលបានបញ្ចេញមតិនៅខាងក្រោមវីដេអូ យើងសង្កេតឃើញថា លោក G-devith ទទួលបានការពេញចិត្ត និងការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ដោយលើកឡើងថា រាល់ចម្រៀងរបស់លោកទាំងអស់គឺពិតជាទាក់ទាញ និងពិរោះគួរឲ្យសរសើរមែនទែន៕

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ងួន ចាន់ដេវីត រំលឹកអនុស្សាវរីយ៍ចាស់ៗ ហើយប្រាប់ថានឹងដើរតាម គន្លងរបស់ជីតាខ្លួន!

តារាចម្រៀងរ៉េបវ័យក្មេង ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មិត្តៗយុវវ័យ លោក ងួន ចាន់ដេវីត ឬ G-Devith ថ្មីៗនេះសន្ទុះនៃប្រជាប្រិយ និងភាពល្បីល្បាញរបស់ខ្លួន គឺកាន់តែមានការកើនឡើងខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដេវីតក៏មិនបានបំភ្លេចអតីតកាលចាស់ៗចោលដែរ ដោយកាលពីពេលកន្លងទៅ លោកបានគាស់រំលឹកអតីតកាល អំពីកុង(ជីតា) របស់ខ្លួន ដែលគាត់បានបន្សល់ទុកនូវរឿងល្អៗជាច្រើនសម្រាប់លោក។ ជាពិសេស G-Devith ក៏បានប្រាប់ថា កុង គឺជាវីរបុរសដ៏អស្ចារ្យម្នាក់ នៅក្នុងប្រអប់បេះដូងរបស់ខ្លួន និងប្តេជ្ញាថានឹងដើរតាមគន្លងរបស់កុងទៀតផង។

ខាងក្រោមនេះគឺជាសំណេរដ៏មានន័យរបស់តារាចម្រៀងវ័យក្មេង ដែលគ្រប់គ្នាបានស្គាល់ថាគឺជាម្ចាស់បទ «រាំញីកែងជើង» បានសសេររៀបរាប់ ចេញពីទឹកចិត្តដ៏ស្មោះ៖

«គិតមកដល់ថ្ងៃនេះ៧ឆ្នាំទៅហើយ ដែលកុងបានលាចាកលោកទៅ ខ្ញុំដឹងថាកុងបានសុខហើយ តែនៅឡើយតែអ្នកមានជីវិតប៉ុណ្ណោះ ដែលពិបាកនឹងរស់នៅជាមួយនឹងកម្មពៀរបន្តទៀត កុងមានដឹងទេ នៅពេលដែលអត់ពីកុងទៅ ជីវភាពគ្រួសារយើងគឺធ្លាក់ហួសពីចំណុច សូន្យ គឺថាហៅលែងលឺ តែទោះយ៉ាងណាក៏ដោយក៏ចៅច្បងម្នាក់នេះ មិនដែលអស់សង្ឃឹមនោះទេ នៅតែខំតស៊ូរស់ទៅមុខ។

ដោយឃើញថាកុងជាមនុស្សចេះជួយទុក្ខធុរៈគេ ដោយមិនដែលធ្វើអំពើអាក្រក់លើអ្នកណាម្នាក់ ហើយផលបុណ្យដែលកុងបានសាងទាំងប៉ុន្មាន ក៏បានហុចអោយចៅខ្លះដែរ ទើបធ្វើអោយចៅមិនអាចបំភ្លេចនៅទង្វើដ៏ប្រពៃ និងដើរតាមគន្លងរបស់កុង ដែលចៅចាត់ទុកជា ការបន្សល់ទុកមួយយ៉ាងល្អអស្ចារ្យ..................................»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត