ថៃ៖ វីដេអូមួយបានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៏ថាបុកពោះយ៉ាងខ្លាំង ដោយសារតែគេឃើញមានស្រ្តីម្នាក់  បានទាត់ក្បាល ទះកំផ្លៀង និងជេរប្រទេច នារីម្នាក់ទៀតយ៉ាងចាស់ដៃ។

នារីជាប្រពន្ធបានរកឃើញថា ប្តីរបស់ខ្លួន និងស្រីកំណាន់ លួចសាហាយស្មន់ជាមួយគ្នានៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងវីដេអូដែលគេថតបាន ឃើញនារីជាប្រពន្ធបញ្ចេញក្បាច់គុណមូយចំនួន ដូចជាទាត់ ទះកំផ្លៀង និងបោចសក់ស្រីកំណាន់ រយៈពេល ២នាទី។  ហេតុការណ៍នេះត្រូវគេដឹងថាបានកើតឡើង នៅក្នុងផ្ទះរបស់នារីជាប្រពន្ធ ខណៈពេលដែលពួកគេកំពុងរៀបចំពិធីជប់លៀងមួយ។

យោងទៅតាមកញ្ញា Ploy Tapadchum ដែលជាសាក្សី និងជាអ្នកថតវីដេអូបាននិយាយថា “ស្នេហាត្រីកោណ បានបង្កឲ្យមានអំពើហឹង្សានៅពេលណាដែលប្តីទទួលស្គាល់ថា គេពិតជាបានលួចស៊ីក្រៅមែន”

នាងក៏បានបន្ថែមទៀតដែរថា “នាងជាប្រពន្ធនោះ ពិតជាខឹងខ្លាំងណាស់ នៅពេលដែលបានដឹងថាប្តីរបស់ខ្លួនលួចមានស្រី។  នាងបានណាត់ជួបប្តីនាង និងស្រីជើងល្អម្នាក់នោះ ហើយក៏បានវាយនាង​ (ស្រីកំណាន់) តែម្តង ប៉ុន្តែនាងមិនបានតបតអ្វីឡើយ ព្រោះនាងក៏បានដឹងខ្លូនដែរថា នាងបានសាងកំហុសឆ្គង ហើយក៏គ្មាននរណាម្នាក់ មកហាមឃាត់ការវាយប្រហារមួយនេះដែរ។ វាពិតជាខុសដែលនាង (ស្រីកំណាន់) ទៅដណ្តើមប្តីរបស់គេ ប៉ុន្តែនាង (ប្រពន្ធ) មិនគួរណាវាយគេបែបនេះទេ។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាបានទស្សនាវីដេអូមួយនេះ”

ចុងបញ្ចប់កញ្ញា Ploy បានបន្ថែមថា “ហេតុការណ៍មួយនេះ មិនត្រូវបានទទួលការសម្របសម្រួលពីប៉ូលិសឡើយ” ៕  

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ សំណាងមែន! រថភ្លើងបើកពីលើហើយ នៅតែមិនអី...! (មានវីដេអូ)

ថៃ៖ ហេតុការណ៍មួយ ដែលធ្វើឲ្យអ្នកដំណើរ មានភាពស្រឡាំងកាំង បានកើតឡើងនៅឯស្ថានីយ៍រថភ្លើងមួយកន្លែង ក្នុងខេត្ត Petchaburi ភាគខាងត្បូងប្រទេសថៃ។

តាមរយៈឃ្លីបវីដេអូ បានបង្ហាញថាបុរសពាក់អាវពណ៌បៃតងម្នាក់ បានហក់ចូលផ្លូវរថភ្លើង ស្របពេលដែលរថភ្លើងបានមកដល់ និងបើកកាត់ពីលើ។ រឿងដែលអស្ចារ្យនោះ គឺបុរសនោះមិនបានរងរបួសអ្វីទេ ហើយរត់ចេញពីតំបន់នោះដូចគ្មានរឿងអ្វីកើតឡើង ខណៈដែលអ្នកនៅកន្លែងកើតហេតុ នឹកស្មានថាគាត់ត្រូវបានរថភ្លើងកិនពីលើបាត់ទៅហើយនោះ។

បុរសជនជាតិថៃ វ័យ២៣ឆ្នាំរូបនោះ មានឈ្មោះ Wirachai Nisairam ត្រូវបានប៉ូលិសឃាត់ខ្លួនដើម្បីសួរចម្លើយពីមូលហេតុដែលបានកើតឡើង។ បុរសម្នាក់នោះ ក៏ត្រូវបាន អ្នករស់នៅក្នុងតំបន់ប្រទះឃើញ២ ទៅ ៣ថ្ងៃកន្លងមកហើយ ដោយសង្ស័យថាគាត់មានសម្ពាធផ្លូវចិត្ត និងថែមទាំងធ្លាប់ធ្វើទារុណកម្មខ្លួនឯងទៀតផង។

យ៉ាងណាមិញបុរសនោះ ត្រូវបានបញ្ជូនទៅមន្ទីរពទ្យ Phra Jorm Klao ដើម្បីព្យាបាល ប៉ុន្ដែគាត់មិនបានរងរបួសអ្វីធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែឈឺជើងបន្តិចបន្ដួចប៉ុណ្ណោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]