ភ្នំពេញ៖ ម្សិលមិញនេះ គឺជាថ្ងៃគម្រប់ខួប៤ឆ្នាំ នៃទំនាក់ទំនងស្នេហារបស់តារាសម្តែងវ័យក្មេងកញ្ញា នៅ សូនីតា និងគូស្នេហ៍នាង។

ប៉ុន្តែនៅក្នុងពិធីរំលឹកខួបចំណងស្នេហ៍៤ឆ្នាំនេះ កញ្ញា នៅ សូនីតា ក៏នៅតែលាក់បាំងមុខមាត់ពិតរបស់គូស្នេហ៍នាងដដែល ដោយមិនបញ្ចេញឱ្យអ្នកគាំទ្របានឃើញឡើយ គឺជាក់ស្តែងនាង បានត្រឹមតែថតរូបម្នាក់ឯង ជាមួយនឹងនំខេកអបអរ នៅថ្ងៃពិសេសនេះតែប៉ុណ្ណោះ ព្រមជាមួយនឹងការផុសប្រយោគប៉ុន្មានឃ្លានៅលើហ្វេសប៊ុកថា៖ 

«រវល់ហើយ ឆ្លៀតយកមកឲ្យទៀត ស្មានតែភ្លេចហើយ 18 01 2013-18 01 2017 Happy 4years anniversary for us»។

ការលាក់បាំងនេះ បានធ្វើឱ្យមានការងឿងឆ្ងល់យ៉ាងខ្លាំង ពីមហាជនដែលស្រឡាញ់ចូលចិត្ត និងគាំទ្រនាង។ ពួកគេពិតជាចង់ឃើញមុខគូស្នេហ៍ម្នាក់នោះខ្លាំងណាស់ ប៉ុន្តែការទន្ទឹងរង់ចាំនៅតែបន្តទៅមុខទៀតដដែល ព្រោះសូម្បីតែខួបគម្រប់៤ឆ្នាំនៃចំណងស្នេហ៍របស់ខ្លួន ក៏ស្រីស្អាត នៅ សូនីតា នៅតែព្យាយាមលាក់បាំង។

ដូច្នេះមានតែរង់ចាំបន្តទៀតថា តើការពិតនឹងបើកបង្ហាញនៅពេលណា?

គួរឱ្យដឹងដែរថា កញ្ញា នៅ សូនីតា ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយនឹងកម្លោះសង្ហាម្នាក់ ដែលជាតួសម្តែងជាមួយគ្នានៅក្នុងបទចម្រៀង «ស្រលាញ់គេតែម្នាក់ឯង» របស់លោក ហេង ពិទូ។ ជាពិសេស កាលពីពេលថ្មីៗនេះអ្នកទាំងពីរក៏បានពាក់អាវគូស្នេហ៍បណ្តើរគ្នាទៅមើលកុនផងដែរ។

ប៉ុន្តែរឿងទំនាក់ទំនងស្នេហាយ៉ាងណានោះ កញ្ញា នៅ សូនីតា ក៏មិនទាន់បានបើកបង្ហាញ ជាសាធារណៈនៅឡើយទេ តែយើងក៏អាចដឹងថា មួយគូនេះ Sweet មិនចាញ់គូស្នេហ៍ដទៃទៀតប៉ុន្មាននោះទេ៕  

កញ្ញា នៅ សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា