អាមេរិក៖ បុរសម្នាក់ឈ្មោះ Bradley Hubbard អាយុ ២៣ឆ្នាំ បានជាប់ចោទពីបទបៀតបៀនសត្វជាង១០០ដង ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ។

សមាជិកគ្រួសាររបស់គេម្នាក់ ដែលរស់នៅជាមួយគ្នានៅក្នុងរដ្ឋផ្លរីដា បានអះអាងថា ថ្ងៃកើតហេតុ គេបានលួចមើលតាមប្រហោងទ្វារបន្ទប់គេងរបស់ជនជាប់ចោទ ក៏បានប្រទះឃើញរូបគេកំពុងរំលោភបំពានឆ្កែមួយក្បាល ដែលមានឈ្មោះថា Baby Girl ។

លើសពីនេះទៅទៀត សាក្សីដដែលនោះបានប្រាប់មកកាន់អ្នកស៊ើបអង្កេតប្រចាំទីក្រុង Pensacola ថា ឆ្កែរងគ្រោះបានស្រែកថ្ងូរ និងយំ ដោយភាពឈឺចាប់យ៉ាងខ្លាំងនៅពេលដែលវាត្រូវបានរំលោភ។ គាត់ក៏បានបន្ថែមទៀតដែរថា ជនជាប់ចោទ បានប្រព្រឹត្តអំពើបែបនេះអស់រយៈពេលជាង ៣ឆ្នាំមកហើយ ប៉ុន្តែលើកនេះខ្លួនមិនអាចឈរអោបទ្រាំមិនប្តឹងប៉ូលិសមិនបានឡើយ។

លោក Hubbard ត្រូវបានឃុំឃាំងខ្លូននៅឯពន្ធធនាគារ  Escambia ពីបទបៀតបៀនផ្លូវភេទសត្វ ដែលទង្វើនេះពិតជាអាចបណ្តាលឲ្យសត្វរងភាពឈឺចាប់ ឬ ស្លាប់ជាដើម។

ផ្ទុយទៅវិញ បើយោងទៅតាមសារព័ត៌មាន Pensacola New Journal បានឲ្យដឹងថា ឪពុករបស់ជនជាប់ចោទបានបដិសេធ ចំពោះការចោទប្រកាន់មួយនេះ។ ប៉ុន្តែ សាក្សីម្នាក់នោះ នៅតែអះអាងថា វាពិតជាបានកើតឡើងដដែល៕

ប្រភព៖ Metro

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ សយធំ! ស្រលាញ់ប៉ះប្តីអ្នកប្រដាល់ ស៊ីរន្ទះដៃផង រន្ទះជើងផង ឡើងទក់សាច់ (មានវីដេអូ)

ថៃ៖ វីដេអូមួយបានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៏ថាបុកពោះយ៉ាងខ្លាំង ដោយសារតែគេឃើញមានស្រ្តីម្នាក់ បានទាត់ក្បាល ទះកំផ្លៀង និងជេរប្រទេច នារីម្នាក់ទៀតយ៉ាងចាស់ដៃ។

នារីជាប្រពន្ធបានរកឃើញថា ប្តីរបស់ខ្លួន និងស្រីកំណាន់ លួចសាហាយស្មន់ជាមួយគ្នានៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងវីដេអូដែលគេថតបាន ឃើញនារីជាប្រពន្ធបញ្ចេញក្បាច់គុណមូយចំនួន ដូចជាទាត់ ទះកំផ្លៀង និងបោចសក់ស្រីកំណាន់ រយៈពេល ២នាទី។ ហេតុការណ៍នេះត្រូវគេដឹងថាបានកើតឡើង នៅក្នុងផ្ទះរបស់នារីជាប្រពន្ធ ខណៈពេលដែលពួកគេកំពុងរៀបចំពិធីជប់លៀងមួយ។

យោងទៅតាមកញ្ញា Ploy Tapadchum ដែលជាសាក្សី និងជាអ្នកថតវីដេអូបាននិយាយថា “ស្នេហាត្រីកោណ បានបង្កឲ្យមានអំពើហឹង្សានៅពេលណាដែលប្តីទទួលស្គាល់ថា គេពិតជាបានលួចស៊ីក្រៅមែន” ។

នាងក៏បានបន្ថែមទៀតដែរថា “នាងជាប្រពន្ធនោះ ពិតជាខឹងខ្លាំងណាស់ នៅពេលដែលបានដឹងថាប្តីរបស់ខ្លួនលួចមានស្រី។ នាងបានណាត់ជួបប្តីនាង និងស្រីជើងល្អម្នាក់នោះ ហើយក៏បានវាយនាង​ (ស្រីកំណាន់) តែម្តង ប៉ុន្តែនាងមិនបានតបតអ្វីឡើយ ព្រោះនាងក៏បានដឹងខ្លូនដែរថា នាងបានសាងកំហុសឆ្គង ហើយក៏គ្មាននរណាម្នាក់ មកហាមឃាត់ការវាយប្រហារមួយនេះដែរ។ វាពិតជាខុសដែលនាង (ស្រីកំណាន់) ទៅដណ្តើមប្តីរបស់គេ ប៉ុន្តែនាង (ប្រពន្ធ) មិនគួរណាវាយគេបែបនេះទេ។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាបានទស្សនាវីដេអូមួយនេះ”

ចុងបញ្ចប់កញ្ញា Ploy បានបន្ថែមថា “ហេតុការណ៍មួយនេះ មិនត្រូវបានទទួលការសម្របសម្រួលពីប៉ូលិសឡើយ”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]