(ភ្នំពេញ)៖ ក្រុមភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានក្រវីក្បាល និងរិះគន់យ៉ាងខ្លាំងចំពោះទីតាំង X-Ray (កន្លែងត្រួតពិនិត្យឥវ៉ាន់យួរដៃ) ថា មានភាពយឺតយ៉ាវយ៉ាងខ្លាំង បណ្តាលឲ្យកកស្ទះមនុស្សជារៀងរាល់ថ្ងៃ មុនពេលដែលពួកគេត្រូវឡើងចូលទៅក្នុងយន្តហោះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ គេសង្កេតឃើញថា ក្រុមភ្ញៀវដែលត្រូវធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ យ៉ាងណែន បានឈរតម្រង់ជួរគ្នា ដើម្បីឆ្លងកាត់ កន្លែង X-Ray ដោយសារតែបុគ្គលិកធ្វើការនៅទីនោះតិចពេក ហើយធ្វើឲ្យភ្ញៀវម្នាក់ៗ ក្រវីក្បាលគ្រប់ៗគ្នា ចំពោះការរង់ចាំ និងការធ្វើការមួយៗរបស់បុគ្គលិក។

ពលរដ្ឋខ្មែរម្នាក់ដែលត្រូវធ្វើដំណើរទៅបរទេស បានផ្ញើរូបភាព នៃការកកស្ទះមនុស្សនេះ មកកាន់ អង្គភាព Fresh News ដើម្បីឲ្យជួយផ្សព្វផ្សាយដឹងដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ជាពិសេសអាកាសចរណ៍សីុវិល ឲ្យជួយដោះស្រាយផង ដើម្បីកុំឲ្យមានបាតុភាពបែបនេះទៀត។

ភ្ញៀវជនជាតិខ្មែររូបនេះ បាននិយាយថា «មនុស្សជាច្រើននាក់ បានមករង់ចាំនៅកន្លែង X-Ray ក្រោយ Check-in រួច គឺយឺតយ៉ាវណាស់ ហើយបុគ្គលិក ក៏តិចទៀត Check ម្តងមួយៗ មិនដឹងពេលណាចប់ទេ ចឹងសូមឲ្យថ្នាក់ដឹកនាំ ដែលគ្រប់គ្រងនៅព្រលានយន្តហោះហ្នឹងជួយរកដំណោះស្រាយផង»

បើតាមអ្នកដំណើររូបនេះ បានបញ្ជាក់ថា បាតុភាពបែបនេះបានកើតឡើងប៉ុន្មានថ្ងៃមកហើយ តែមិនទាន់ឃើញមានការដោះស្រាយទេ ដែលនាំឲ្យមានការរិះគន់ពីក្រុមភ្ញៀវយ៉ាងខ្លាំង ជាពិសេសនោះគឺប៉ះអារម្មណ៍ភ្ញៀវអន្តរជាតិតែម្តង។

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ មានដឹងថាឧកញ៉ាហុង ពីវអោយអាំងប៉ាវបុគ្គលិកប៉ុន្មានទេ?

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នឹងឈានចូលមកដល់ក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះហើយ។ យ៉ាងណាមិញ កូនចៅខ្សែលោហិតចិន ក៏កំពុងត្រៀមខ្លួនដើម្បីទទួលលាភសំណាងរបស់ខ្លួន ក្នុងពិធីបុណ្យចូលឆ្នាំចិនដែលកំពុងតែខិតជិតមកដល់នេះផងដែរ។

ស្របពេលដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំនូវអាំងប៉ាវក្រាស់ៗទាំងនោះ លោកឧកញ៉ា ហុងពីវ អគ្គនាយកក្រុមហ៊ុន ពិភពថ្មីគ្រុប ដែលត្រូវបានមហាជនទទួលស្គាល់ថាជាឧកញ៉ាចិត្តធម៌ តាមរយៈការបរិច្ចាគនានាកន្លងមក បានធ្វើឲ្យបណ្ដាញសង្គមហ្វេសប៊ុកកក្រើកម្ដងទៀតហើយ ដោយសារទំហំនៃសាច់ប្រាក់ក្នុងអាំងប៉ាវសម្រាប់បុគ្គលិកក្នុងឆ្នាំនេះ គឺថាក្រាស់ខ្មឹកតែម្ដង។

យោងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Oun Tey បានសរសេរថ្លែងអំណរគុណដល់អគ្គនាយករបស់នាងថា “អរគុណ Bossសំរាប់អាំងប៉ាវចូលឆ្នាំចិន សូមជូនពរ Bossសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចទាំងអស់ ហេងហេងឆ្នាំថ្មីទាំងអស់គ្នា។ យ៉ាងណាមិញរូបភាពដែលគណនីម្ចាស់គណនីបានបង្ហោះ គឺម្នាក់ៗទទួលបានសាច់ប្រាក់សុទ្ធ ៦០០ដុល្លារ ដែលចំនួនលុយក្នុងអាំងប៉ាវនេះបានធ្វើឲ្យអ្នកលេងហ្វេសប៊ុក បើកភ្នែកធំៗម្ដងទៀតហើយ។

គួររំលឹកផងដែរថា លោកឧកញ៉ាហុងពីវ គឺជាសប្បុរសជនមួយរូបដែលតែងតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលថ្មីៗនេះលោកទើបតែបានបរិច្ចាកប្រាក់ ២លានដុលា្លរដល់មន្ទីរពេទ្យនេះផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]