ចិន៖ ធនាគារមួយក្នុងខេត្ត Changshaប្រទេសចិន បានធ្វើនូវកំហុសមួយ ដោយបានផ្ទេរប្រាក់ ១.២ពាន់លានយ័ន (ប្រមាណ ១៧៤លានដុល្លារ) ចូលក្នុងគណនីអតិថិជនថ្មីម្នាក់។

បុរសម្នាក់ដែលត្រូវបានគេស្គាល់ថា មានត្រកូល Liu រស់នៅក្នុងខេត្តខាងលើ បានទៅបើកគណនីធនាគារមួយ សម្រាប់បម្រើដល់សកម្មភាពរស់នៅរបស់ខ្លួន ហើយបន្ទាប់ពីបើកគណនីចប់សព្វគ្រប់ បុរសនោះក៏ត្រលប់ទៅផ្ទះវិញ តែមិនយូរប៉ុន្មានគាត់ក៏បានទទួលទូរស័ព្ទពីខាងធនាគារ ឲ្យគាត់ត្រលប់ទៅធនាគារវិញដើម្បីប្រគល់ចំនួនទឹកប្រាក់១.២ ពាន់លានយ័ននោះទៅឲ្យធនាគារវិញ។

លោក Liu ក៏បានត្រលប់ទៅធនាគារវិញ និងយល់ព្រមប្រគល់លុយនោះត្រលប់ទៅវិញ តាមសំណើររបស់ធនាគារ ដោយមូលហេតុ បុគ្គលិកថ្មីរបស់ធនាគារនោះ ច្រឡំវាយលេខកូដ ១០ខ្ទង់នៃគណនីរបស់លោក Liu ទៅជាចំនួនសាច់ប្រាក់ទៅវិញ។

យ៉ាងណាមិញ សាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក៏បានប្រគល់ទៅឲ្យម្ចាស់ដើមវិញហើយ តែលោក Liu ក៏បានទទួលនូវរង្វាន់លើកទឹកចិត្តគួរឲ្យអស់សំណើចមួយដែរ ដោយលោកទទួលបានបារីមួយកញ្ចប់ និងអាំងប៉ាវមានសាច់ប្រាក់ ២០០យ័ន (ប្រមាណ ២៩ដុលា្លរ) ជាការលើកទឹកចិត្ត។

ប្រភព៖ Shanghaiist

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ 

សេដ្ឋីចិត្តធម៌ ហុង​ ពីវ ចំណាយលុយជាង៦០ម៉ឺនដុល្លារ អាំងប៉ាវចូលឆ្នាំចិន ដល់បុគ្គលិកជាង១០០០នាក់

(ភ្នំពេញ)៖ មិនត្រឹមតែឧកញ៉ាល្បីឈ្មោះជួយដល់ ពលរដ្ឋក្រីក្រនៅកម្ពុជារាប់លានដុល្លារប៉ុណ្ណោះទេ ឧកញ៉ា ហុង ពីវ ក៏ជាសេដ្ឋីចិត្តធម៌ដល់បុគ្គលិកថែមទៀតផង, ដោយនៅក្នុងឱកាសចូលឆ្នាំចិននេះអ្នកឧកញ៉ាក៏បានចំណាយលុយជាង៦០ម៉ឺនដុល្លារ អាំងប៉ាវចូលឆ្នាំចិន ដល់បុគ្គលិកជាង១០០០នាក់ នៅក្នុងក្រុមហ៊ុន ពិភពថ្មីគ្រុបរបស់លោក។​

លោក ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់នៅក្រុមហ៊ុនពិភពថ្មីគ្រុប បានថ្លែងឲ្យដឹងថា «នៅក្នុងឱកាសចូលឆ្នាំថ្មីនេះលោកឧកញ៉ា បានចំណាយថវិកាប្រមាណជាង ៦០ម៉ឺនដុល្លារដល់បុគ្គលិកទាំងអស់របស់លោកចំនួនជាង១០០០នាក់ ក្នុងម្នាក់ៗ៦០០ដុល្លារ និងថ្នាក់ប្រធានៗបាន៩០០ដុល្លារក្នុងម្នាក់ៗ ព្រមទាំងអនុញ្ញាតឲ្យឈប់ចំនួន៦ថ្ងៃផងដែរ»។

ថ្លែងនៅក្នុងឱកាសទទួលបានលុយអាំងប៉ាវ នៅថ្ងៃនេះ លោក ពិសិដ្ឋ តំណាងឲ្យបុគ្គលិកក្រុមហ៊ុនទាំងអស់ សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា និងក្រុមគ្រួសារ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន​ ព្រមទាំងពុទ្ធពរទាំង៤ប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]