(ភ្នំពេញ)៖ ​កម្លាំងផ្នែកយុត្តិធម៌ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធក្នុងករណីឃាតកម្មគិតទុកជាមុន។

របាយការណ៍របស់មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញចាប់បាននេះ ឈ្មោះ ​ជឹម សុផាន់ណា ​អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ​​ដែល​ជាប់ពាក់ព័ន្ធក្នុងករណី ឃាតកម្មគិតទុកជាមុន (រិតកសម្លាប់) កាលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចលើដំបូលផ្ទះជាន់ទី៤ ទីតាំងផ្ទះលេខ១៤៧ ផ្លូវលេខ៥១ ភូមិ២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នគរបាលបញ្ជាក់ថា ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យរឹតកសម្លាប់នេះឈ្មោះ ​ធន់ ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ ​មុខរបរកម្មករសំណង់ មានទីលំនៅ​ស្នាក់នៅ​ការដ្ឋាន​សំណង់ ជាមួយជនសង្ស័យ មានស្រុកកំណើតភូមិអូ ឃុំកាត់ភ្លុក ស្រុកបសែត ខេត្តកំពង់ស្ពឺ។ ​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី រីឯជនសង្ស័យម្នាក់ទៀត កំពុងធ្វើការស្រាវជ្រាវបន្ត៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ផ្អើល​ចាប់ជំរិត អាវុធហត្ថ​ខេត្ត​ចេញ​ប្រ​តិ​ប​តិ្ត​ការ​​ស្រាវជ្រាវ ទើប​ដឹង​មូលហេតុ​ពិត

កម្លាំង​កងរាជអាវុធហត្ថ​និង​កម្លាំង​នគរបាល​ខេត្ត​បាន​ចេញ​ប្រ​តិ​ប​តិ្ត​ការ​ស្រាវជ្រាវ​ជា​បន្ទាន់​ភ្លាម​ៗ បន្ទាប់​មានការ​ផ្អើល​ឆោឡោ​ពី​ការ​ចាប់ជំរិត​មនុស្ស កាលពី​ថ្ងៃ​ទី​១៤ មក​រា​ស្ថិត​នៅ​ក្រុង​ស្ទឹង​ត្រែង ក្រោយមក​ទើបដឹង​មូលហេតុពិត គឺជា​ការ​ចាប់​បង្ខាំង​អតីត​ប្រពន្ធ​ដើម្បី​សុំ​សាង​ស្នេហ៍​ជា​ថ្មី បន្ទាប់​ពី​លែងលះ​គ្នា​បាន​៣​ខែ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា គេ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ស្ត្រី​ម្នាក់​ដែល​ជិះ​ម៉ូតូ​ដឹក​កូនស្រី​តាម​ផ្លូវ​ក្នុង​សង្កាត់​ស្ទឹង​ត្រែង លុះដល់​ចំណុច​សាលា​បឋម​សិក្សា​បួន​មក​រា ក្រុង​ស្ទឹង​ត្រែង បុរស​រូប​នោះ​បាន​ទាញ​ដៃ​នារី​ខាងលើ​ឲ្យ​ឈប់​និង​ចាប់​ទាញ​នាង ដាក់​លើ​ម៉ូតូ​របស់​ខ្លួន​ជិះ​ចេញ​ទៅ ទាំង​នារី​នោះ​បាន​ស្រែកយំ ហើយ​បន្សល់​ទុក​កូនស្រី​តូច​ម្នាក់ និង​ម៉ូតូ​លើ​ផ្លូវ ។

អ្នក​ឃើញ​ហេតុការណ៍​នោះ បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ ។ ប្រភព​ដដែល​បន្ត​ថា គ្រានោះ​ឪពុក​ម្តាយ​នារី​រង​គ្រោះ​មក​នាំ​ចៅ​និង​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ ព្រមទាំង​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ចុះ​អន្តរាគមន៍ ដោយ​សង្ស័យ​បុរស​ចាប់​កូនស្រី​គាត់​ទៅ​នោះ គឺជា​អតីត​ប្តី​របស់​នាង ។

តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ម្តាយ​និង​ឪពុក​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​មក​វិញ ដោយសារ​តែ​ពួក​គាត់​សង្ស័យ​លើ​អតីត​បុរស​ជា​ប្តី​របស់​នាង ។ ព្រោះ​បុរស​ជា​ប្តី​នោះ​តែង​តាមដាន​រាល់​សកម្មភាព​ពេល​នាង​ចេញពីផ្ទះ​និង​ត្រឡប់​មក​ផ្ទះ ដើម្បី​ចង់​ជួប​សុំ​រួមរស់​ជួបជុំ​គ្នា​វិញ ក្រោយ​ពី​លែងលះ​ជាង​៣​ខែ​កន្លង​មកនេះ ។ ចុចអានបន្ត៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]