ភ្នំពេញ៖ ម្សិលមិញ នៅលើហ្វេសប៊ុករបស់តារាសម្តែងស្រី កញ្ញា នៅ សូនីតា បានបង្ហោះរូបភាពផ្អែមល្ហែម ជាមួយនឹងបុរសវ័យក្មេង ដែលត្រូវបានគេសង្ស័យថា គឺជាគូស្នេហ៍របស់នាង ថែមទាំងអ្នកទាំងពីរបានពាក់អាវគូស្នេហ៍ទៀតផង។

ដោយនៅក្នុងនោះដែរ កញ្ញា នៅ សូនីតា ក៏បានប្រាប់នៅលើហ្វេសប៊ុកនាងថា៖ «នៅចាំពួកខ្ញុំអត់? សម្តែងបទអី? ឆ្លើយត្រូវបានរង្វាន់» ព្រមជាមួយនឹងរូបថត ថតជាមួយបុរសសង្ហាម្នាក់នោះយ៉ាង Sweet (ផ្អែមល្ហែម)។

អ្នកទាំងពីរត្រូវបានគេស្គាល់ច្បាស់ថា គឺជាដៃគូដ៏ស័ក្តិសម ដែលបានចាប់ដៃគ្នា នៅក្នុងការសម្តែង Full MV បទ៖ «ស្រលាញ់គេតែម្នាក់ឯង» របស់តារាចម្រៀងជើងចាស់លោក ហេង ពិទូ ដោយទទួលបានការគាំទ្រជាច្រើនពីទស្សនិកជន។

ហើយបន្ទាប់ពីមានការលេចធ្លោ តាមរយៈការសម្តែងបទចម្រៀងនេះ កាលពីចុងខែធ្នូ ឆ្នាំ ២០១៦ កន្លងទៅ កញ្ញា នៅ សូនីតា ក៏បានបង្ហោះរូបថតផ្ទះវីឡាមួយខ្នង ដែលកំពុងតែសាងសង់ ជាមួយនឹងសារអរគុណទៅកាន់មនុស្សម្នាក់នោះ ដែលគេជឿថាជាគូស្នេហ៍របស់នាង។ ហើយចំពោះអំណាយជាផ្ទះវីឡាមួយខ្នងធំនេះ គឺសម្រាប់ថ្ងៃគម្រប់ខួបស្នេហា រយៈពេល៤ឆ្នាំរបស់ពួកគេ។

ប៉ុន្តែរឿងទំនាក់ទំនងស្នេហាយ៉ាងណានោះ កញ្ញា នៅ សូនីតា ក៏មិនទាន់បានបើកបង្ហាញ ជាសាធារណៈនៅឡើយទេ តែយើងក៏អាចដឹងថា មួយគូនេះ Sweet មិនចាញ់គូស្នេហ៍ដទៃទៀតប៉ុន្មាននោះទេ៕ 

កញ្ញា នៅ សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា